ទទួលបានទុន ដើម្បីជំរុញអាជីវកម្មរបស់អ្នកដោយទំនុកចិត្ត 

 

ការធ្វើអាជីវកម្មតម្រូវឱ្យមានការសម្រេចចិត្តទាន់ពេលវេលា។ មិនថាអ្នកត្រូវការពង្រឹងសាច់ប្រាក់បង្វិល វិនិយោគលើឱកាសថ្មីៗ ពង្រីកប្រតិបត្តិការអាជីវកម្ម ឬរក្សាឱ្យអាជីវកម្មប្រចាំថ្ងៃដំណើរការបានរលូននោះទេ កម្ចីអាជីវកម្មពីធនាគារ វីង ផ្តល់ជូនជម្រើសហិរញ្ញប្បទានដែលសមស្របទៅតាមតម្រូវការអាជីវកម្មផ្សេងៗ។ 

 

ជ្រើសរើសកម្ចីមានទ្រព្យធានា ប្រសិនបើអ្នកត្រូវការទុនក្នុងចំនួនច្រើន និងមានទ្រព្យសម្រាប់ដាក់ធានា ឬជ្រើសរើសកម្ចីគ្មានទ្រព្យធានា ប្រសិនបើអ្នកត្រូវការទុនសម្រាប់អាជីវកម្មក្នុងចំនួនតិចជាង ដោយមិនចាំបាច់ដាក់ទ្រព្យធានា។ 

 

ហេតុអ្វីគួរជ្រើសរើសកម្ចីអាជីវកម្មពីធនាគារ វីង?  

ហិរញ្ញប្បទានដែលបត់បែនតាមតម្រូវការអាជីវកម្ម

ទទួលបានហិរញ្ញប្បទានដើម្បីគាំទ្រប្រតិបត្តិការប្រចាំថ្ងៃ ការពង្រីកអាជីវកម្ម តម្រូវការវិនិយោគ ឬដើមទុនបង្វិល។

ជម្រើសកម្ចីមាន និងគ្មានទ្រព្យធានា

ជ្រើសរើសកម្ចីដែលសមស្របទៅតាមស្ថានភាពអាជីវកម្មរបស់អ្នក មិនថាអ្នកមានទ្រព្យធានា ឬត្រូវការហិរញ្ញប្បទានដោយមិនចាំបាច់មានទ្រព្យធានានោះទេ។

ការសងប្រាក់ដែលសមស្របនឹងអាជីវកម្មរបស់អ្នក

ទទួលបានជម្រើសសងប្រាក់ដែលមានភាពបត់បែន ដើម្បីជួយអ្នកគ្រប់គ្រងសាច់ប្រាក់បង្វិលរបស់អាជីវកម្មកាន់តែមានប្រសិទ្ធភាព។

កម្ចីអាជីវកម្មមានទ្រព្យធានា 

 

 

កម្ចីអាជីវកម្មមានទ្រព្យធានា សមស្របសម្រាប់ម្ចាស់អាជីវកម្មដែលត្រូវការទំហំកម្ចីធំ និងមានទ្រព្យសម្រាប់ដាក់ធានា។ 

 

ជាមួយទំហំកម្ចីរហូតដល់ 1 លានដុល្លារ ឬច្រើនជាងនេះ រយៈពេលសងរហូតដល់ 10 ឆ្នាំ និងអត្រាការប្រាក់ចាប់ពី 8.50% ក្នុងមួយឆ្នាំ កម្ចីនេះជួយគាំទ្រដល់ការពង្រីកអាជីវកម្ម ឱកាសវិនិយោគ និងការគ្រប់គ្រងសាច់ប្រាក់បង្វិលឱ្យកាន់តែប្រសើរ។ 

 

ជម្រើសនេះសមស្របសម្រាប់អតិថិជនដែលត្រូវការហិរញ្ញប្បទានដែលអាចទុកចិត្តបាន ជាមួយលក្ខខណ្ឌបត់បែន និងមានទ្រព្យធានា។  

កម្ចីអាជីវកម្មគ្មានទ្រព្យធានា  

 

 

កម្ចីអាជីវកម្មគ្មានទ្រព្យធានា សមស្របសម្រាប់អាជីវកម្មខ្នាតតូច ឬអាជីវកម្មតាមផ្ទះ ដែលត្រូវការទុនបានឆាប់រហ័ស ដោយមិនចាំបាច់ដាក់ទ្រព្យធានា។ 

 

ជាមួយទំហំកម្ចីរហូតដល់ 5,000 ដុល្លារ ឬសមមូលជាប្រាក់រៀល រយៈពេលសងរហូតដល់ 24 ខែ អត្រាការប្រាក់អាចចរចាបាន និងមិនតម្រូវឱ្យមានទ្រព្យធានា កម្ចីនេះជួយគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃ ការរីកចម្រើននៃអាជីវកម្មខ្នាតតូច ឬគំនិតអាជីវកម្មថ្មីៗ។ 

 

ជម្រើសនេះសមស្របសម្រាប់អតិថិជនដែលត្រូវការហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលសាមញ្ញ ឆាប់រហ័ស និងមិនតម្រូវឱ្យមានទ្រព្យធានា។  

ប្រៀបធៀបជម្រើសកម្ចីអាជីវកម្ម 

លក្ខណៈ 
កម្ចីអាជីវកម្មមានទ្រព្យធានា 
កម្ចីអាជីវកម្មគ្មានទ្រព្យធានា 
សមស្របសម្រាប់ ម្ចាស់អាជីវកម្មដែលត្រូវការទុនក្នុងចំនួនច្រើន ជាមួយលក្ខខណ្ឌល្អប្រសើរ ដោយប្រើទ្រព្យធានា អាជីវកម្មខ្នាតតូច ឬអាជីវកម្មតាមផ្ទះ ដែលត្រូវការហិរញ្ញប្បទានឆាប់រហ័ស សាមញ្ញ និងគ្មានទ្រព្យធានា 
លក្ខខណ្ឌសិទ្ធិទទួលបានកម្ចី បុគ្គល/កម្ពុជា (អ្នកខ្ចីចម្បងត្រូវជាជនជាតិខ្មែរ ហើយអ្នកខ្ចីរួមអាចជាជនជាតិខ្មែរ ឬជនបរទេស) បុគ្គល/កម្ពុជា (អ្នកខ្ចីចម្បងត្រូវជាជនជាតិខ្មែរ ហើយអ្នកខ្ចីរួមអាចជាជនជាតិខ្មែរ ឬជនបរទេស) 
លក្ខខណ្ឌអាយុ អាយុពី 18 ដល់ 65 ឆ្នាំ នៅពេលកម្ចីដល់កាលកំណត់ អាយុពី 18 ដល់ 65 ឆ្នាំ នៅពេលកម្ចីដល់កាលកំណត់ 
គោលបំណងកម្ចី ដើមទុនបង្វិល ប្រតិបត្តិការអាជីវកម្ម ការវិនិយោគ និងគោលបំណងផ្ទាល់ខ្លួន ដើមទុនបង្វិល ប្រតិបត្តិការប្រចាំថ្ងៃ និងការពង្រីកអាជីវកម្ម 
ទំហំកម្ចី រហូតដល់ 1 លានដុល្លារ ឬច្រើនជាងនេះ រហូតដល់ 5,000 ដុល្លារ ឬសមមូលជាប្រាក់រៀល 
អត្រាការប្រាក់ ចាប់ពី 8.50% ក្នុងមួយឆ្នាំ អាចចរចាបាន 
រយៈពេលកម្ចី រហូតដល់ 120 ខែ រហូតដល់ 24 ខែ 
ទ្រព្យធានា ប្លង់រឹង ឬប្លង់ទន់ មិនតម្រូវឱ្យមានទ្រព្យធានា 
វិធីបង់សង បង់រំលស់ប្រចាំខែថេរ (EMI) ឬបង់ប្រាក់ដើមប្រចាំខែស្មើគ្នា (EMP) បង់រំលស់ប្រចាំខែតាមរចនាសម្ព័ន្ធ EMI 

 

ឯកសារតម្រូវ 

 

ការស្នើសុំកម្ចីមានភាពងាយស្រួល ហើយឯកសារតម្រូវអាចខុសគ្នាទៅតាមប្រភេទកម្ចី និងគោលការណ៍ឥណទានរបស់ធនាគារ វីង។ 

 

ឯកសារអាចរួមមាន៖ 

  • ឯកសារបញ្ជាក់អត្តសញ្ញាណ និងលំនៅឋានរបស់អតិថិជន 
  • ឯកសារបញ្ជាក់ចំណូលពីអាជីវកម្ម ឬប្រាក់បៀវត្ស ប្រសិនបើមាន 
  • ឯកសារបញ្ជាក់ចំណូលពីអាជីវកម្ម ឬការជួល ប្រសិនបើពាក់ព័ន្ធ 
  • ឯកសារបន្ថែមអាចត្រូវបានទាមទារ ស្របតាមគោលការណ៍ឥណទានរបស់ធនាគារ វីង។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន