ភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិ និងទទួលបាន 10% ជាវីងភ័ញត្រលប់វិញ
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មករា 8, 2024ធនាគារ វីង រីករាយបង្ហាញពីមុខងារថ្មីគឺការ ភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិ—មុខងារនេះត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយសម្រួលដល់ការទូទាត់វិក្កយបត្ររបស់លោកអ្នក។ ជាមួយការភ្ជាប់សេវាទូទាត់ដោយស្វ័យប្រវត្តិ លោកអ្នកនឹងទទួលបានភាពងាយស្រួល និងអាចទូទាត់វិក្កយបត្របានទាន់ពេលនៅរៀងរាល់ខែ។ យើងក៏មានការផ្តល់ជូននូវ 10% ជាវីងភ័ញត្រលប់ទៅវិញដែលច្រើនបំផុតរហូតដល់ 500 វីងភ័ញ ពេលដែលអ្នកធ្វើការភ្ជាប់ការទូទាត់ដោយស្វ័យប្រវត្តិ និងទូទាត់ប្រាក់ជាលើកដំបូង។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024
លក្ខខន្តិក
- ការភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិនេះ ផ្តល់ជូនសម្រាប់តែអតិថិជនដែលមិនធ្លាប់បានភ្ជាប់សេវាកម្មនេះពីមុនមកប៉ុណ្ណោះ។
- អតិថិជនអាចភ្ជាប់វិក្កយបត្រភ្លើងបានច្រើនវិក្កយបត្រ ហើយអាចទទួលបានវីងភ័ញត្រលប់មកវិញ 10% ឬរហូតដល់ 500 វីងភ័ញរាល់ពេលទូទាត់។ លេខកូដវិក្កយបត្រមួយអាចទទួលបានការផ្តល់ជូនវីងភ័ញតែម្តងប៉ុណ្ណោះក្នុងអំឡុងពេលប្រូម៉ូសិន។
- គណនីអាជីវកម្មមិនអាចចូលរួមជាមួយប្រូម៉ូសិននេះបានទេ។
- វីងភ័ញ នឹងត្រូវទូទាត់ចូលទៅកាន់គណនីធនាគារ វីងរបស់អតិថិជនបន្ទាប់ពីការទូទាត់វិក្កយបត្របានជោគជ័យ នៅរៀងរាល់ថ្ងៃទី 10 ថ្ងៃនៃខែបន្ទាប់។
- ប្រូម៉ូសិននេះមានកំណត់ និងគោរពតាមគោលការណ៍ ធ្វើប្រតិបត្តិការមុន ទទួលបានមុន ឬរហូតដល់ចំនួនកំណត់។
- លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។
សំនួរញឹកញាប់
-
1. តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអាចចូលរួមក្នុងប្រូម៉ូសិននេះ?
ដើម្បីចូលរួម អ្នកត្រូវតែជាអតិថិជនដែលមិនធ្លាប់បានភ្ជាប់ការទូទាត់វិក្កយបត្រភ្លើងដោយស្វ័យប្រវត្តិពីមុនមក ហើយតម្រូវឱ្យអ្នកទូទាត់លើកដំបូង បន្ទាប់ពីការភ្ជាប់រួចរាល់។ -
2. តើការភ្ជាប់វិក្កយបត្រមានកំណត់ចំនួនដែរឬទេ?
មិនមានទេ! អ្នកអាចភ្ជាប់បានច្រើនវិក្កយបត្រ ហើយអាចទទួលបានវីងភ័ញត្រលប់មកវិញ 10% ឬរហូតដល់ 500 វីងភ័ញ រាល់ពេលទូទាត់ ប៉ុន្តែលេខកូដវិក្កយបត្រមួយអាចទទួលបានការផ្តល់ជូន វីងភ័ញតែម្តងប៉ុណ្ណោះ។ -
3. តើខ្ញុំអាចទទួលបានវីងភ័ញនៅពេលណា?
វីងភ័ញ នឹងត្រូវទូទាត់ចូលទៅកាន់គណនីធនាគារ វីងរបស់អ្នកបន្ទាប់ពីការទូទាត់វិក្កយបត្របានជោគជ័យ នៅរៀងរាល់ថ្ងៃទី 10 ថ្ងៃនៃខែបន្ទាប់ ។ -
4. តើប្រូម៉ូសិននេះមានសុពលភាពដល់ថ្ងៃណា?
ប្រូម៉ូសិននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 ឬរហូតដល់ចំនួនកំណត់។ -
5. តើមានអ្វីកើតឡើងប្រសិនជាខ្ញុំធ្លាប់ភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីមុនរួចមកហើយ?
អ្នកនឹងមិនទទួលបានការផ្តល់ជូនវីងភ័ញនេះទេ។ ប្រូម៉ូសិននេះមានសម្រាប់តែអតិថិជនថ្មី ដែលមិនទាន់ភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិពីមុនប៉ុណ្ណោះ។ -
6. តើខ្ញុំអាចកែប្រែការភ្ជាប់ការទូទាត់វិក្កយបត្រដោយស្វ័យប្រវត្តិរបស់ខ្ញុំដោយរបៀបណា?
អ្នកអាចបន្ថែម, លុបចោល ឬកែប្រែការភ្ជាប់វិក្កយបត្ររបស់អ្នកបានយ៉ាងងាយស្រួលគ្រប់ពេល តាមអេប Wing Bank។ -
7. តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ ប្រសិនជាខ្ញុំមានបញ្ហាជាមួយការភ្ជាប់របស់ខ្ញុំ?
ប្រសិនជាអ្នកមានបញ្ហាជាមួយការភ្ជាប់វិក្កយបត្រទូទាត់ដោយស្វ័យប្រវត្តិ អ្នកអាចទាក់ទងទៅកាន់សហការីរបស់យើងតាមមុខងារ អនឡាញខល ក្នុងវីងឆាត ដែលមានលើអេប Wing Bank។