អត្រាការប្រាក់គណនីសន្សំ ឥឡូវនេះ កើនឡើងរហូតដល់ 3% ក្នុងមួយឆ្នាំ

មករា 11, 2025

អតិថិជនជាទីគោរព, 

ធនាគារ វីង សូមជម្រាបជូនដល់អតិថិជនទាំងអស់អំពីការកែសម្រួលអត្រាការប្រាក់ ដែលកាន់តែល្អប្រសើរជាមុន គឺរហូតដល់ 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំ របស់ធនាគារ វីង ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី11 ខែមករា ឆ្នាំ2025 តទៅ។ 

ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការផ្តល់នូវការគាំទ្រដល់កំណើនហិរញ្ញវត្ថុរបស់លោកអ្នក។ ជាមួយនឹងអត្រាការប្រាក់ថ្មីនេះ ការសន្សំប្រាក់របស់លោកអ្នកនឹងកាន់តែងាយស្រួល ហើយអាចសម្រេចបាននូវគោលដៅសន្សំក៏ដូចជាធានាបាននូវអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាង។ 

អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖ 

សមតុល្យប្រចាំថ្ងៃ  អត្រាការប្រាក់ប្រចាំឆ្នាំ 
  ប្រាក់រៀល ប្រាក់ដុល្លារ 
តិចជាង $5,000 ឬ 20,000,000 រៀល  0.10% 0.10%
ចាប់ពី $5,000 ឬ 20,000,000 រៀល  3% 3%

 

ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។  

ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីយើងខ្ញុំតាមរយៈវីងឆាត​ដែលមានលើអេប Wing Bank។ 

សូមអរគុណសម្រាប់ការជឿទុកចិត្តនិងគាំទ្ររបស់លោកអ្នក!