fbpx

ឈ្នះ Wingcoin និងរង្វាន់ជាច្រើនពីធនាគារ វីង!

រយៈពេលផ្សព្វផ្សាយ: មករា 23, 2024 ទៅ កក្កដា 31, 2024

មករា 24, 2024

សូមស្វាគមន៍មកកាន់កម្មវិធី “បើកកេសយករង្វាន់” គ្រប់ប្រតិបត្តិការដែលអ្នកធ្វើ នឹងផ្តល់មកវិញនូវរង្វាន់ជាច្រើន។ ត្រៀមខ្លួនទទួលបាន Wingcoin និងភាពភ្ញាក់ផ្អើលនៃការបើកកេសយករង្វាន់ហើយឬនៅ? ភាពអស្ចារ្យនឹងមកដល់ឆាប់ៗនេះ!

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024

របៀបចូលរួមក្នុងកម្មវិធី

ដើម្បីចូលរួមក្នុងកម្មវិធី អ្នកគ្រាន់តែធ្វើប្រតិបត្តិការណាមួយតាមអេប Wing Bank ដូចជា ស្កេនទូទាត់តាម វីង KHQR ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ។ គ្រប់ប្រតិបត្តិការដែលអ្នកបានធ្វើ នឹងមានឱកាសឈ្នះ Wingcoin និងសន្លឹកឆ្នោតដើម្បីផ្សងសំណាងឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ម៉ូតូ Scoopy, ទូរស័ព្ទ iPhone 15 Pro Max, ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG និងរង្វាន់ផ្សេងៗទៀតជាច្រើន។ កាន់តែពិសេសជាងនេះ នៅពេលដែលអ្នករកបាន 150,000 Wingcoin មុនគេ — រង្វាន់ជាមាសសុទ្ធទម្ងន់ 0.5Kg នឹងក្លាយជារបស់អ្នក។

របៀបបើកកេសយករង្វាន់

  • ធ្វើប្រតិបត្តិការខាងលើ តាមអេប Wing Bank
  • បន្ទាប់ពីអ្នកចុចបញ្ជាក់ប្រតិបត្តិការ ដោយវាយបញ្ចូលលេខកូដ PIN គណនី កេសរង្វាន់នឹងបង្ហាញនៅលើអេក្រង់ភ្លាមៗ
  • អ្នកអាចជ្រើសរើសកេសដែលអ្នកពេញចិត្ត ដើម្បីចាប់ផ្តើម។

រង្វាន់ទាំងអស់រួមមាន៖

  • ប្រចាំថ្ងៃ៖ អ្នកអាចរក Wingcoin បានពីកេសរង្វាន់ចាប់ពី 20 រហូតដល់ 10,000 Wingcoin និងផ្តល់ជូនរហូតដល់ 5,100 នាក់ក្នុងមួយថ្ងៃ។
  • ប្រចាំខែ៖ ទូរស័ព្ទ iPhone 15 Pro Max ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG
  • ប្រចាំត្រីមាស៖ ម៉ូតូ Scoopy និងរង្វាន់ធំជាមាសសុទ្ធទម្ងន់ 0.5kg។

លក្ខន្តិក

  • ប្រូម៉ូសិននេះមានសម្រាប់គ្រប់អតិថិជនទាំងអស់ដែលធ្វើប្រតិបត្តិការតាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិន។
  • ប្រតិបត្តិការដែលមានសិទ្ធចូលរួមក្នុងកម្មវិធីមានដូចជា៖ ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង, បញ្ចូលលុយទូរស័ព្ទ, ទូទាត់វិក្កយបត្រ, ស្កេនទូទាត់តាម វីង KHQR, និងកុម្ម៉ង់អាហារ ឬភេសជ្ជៈតាមអេប Wingmall។
  • អ្នកឈ្នះប្រចាំខែនឹងត្រូវជ្រើសរើសដោយស្វ័យប្រវត្តិដោយក្រុមការងារធនាគារវីង និងប្រកាសលើហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារវីង នៅរៀងរាល់សប្តាហ៍ទី 1 នៃខែបន្ទាប់។
  • សម្រាប់រង្វាន់ប្រចាំខែ ធនាគារវីង នឹងទាក់ទងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 តែមួយគត់ ដើម្បីមកទទួលរង្វាន់។
  • ធនាគារវីង រក្សាសិទ្ធក្នុងការដកសិទ្ធិអ្នកចូលរួម ដែលមានសកម្មភាពមិនប្រក្រតី ឬគួរឱ្យសង្ស័យ។
  • លក្ខខណ្ឌនានារបស់ធនាគារវីងត្រូវបានអនុវត្ត។

ឱកាសឈ្នះមាសសុទ្ធទម្ងន់កន្លះគីឡូក្រាម ពីកម្មវិធី ប្រកួតយកដុំមាស 

តស់! អតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank ត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតយកដុំមាស ដើម្បីមានឱកាសឈ្នះមាសសុទ្ធទម្ងនកន្លះគីឡូក្រាម។ កម្មវិធីនេះ ផ្តល់ជូនជាពិសេសសម្រាប់អ្នកប្រើប្រាស់អេប Wing Bank ក្នុងការប្រកួតប្រជែងប្រមូល Wingcoin ឱ្យបានចំនួន 150,000 មុនគេ ដើម្បីឈ្នះរង្វាន់ធំជាមាសសុទ្ធ សរុបចំនួន 2 រង្វាន់!

លក្ខន្តិក

  1. រង្វាន់៖ មាសសុទ្ធ 24K ទម្ងន់ 0.5kg ចំនួន 2 រង្វាន់។ 
  2. រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី20 ខែកុម្ភៈ រហូតដល់ថ្ងៃទី20 ខែសីហា ឆ្នាំ 2024
  3. សិទ្ធចូលរួមមានសម្រាប់តែអតិថិជនដែលមានព័ត៌មានគណនីពេញលេញ ដែលប្រើប្រាស់អេប Wing Bank និងដំណើរការអេបបានយ៉ាងតិច 3 ខែ។  
  4. របៀបចូលរួមហើយឈ្នះ៖ អតិថិជនដែលប្រមូលបាន Wingcoin ចំនួន 150,000 មុនគេនិងមានព័ត៌មានគណនីពេញលេញ នឹងក្លាយជាអ្នកឈ្នះដោយស្វ័យប្រវត្តិ
  5. លក្ខខណ្ឌនៃការឈ្នះមាសសុទ្ធទម្ងន់កន្លះគីឡូក្រាមចំនួន 1 រង្វាន់ នឹងផ្តល់ជូនអ្នកឈ្នះចំនួន 1 នាក់ រៀងរាល់ 3 ខែម្តងអតិថិជនម្នាក់អាចឈ្នះមាសសុទ្ធតែម្តងប៉ុណ្ណោះ ឧទាហរណ៍៖ ប្រសិនជាអ្នកក្លាយជាអ្នកឈ្នះក្នុងអំឡុងពេល 3 ខែដំបូង នោះអ្នកនឹងគ្មានសិទ្ធចូលរួមប្រកួតដើម្បីឈ្នះមាសសុទ្ធសម្រាប់ការឈ្នះបន្ទាប់នោះទេ
  6. ដៃគូទូទាត់ទាំង 10៖ អ្នកចូលរួមទាំងអស់តម្រូវឱ្យធ្វើការទូទាត់នៅតាមហាងជាដៃគូ (តាម Wingpay ឬកុម្ម៉ង់តាមអេប Wingmall) ឱ្យបាន 10 ហាងផ្សេងៗគ្នា
  7. លក្ខខណ្ឌ 40 ថ្ងៃ៖អតិថិជនត្រូវតែប្រមូល Wingcoin ឱ្យបានគ្រប់ចំនួន 150,000និងមិនត្រូវចំណាយពេលឱ្យតិចជាង 40 ថ្ងៃនោះទេ។ ប្រសិនជាអតិថិជនប្រមូល Wingcoinគ្រប់ចំនួន 150,000 តែស្ថិតក្នុងរយៈពេលនៃការប្រមូលមានតិចជាង 40 ថ្ងៃនោះអតិថិជនគ្មានសិទ្ធចូលរួមក្នុងកម្មវិធីនេះទេ។ 
  8. ការប្រកាសអ្នកឈ្នះ៖ អ្នកឈ្នះនឹងត្រូវប្រកាសនៅរៀងរាល់សប្តាហ៍ទី 1 តាមអេប Wing Bank និងឆាណែលឌីជីថលផ្លូវការរបស់ធនាគារ វីង។ 
  9. Wingcoin ដែលត្រូវបានរាប់បញ្ចូលក្នុងកម្មវិធី៖ ជាចំនួនWingcoin ដែលទទួល បានបន្ទាប់ ពីការទូទាត់ នៅតាម ហាងជា ដៃគូទូទាត់របស់ធនាគារវីងដោយផ្ទាល់ ឬអនឡាញនិងការបើកកេសឈ្នះរង្វាន់ដោយការប្រើប្រាស់លេខទូរសព្ទតែមួយប៉ុណ្ណោះ​​។ បញ្ជាក់៖ ការប្រមូល Wingcoinក្នុងអំឡុងពេល 3 ខែដំបូងនឹងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការប្រកួតក្នុងខែបន្ទាប់នោះទេ
  10. ការប្តូរ Wingcoin៖ Wingcoin ដែលអតិថិជនរកបាន នឹងមិនប៉ះពាល់ដល់ការប្តូររង្វាន់នោះទេមានន័យថាអតិថិជនអាចប្តូរWingcoin ដែលរកបានគ្រប់ពេលក្នុងអំឡុងពេលនៃកម្មវិធី
  11. ការទទួលរង្វាន់៖ ធនាគារវីង រក្សាសិទ្ធក្នុងការប្រគល់រង្វាន់ជាមាសសុទ្ធទៅកាន់អតិថិជនបន្ទាប់ប្រសិនបើអ្នកឈ្នះដំបូង​​​មិន​​​មក​​​ទទួលរង្វាន់នៅតាមសាខាឬប្រសិនបើក្រុមការងាររបស់យើងខ្ញុំមិនអាចទាក់ទងទៅអ្នកឈ្នះបានក្នុងអំឡុងពេល 7 ថ្ងៃ នៃថ្ងៃធ្វើការ
  12. សិទ្ធក្នុងការលុបឬកែប្រែកម្មវិធី៖ ធនាគារវីង រក្សាសិទ្ធក្នុងការមិនប្រគល់រង្វាន់ ឬដកសិទ្ធអ្នកចូលរួមប្រសិនបើធនាគាររកឃើញចំណុច ឬប្រតិបត្តិការសង្ស័យណាមួយកើតឡើង 

សំនួរញឹកញាប់

  • 1. តើអ្វីទៅជាកម្មវិធីបើកកេសយករង្វាន់ (Treasure Hunt)?

    កម្មវិធីបើកកេសយករង្វាន់ (Treasure Hunt) គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ភាពភ្ញាក់ផ្អើលដល់អតិិថិជន ជាមួយការផ្តល់រង្វាន់ពិសេស និងអស្ចារ្យជាច្រើន។
  • 2. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចចូលរួមក្នុងកម្មវិធីនេះបាន?

    ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកត្រូវតែធ្វើប្រតិបត្តិការដែលមានដូចជា៖ ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ ស្កេនទូទាត់តាម វីង KHQR និងកុម្ម៉ង់អាហារ ឬភេសជ្ជៈតាមអេប Wingmall។

  • 3. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចឈ្នះរង្វាន់ (ម៉ូតូ ទូរស័ព្ទ iPhone ទូរទស្សន៍ និងទូទឹកកក) ប្រចាំខែបាន?

    ក្រៅពីរង្វាន់ Wingcoin អ្នកក៏អាចទទួលបានសន្លឹកឆ្នោតដើម្បីមានឱកាសចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ដូចជា៖ ម៉ូតូ Scoopy 2024 ទូរស័ព្ទ iPhone 15 Pro Max ទូរទស្សន៍, និងទូទឹកកកជាដើម។
  • 4. តើធ្វើដូចម្តេចទើបអាចឈ្នះរង្វាន់មាសសុទ្ធទម្ងន់ 0.5kg?

    អតិថិជនដែលរកបាន 150,000 Wingcoin មុនគេក្នុងរយៈពេល 3 ខែ នឹងទទួលបានរង្វាន់ធំនេះ។
  • 5. តើខ្ញុំដឹងថាខ្ញុំជាអ្នកឈ្នះដោយរបៀបណា?

    អ្នកឈ្នះនឹងត្រូវប្រកាសនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង។

    • សម្រាប់រង្វាន់ប្រចាំថ្ងៃ៖ អ្នកឈ្នះនឹងទទួលបាន Wingcoin ភ្លាមៗបន្ទាប់ពីបើកកេសរង្វាន់។
    • សម្រាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ៖ ធនាគារ វីងនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 សម្រាប់កាលបរិច្ឆេទ និងទីតាំងនៃការបើករង្វាន់។