ម៉ាស៊ីនស្វ័យសេវាកម្ម ATM និង CRM
ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរំខាន ហើយលោកអ្នកក៏អាចប្រតិបត្តិសេវាកម្មជាច្រើនទៀតរបស់ធនាគារវីងផងដែរ។
ហើយម៉ាស៊ីន ATM និង CRM នេះ អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។
ព័ត៌មានទូទៅ
ម៉ាស៊ីនដកប្រាក់ ( ATM )
ម៉ាស៊ីនដកប្រាក់ ATM របស់យើងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ៖
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM )
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM ) គឺជាម៉ាស៊ីនស្វ័យសេវាដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដាក់ប្រាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ។
- ដាក់ប្រាក់ ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
បញ្ជីទីតាំងរបស់ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យសេវារបស់វីង 24/7
No |
ប្រភេទម៉ាស៊ីន |
សាខា |
អាស័យដ្ឋាន |
1 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
ការិយាល័យកណ្តាលវីង |
ផ្ទះលេខ 271 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងបី ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ។ |
2 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាវិមានឯករាជ្យ |
ផ្ទះលេខ ១៣០ អឺ០ អឺ១ អឺ២ &១៣០ សដេ អឺ១ អឺ២ មហាវិថីព្រះសីហនុ (២៧៤) ភូមិ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ |
3 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាសែនសុខ |
ផ្ទះលេខ ៩, ១០, ១១, ១២អា & ១២បេ, ផ្លូវលេខ ១០០៣, ភូមិបាយ៉ាប, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ |
4 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាទួលគោក |
ផ្ទះលេខ ២២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ |
5 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាក្រុងព្រះសីហនុ |
ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ |
6 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាវត្តភ្នំ |
ផ្ទះលេខ ៩៩អឺ០, ផ្លូវលេខ១០៨ កែងផ្លូវ៦៣, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ |
7 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខា ព្រះយុគន្ធរ |
អគារលេខ ៩៩, ១០១ និង ១០៣, មហាវិថីព្រះសីហនុ, សង្កាត់បឹងព្រលឹត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ |
8 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាខេត្តបាត់ដំបង |
ផ្ទះលេខ០២៧-០៣០ ផ្លូវ០១ កែងផ្លូវ១០១-១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ |
9 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប |
ផ្ទះលេខ១១៥ ១១៧ និង១១៩ ផ្លូវលេខ១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ |
10 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាបឹងត្របែក |
អាគារលេខ ៧៥៩ និង ៧៦១ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៤៣២ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ |
11 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាអ័រគីដេ ២០០៤ |
អគារ SHR1#35 ផ្លូវ ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ |
12 |
ម៉ាស៊ីនដក/ដាក់ប្រាក់ |
សាខាខេត្តបន្ទាយមានជ័យ |
ផ្ទះលេខ១៩០ ផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ |
