fbpx

កក់សំបុត្រឡានក្រុងរបស់អ្នកជាមួយភ្នាក់ងារ វីង ឥឡូវនេះ!

មីនា 28, 2022

សម្រាប់ថ្ងៃឈប់សម្រាកដ៏ច្រើននាថ្ងៃខាងមុខនេះ អ្នក​ដំណើរ​ ​អាច​ទិញសំ​បុត្រឡាន​ក្រុងរបស់​ពួក​គេនៅតាមភ្នាក់ងារ វីង។

វីង ម៉ាន់​នី​(ខេមបូឌា)ម.ក និងក្រុមហ៊ុន CamboTicket បានចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាដឹកជញ្ជូនក្នុងស្រុកប្រកបដោយភាពងាយស្រួល។​ នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ថាអ្នក​ដំណើរ​នៅកន្លែង​ណានោះ​ទេ ពួក​គេអាច​ទិញ​សំបុត្រ​ឡាន​ក្រុង​ដោយ​ផ្ទាល់​តាម​រយៈភ្នាក់ងារវីងដែលនៅក្បែរបំផុត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីងបានមានប្រសាសន៍ថា៖ “មិនថា​ទៅ​លេង​គ្រួសារ​នៅឯ​ខេត្ត ឬទៅសៀម​រាបសម្រាប់ដំណើរកំសាន្តនោះទេ ភាពជាដៃគូនេះធានាថា វា​គឺងាយ​ស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​កក់​សំបុត្រឡាន​ក្រុង តាក់ស៊ី​ ឬ សំបុត្រទូក ដើម្បី​ទៅដល់​កន្លែង​កំសាន្ត​ដែលពួក​គេចូល​ចិត្ត​។ ​សេវា​កម្មនេះ​​ត្រូវ​បាន​ផ្តល់ជូន​តាមរយៈភ្នាក់ងារ​ វីង ដែលពួកគាត់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និង ដៃគូដ៏គួរឲ្យគោរពរបស់យើង CamboTicket។”

លោក ម៉ានូ បានបន្តថា៖ “ ការកក់សំបុត្រឡានក្រុងរបស់អ្នកលែងជាកិច្ចការដ៏លំបាកទៀតហើយ។ អ្នកអាចកក់តាមរយៈកម្មវិធីវីងប៊ែងអេប (Wing Bank app)   ឬដើរទៅរកភ្នាក់ងារវីងដែលនៅជិត លោកអ្នក ហើយអាចកក់ សំបុត្រឡានក្រុង តាក់ស៊ី​ ឬ សំបុត្រទូក ក៏បាន។ យើង​ជឿ​ជាក់​ថា​ភាព​ជាដៃគូ​នេះ​អាច​រួម​ចំ​ណែក​ដល់​ការ​ជម្រុញការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍ បន្ទាប់ពីធូរស្រាលពីជំងឺរាតត្បាត”។

អ្នកធ្វើដំណើរ អាចទៅកាន់ភ្នាក់ងារ វីង ដែលនៅជិតទីតាំងរបស់គាត់ ហើយអាចសួរព័ត៌មានអំពី គោលដៅ តម្លៃ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងពេលវេលា ចេញដំណើរ។ អតិថិជនអាចជ្រើសរើសសំបុត្រពី ក្រុមហ៊ុន ឯករាជ្យអិចប្រេស  វិរៈប៊ុនថាំ សាលីវីអាយភី អូឡុងពេជ្រត្រេនស្ពតខូអិលធីឌី ឡារីតាអិចប្រេស និងក្រុមហ៊ុនផ្សេងៗទៀតជាមួយភ្នាក់ងារ វីង។

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង ម៉ាន់នី បាន​មាន​ប្រ​សាសន៍​​ថា៖  “ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏ទំនើបរបស់ CamboTicket ជាមួយភ្នាក់ងារ​ វីង នៅ​ទូទាំង​ប្រទេស វា​នឹង​ជួយអ្នក​ដំណើរ ទទួលបានភាពងាយស្រួលកាន់តែខ្លាំង និងប្រកបដោយប្រសិទ្ធភាព ។ ភ្នាក់ងារ​រ​ប​ស់យើងប្តេជ្ញាបម្រើអ្នកដំណើរគ្រប់រូប ទៅ​ដល់​គោល​ដៅ​របស់​ពួក​គេ​ដោយ​មិន​មាន​ការ​រំខានអ្វីឡើយ។”

អ្នកប្រើប្រាស់ កម្មវិធីវីងប៊ែងអេប (Wing Bank app)  ក៏អាចស្វែងរក CamboTicket នៅលើទូរស័ព្ទដៃរបស់ពួកគេ ក្នុងមុខងារ “ការដឹកជញ្ជូន” ផងដែរ។

Camboticket ត្រូវបានបង្កើតឡើងឆ្នាំ ២០១៥ ហើយ​ឥឡូវ​បាន​រីក​ចម្រើន​ក្លាយ​ជាក្រុមហ៊ុន​ឈានមុខ​គេក្នុង​ការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជា។ Camboticket បាន​​ពង្រីក​វត្តមាន​របស់ខ្លួន​ទៅកាន់ប្រទេសវៀតណាម ថៃ​ និងឡាវ ដោយ​ផ្តល់​សេវា​កម្មសម្រាប់​ការ​ធ្វើដំណើរ​ទៅ​មក​សម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ ហូជីមិញ បាងកក​ ប៉ាក់សេ សៀមរាប ក្រុងព្រះសីហនុ កំពត បាត់ដំបង និងទីតាំងផ្សេងៗដ៏ទៃទៀត។

វិស្សមកាលគឺជាពេលសម្រាកលំហែកាយ និងរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​ដោយ​រួមមាន បុណ្យ​ចូលឆ្នាំខ្មែរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បុណ្យវិសាខ​បូជា និង​ថ្ងៃ​ពិសេស​នាពេលខាង​មុខជា​ច្រើន​ផ្សេង​ទៀត​ អ្នក​អាច​ផ្តល់សេចក្តី​ទុក​ចិត្ត​លើភ្នាក់ងារវីង​នៅ​ក្បែរ​អ្នក​បំផុត​ដើម្បី​កក់​សំបុត្រ​ដែល​អ្នក​ត្រូវ​ការ​។