ធនាគារ វីង បានសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife, សូមរីករាយក្នុងការណែនាំសេវាបើកប្រាក់បៀវត្ស  WingBiz+ ដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដែលមិនធ្លាប់មានពីមុនទៅកាន់ក្រុមហ៊ុននានា លើគ្រប់វិស័យទាំងអស់។ ជាមួយនឹងកញ្ចប់អត្ថប្រយោជន៍ថ្មីនេះ និយោជិតទាំងអស់នឹងទទួលបានកញ្ចប់ការធានារ៉ាប់រងអាយុជីវិត​ដោយឥតគិតថ្លៃ រហូតដល់ 1,000 ដោយគ្រាន់តែទទួលសេវាកម្មបើកប្រាក់បៀវត្ស តាមរយៈគណនីធនាគារ វីង។

ធនាគារ វីងយល់ពីសារៈសំខាន់នៃការផ្តល់នូវភាពងាយស្រួល និងការធានាដល់និយោជក និងនិយោជិត។

ហើយនេះជា មូលហេតុដែលធនាគារយើង បង្កើនការផ្តល់ជូនបន្ថែមជូនលោកអ្នក។

តាមរយៈអត្ថប្រយោជន៍បន្ថែមនេះ ម្ចាស់ក្រុមហ៊ុន នឹងរីករាយជាមួយ

ដំណើរការបើកប្រាក់បៀវត្សដោយឥតគិតថ្លៃសេវា

ទទួលប្រាក់ពីក្រៅប្រទេសតាមរយៈ Swift ដោយឥតគិតថ្លៃ

ផ្ទេរប្រាក់ទៅកាន់ធនាគារដែលជា សមាជិកបាគង បានដោយឥតគិតថ្លៃ

ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 9% សម្រាប់គណនីបញ្ញើមានកាលកំណត់

និងទទួលបានកម្ចីវិបារូបរ៍ (Overdraft) រហូតដល់ 250,000 ដុល្លារ ដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។

និយោជិតក៏នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ដូចជា

ទទួលបានការដកប្រាក់ដោយឥតគិតថ្លៃ នៅតាមទីតាំងវីងទូទាំងប្រទេស

មិនគិតថ្លៃសេវាប្រចាំឆ្នាំ សម្រាប់កាត ATM និង វីងវីសាកាត

ទទួលបានជម្រើសនៃការសន្សំប្រាក់ដ៏ សម្បូរបែប និងទទួលបានការប្រាក់ខ្ពស់

អាចស្នើកម្ចីវីងឌីជីថលឡូនបានភ្លាមៗតាមអេប Wing Bank

និងអត្ថប្រយោជន៍ពិសេសៗផ្សេងទៀត។

WingBiz+ លើសពីសេវាបើកប្រាក់បៀវត្ស!

លក្ខខណ្ឌ និងសិទ្ធដែលទទួលបាន

គ្រប់ដៃគូសហការ ឬនិយោជិតដែលបានប្រើប្រាស់កញ្ចប់ សេវាបើកប្រាក់បៀវត្ស Wing Biz+ ថ្មី របស់ធនាគារ វីង នឹងទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិត ពី Camlife ដោយឥតគិតថ្លៃ។

និយោជិតដែលមានឈ្មោះសិ្ថតនៅក្រោមក្រុមហ៊ុនជាដៃគូបើកប្រាក់បៀវត្សរបស់ធនាគារ វីង នឹងទទួល បានកញ្ចប់ធានារ៉ាប់រងក្នុងខែបន្ទាប់ពីបើកប្រាក់បៀវត្ស តាមរយៈគណនីធនាគារ វីង របស់ពួកគេបានរួចរាល់ ឬប្រសិនបើព័ត៌មានរបស់និយោជិតទាំងនោះ ត្រូវបានចុះឈ្មោះរួចរាល់ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife។ ការផ្តល់ជូននេះមិនគិតពីប្រភេទកិច្ចសន្យាការងាររបស់និយោជិតឡើយទោះបីជាពួកគេ ជានិយោជិតពេញម៉ោង ឬក្រៅម៉ោងក៏ដោយ។

លក្ខខន្តិក

  • កញ្ចប់ធានារ៉ាប់រងនេះត្រូវបានផ្តល់ជូនក្រោមផលិតផល “Simple One” ពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife។ ហើយដំណើរការ និងទឹកប្រាក់សំណង នឹងត្រូវគោរពតាមគោលការណ៍ របស់ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត Camlife ដែលស្របតាមបទប្បញ្ញត្តិរបស់ IRC និងគ្មានការគ្រប់គ្រងពីធនាគារ វីងនោះឡើយ។
  • សេវាបើកប្រាក់បៀវត្ស WingBiz+ ផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងរហូតដល់ 1,000 ដុល្លារ សម្រាប់និយោជិត ម្នាក់ៗ។
  • កញ្ចប់ធានារ៉ាប់រងនេះ អនុវត្តសម្រាប់ការស្លាប់ និងពិការភាពអចិន្ត្រៃយ៍ទាំងស្រុងតែប៉ុណ្ណោះដែលហេតុការណ៍ ទាំងនោះអាចកើតឡើង ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការបញ្ចប់ការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងសម្រាប់ដៃគូណាមួយ ដោយគ្មានការជូន ដំណឹងជាមុន។

លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។

សម្រាប់ព័ត៌មានបន្ថែម

សូមទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 023 999 989 ឬ ផ្នែកបម្រើ អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife តាមរយៈលេខ
061 43 1111។

សំនួរញឹកញាប់ 

  • 1. តើអ្វីទៅជាកញ្ចប់សេវាបើកប្រាក់បៀវត្សថ្មីរបស់ WingBiz+? 

    កញ្ចប់សេវាបើកប្រាក់បៀវត្សថ្មីរបស់ WingBiz+ គឺជាសេវាបើកប្រាក់បៀវត្សដ៏ទូលំទូលាយពីធនាគារ វីង ដែលផ្តល់ជូននូវ អត្ថប្រយោជន៍ផ្តាច់មុខជាច្រើនរួមទាំងការធានារ៉ាប់រងឥតគិតថ្លៃសម្រាប់និយោជិតដែលបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Camlife។  
  • 2. តើការធានារ៉ាប់រងនេះធានាលើអ្វីខ្លះ?  

    ការធានារ៉ាប់រងនេះផ្តល់ជូនរហូតដល់ USD 1,000 សម្រាប់ការស្លាប់ និងពិការភាពអចិន្ត្រៃយ៍ដែលអាចអនុវត្ត បានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក សម្រាប់បុគ្គលិកម្នាក់ៗ។ 
  • 3. តើមានរឿងអ្វីកើតឡើងប្រសិនជានិយោជិតបានលាឈប់ពីក្រុមហ៊ុន? 

    ប្រសិនជានិយោជិតលែងទទួលប្រាក់បៀវត្សប្រចាំខែតាមធនាគារ វីង នោះពួកគេនឹងលែងមានសិទ្ធទទួលបាន កញ្ចប់ធានារ៉ាប់រងនេះដូចគ្នា។  
  • 4. តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមតាមរយៈណាខ្លះ?  

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 023 999 989 ឬ ផ្នែកបម្រើ អតិថិជនរបស់ Camlife តាមរយៈលេខ 061 43 1111។