ឱកាសទទួលបានកញ្ចប់ធានារ៉ាប់រងជំងឺគ្រុនឈាមឥតគិតថ្លៃ
រយៈពេលផ្សព្វផ្សាយ: ធ្នូ 1, 2020 ទៅ ធ្នូ 14, 2020
លោកអ្នកនឹងមានឱកាសទទួលបានកញ្ចប់ធានារ៉ាប់រងជំងឺគ្រុនឈាមដោយឥតគិតថ្លៃពីក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនសល ដោយគ្រាន់តែធ្វើការបញ្ចូលលុយទូរស័ព្ទចាប់ពី ១ដុល្លារអាមេរិក ឡើងទៅតាមរយៈកម្មវិធីស្មាតហ្វូនវីង។ ការផ្តល់ជូននេះសម្រាប់តែអតិថិជន ២៥.០០០ នាក់ដំបូងតែប៉ុណ្ណោះ។ រួសរាន់ឡើងការផ្តល់ជូនមានកំណត់!
ការផ្តល់ជូននេះមានសុពលភាពចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
កញ្ចប់ធានារ៉ាប់រងមូលដ្ឋានលើជំងឺគ្រុនឈាមពីក្រុមហ៊ុន ព្រួដិនសល រួមមាន៖
- បណ្ណសន្យារ៉ាប់រងរយៈពេលកំណត់ ១ឆ្នាំ
- ផ្តល់ជូនសំណងជាទឹកប្រាក់ចំនួន ១៥០ដុល្លារអាមេរិក រាល់ពេលធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម
- ផ្តល់ជូនសំណងជាទឹកប្រាក់ចំនួន ៧៥០ដុល្លារអាមេរិក ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីជំងឺគ្រុនឈាម
- ផ្តល់លក្ខណៈងាយស្រួលក្នុងការទាមទារសំណង
លក្ខខណ្ឌត្រូវអនុវត្ត៖
- ធ្វើការបញ្ចូលលុយទូរស័ព្ទចាប់ពី ១ដុល្លារអាមេរិកឡើងទៅតាមរយៈកម្មវិធីស្មាតហ្វូនវីង
- វីងសូមស្នើសុំសិទ្ធិក្នុងការផ្តល់អត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនឲ្យទៅក្រុមហ៊ុន ព្រូដិនសល ដើម្បីរៀបចំកញ្ចប់ធានារ៉ាប់រងមូលដ្ឋានលើជំងឺគ្រុនឈាមជូនអតិថិជន
ធនាគារឯកទេសវីងសូមរក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន។