សូមស្វាគមន៍មកកាន់ សេវារំលស់ឌីជីថល របស់ធនាគារ វីង ដែលជាសេវាកម្មថ្មី អាចឱ្យលោកអ្នកទទួលបានភាពបត់បែនលើការទិញទំនិញ បានយ៉ាងងាយស្រួល និងរហ័សជាងមុន។ សេវារំលស់ឌីជីថល របស់យើងអនុញ្ញាតឱ្យលោកអ្នកធ្វើការទិញទំនិញបានភា្លមៗ ហើយទូទាត់ប្រាក់ត្រឡប់មកវិញនៅពេលក្រោយតាមរយៈការជ្រើសរើសរយៈពេលពេលបង់រំលស់ដែលអាចបត់បែនបាន នឹងត្រូវបានហៅថាជា "រំលស់ឌីជីថល"។ សេវាថ្មីនេះនឹងធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការទិញផលិតផលដែលលោកអ្នកចង់បាន ដោយមិនតម្រូវឱ្យមានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជាទិញនោះឡើយ។
មិនថាអ្នកកំពុងស្វែងរកបច្ចេកវិទ្យាចុងក្រោយនៃសម្ភារៈប្រើប្រាស់, ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឬឧបករណ៍ប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកនោះទេ សេវារំលស់ឌីជីថលរបស់ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយដ៏ងាយស្រួលដែលជួយលោកអ្នកបញ្ជាទិញទំនិញប្រកបដោយទំនុកចិត្ត។ សេវារំលស់ឌីជីថលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លោកអ្នកជាមួយនឹងការអនុម័តភ្លាមៗ និងការមិនតម្រូវឱ្យមានប្រាក់តម្កល់ លោកអ្នកនឹងកាន់តែមានភាពងាយស្រួលជាមួយនឹងរយៈពេលនៃ ការទូទាត់សងមានភាពបត់បែន។ សេវាកម្មរបស់យើងត្រូវបានបង្កើតឡើងស្របទៅតាមតម្រូវការហិរញ្ញវត្ថុ និងរបៀបរស់នៅរបស់លោកអ្នក។
រីករាយជាមួយសេរីភាពក្នុងការទិញទំនិញ ដោយមិនបារម្ភអំពីការចំណាយជាមុន ហើយអាចគ្រប់គ្រងការទូទាត់បានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank។ ទទួលយកបទពិសោធន៍ នៃការទិញទំនិញតាមមធ្យោបាយថ្មី និង រីករាយជាមួយការគ្រប់គ្រងការចំណាយកាន់តែមានប្រសិទ្ធភាពនៅថ្ងៃនេះ។
អត្ថប្រយោជន៍
ទូទាត់ការចំណាយរបស់អ្នកបានគ្រប់ពេល និងគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែប្រសើរឡើង។
ទទួលបានការអនុម័តភ្លាមៗ ដោយមិនចាំបាច់មានឯកសារតម្រូវផ្សេងៗ។
ចាប់ផ្តើមទិញទំនិញរបស់អ្នក ដោយមិនចាំបាច់បារម្ភរឿងប្រាក់តម្កល់ ឬប្រាក់ចូលរួម។
គ្រប់គ្រងការទូទាត់សងរបស់អ្នកយ៉ាងងាយស្រួលតាមអេប Wing Bank។
មុខងារពិសេសៗ
ឯកសារងាយៗ
ដំណើរការនៃការស្នើសុំមានភាពសាមញ្ញ និងរហ័ស ដែលអាចស្នើសុំដោយផ្ទាល់តាមរយៈអេប Wing Bank។
ការទទួលស្គាល់មានភាពទូលំទូលាយ
ប្រើប្រាស់សេវារំលស់ឌីជីថលនៅតាមហាងដៃគូរបស់ធនាគារ វីងគ្រប់ទិសទី។
លក្ខខណ្ឌមានតម្លាភាព
លក្ខខណ្ឌច្បាស់លាស់ និងគ្មានថ្លៃលាក់បាំង ឬថ្លៃសេវាបន្ថែម។
ការជូនដំណឹងភ្លាមៗ
ទទួលបានសារជូនដំណឹងភ្លាមៗអំពីស្ថានភាពនៃការទូទាត់របស់អ្នក។
អត្រាការប្រាក់
- អត្រាការប្រាក់៖ មានភាពបត់បែនអាស្រ័យទៅលើរយៈពេលនៃកម្ចីរបស់អ្នក។
- ការទូទាត់យឺត៖ ការផាកពិន័យនឹងកើតឡើង, ហើយការធ្វើបែបនេះគឺដើម្បីលើកទឹកចិត្តឱ្យអ្នកខ្ចី ធ្វើការទូទាត់សងមកកាន់ធនាគារ វីងឱ្យបានទាន់ពេលវេលា។
- គ្មានកម្រៃសេវាបន្ថែម៖ ការកំណត់តម្លៃប្រកបដោយតម្លាភាព និងគ្មានការគិតកម្រៃសេវាបន្ថែម។
របៀបចាប់ផ្តើម
- ជ្រើសរើសផលិតផលដែលអ្នកត្រូវការ៖ អញ្ជើញទៅកាន់ហាងដៃគូរបស់ធនាគារ វីងណាមួយដែលនៅជិត។
- ជ្រើសរើសសេវារំលស់ឌីជីថល៖ នៅផ្ទាំងទូទាត់ សូមជ្រើសរើស សេវារំលស់ឌីជីថលតាមអេប Wing Bank ដើម្បីបញ្ចប់ការទូទាត់។
- អនុម័តភ្លាមៗ៖ ទទួលបានការទទួលបានអនុម័តភ្លាមៗ ដោយមិនចាំបាច់តម្រូវឱ្យរត់ឯកសារ ឬឯកសារតម្រូវនានា។
- មធ្យោបាយទូទាត់មានភាពបត់បែន៖ ទិញទំនិញរបស់អ្នកយ៉ាងរលូន និងរីករាយជាមួយការទូទាត់សងដែលមានភាពងាយស្រួល។
ស្កេនដើម្បីពិនិត្យមើលសមតុល្យកម្ចីដែលអ្នកទទួលបាន
របៀបទទួលបានសិទ្ធិស្នើកម្ចី
ប្រសិនបើលោកអ្នកឃើញថាបច្ចុប្បន្ន លោកអ្នកមិនមានសិទ្ធិទទួលបានសេវាបង់រំលោះឌីជីថលនេះទេ សូមកុំបារម្ភ! បន្តអនុវត្តតាមជំហានទាំងនេះ ដើម្បីទទួលបានឱកាសប្រើប្រាស់សេវាកម្មនេះ៖
- ប្រើប្រាស់អេប Wing Bank ជាប្រចាំ៖ ការប្រើញឹកញាប់នៃ កម្មវិធីជួយបង្កើតប្រវត្តិក្រឌីតរបស់អ្នក។
- ធ្វើការទូទាត់ KHQR ការទូទាត់វិក្កយបត្រ និងការបញ្ចូល ទឹកប្រាក់៖ ការចូលរួមក្នុងប្រតិបត្តិការទាំងនេះ តាមរយៈកម្មវិធីផ្តល់នូវអត្ថប្រយោជន៍បន្ថែម។
- រក្សាសមតុល្យសាច់ប្រាក់ឱ្យនៅខ្ពស់៖ ការរក្សាប្រាក់បន្ថែមនៅ ក្នុងគណនីរបស់អ្នកអាចបង្កើនសិទ្ធិទទួលបានរបស់អ្នក។
- បើកប្រាក់បញ្ញើមានកាលកំណត់៖ នេះមិនត្រឹមតែជួយអ្នក សន្សំប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនឱកាសរបស់អ្នកក្នុងការមានសិទ្ធិទទួលបានផងដែរ។
ត្រៀមខ្លួនស៊បភីងដោយឆ្លាតវៃ ជាមួយសេវារំលស់ឌីជីថលពីធនាគារ វីង ហើយឬនៅ?
ដោនឡូតអេប Wing Bank ថ្ងៃនេះ នឹងទទួលយកបទពិសោធន៍នៃការទិញថ្ងៃនេះ ហើយទូទាត់នៅពេលក្រោយឥឡូវនេះ។