fbpx

វីង ចូលរួមការពារបរិស្ថានតាមរយៈការរៀបចំកម្មវិធីដំាដើមឈើ

កក្កដា 17, 2016

ភ្នំពេញ៖ លើសពីការផ្តល់ជូននូវសេវាធនាគារ រហ័ស សុវត្ថិភាព និងងាយស្រួល ធនាគារឯក ទេសវីង ក៏បានផ្តួចផ្តើមរៀបចំកម្មវិធីដំាដើមឈើ នៅ វិទ្យាល័យអង្គរនាប ខេត្តតាកែវ នៅថ្ងៃទី ១៦ កក្កដា ឆ្នំា២០១៦។ ក្រោមការចូលរួមពីលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង លោក ពេជ វិបុល នាយក វិទ្យាល័យអង្គរនាប លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៃធនាគារឯកទេសវីងទំាងអស់។

តាមរយៈ សកម្មភាពនេះ វីង មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសង្គមជាមួយការប្តេជ្ញា បន្តអភិវឌ្ឍសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា។ ការបំរែបំរួលអាកាសធាតុ បានក្លាយទៅជា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវីងមានបំណងចង់ជម្រុញឱ្យអ្នករាល់គ្នា ចាប់ផ្តើម គិតអំពីមធ្យោបាយនៃរបៀបជួយបរិស្ថាន ទោះបីជាការចូលរួមនេះតិចតួចក៏ដោយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកវីង បានមានប្រសាសន៍ថា “យើងជឿជាក់ថាកម្មវិធីនេះមិនត្រឹមតែ លើកកម្ពស់ ការការពារបរិស្ថានដល់សហគមន៍កម្ពុជាពីគ្រួសារវីងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្រៀនដល់ប្រជាជនទំាងអស់ អោយចេះគិតគូរដល់ បរិស្ថានរស់នៅ ដែលត្រូវតែមានការចូលរួមការគំាពារ ទាំងអស់គ្នា។ យើងសង្ឃឹមថាការចូលរួមដាំដើមឈើនេះ អាចជះឥទ្ធិពល និងជំរុញអោយពួកគេ កាន់តែមានទំនួលខុសត្រូវ និងការប្តេជ្ញាក្នុងការចូលរួមការពារ នឹងអភិរក្សបរិស្ថារបស់យើង។”

គួររំលឹកថា វីង គឺជាសេវាកម្មដែលឈានមុខគេ លើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស ការទិញទំនិញអនឡាន និងវីងគិតលុយ (ឆូតកាត)។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។