fbpx

អ៊ីនហ្វីនីធី ជេណេរល អិនសូរិន និងធនាគារ វីង ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា

ឧសភា 25, 2023

ភាពជាដៃគូរវាងក្រុមហ៊ុន អ៊ីនហ្វីនីធី ជេណេរល អិនសូរិន និង ធនាគាវីង មានគោលបំណងបង្កើនលទ្ធភាពផ្តល់សេវា ធានារ៉ាប់រង  ព្រមទាំងរួមចំណែកក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំ។

 

ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេណេរល អិនសូរិន ភីអិលស៊ី ដែលជាក្រុមហ៊ុន ធានា រ៉ាប់រង ទូទៅធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា បានចុះអនុស្សរណៈ នៃ ការយោគ យល់គ្នា  ជាមួយធនាគារ វីង (ខេមបូឌា) ម.ក។

ភាពជាដៃគូរវាង អ៊ីនហ្វីនីធី និងធនាគារ វីង នាពេលនេះគឺជាការរួបរួមគ្នា ដើម្បីស្វែងរកកិច្ចសហការដ៏មានសក្តានុពលផ្សេងៗ បង្កើតបរិយាកាសនៃការចែកចាយផលិតផលធានារ៉ាប់រងទូទៅដល់អតិថិជន តាមរយៈបណ្តាញធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា។

លោក ហាន ប៉េងក្វាង  អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “ការចុះហត្ថលេខា លើកិច្ចសហការនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ក៏ដូចជាប្រជាជននៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើ ផលិតផល សេវាកម្ម ដែលធនាគារ វីង ផ្តល់ជូនរួចហើយនោះ អតិថិជនក៏អាចសាកសួរ និងទិញផលិតផលធានារ៉ាប់រងទូទៅជាច្រើន ប្រភេទនៅពេលមកកាន់សាខាណាមួយរបស់ធនាគារ វីង” ។

បេងកាសួរេន (Bancassurance) បានក្លាយជាកត្តារុញច្រានដ៏សំខាន់ក្នុងកំណើនទីផ្សារធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដោយបានរួមចំណែក ៤០ ភាគរយ នៃ ការលក់សរុបក្នុងឆ្នាំ ២០២២។ ផ្អែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១-២០៣០ និយតករធានារ៉ាប់រងកម្ពុជាបានកំណត់យកសូចនាករ ដែលត្រូវសម្រេចអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចឲ្យបាន ៥.,៥ ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងឲ្យបាន ១៣៥ ដុល្លារក្នុងមនុស្សមួយនាក់។

តាមរយៈភាពជាដៃគូសហការនេះ ភាគីទាំងពីរសង្ឃឹមថា នឹងអាចរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងវិស័យ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា  ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទទួលបានភាពរីកចម្រើន និងរីករាយក្នុងការរស់នៅ។

លោក  ហាន ប៉េងក្វាង  បានបន្តថា៖ “ភាពជាដៃគូរវាងធនាគារ វីង និងក្រុមហ៊ុន អ៊ីនហ្វីនីធី នឹងអនុញ្ញាត ឲ្យអតិថិជន ធនាគារ វីង អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប៊េងកាសួរេន  ដូចជាទទួលបានការប្រឹក្សាយោបល់ និងគន្លឹះសំខាន់ៗពីអ្នកជំនាញ ផ្នែកធានារ៉ាប់រង ការជួយលើការរៀបចំផែនការហិរញ្ញវត្ថុ ក៏ដូចជាជម្រើសងាយស្រួលក្នុងការទទួលយកសេវាធានារ៉ាប់រង។ បន្ថែមលើនេះ អតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍ពីការស្វែងយល់បន្ថែម អំពីផលិតផលធានារ៉ាប់រង ទូទៅដែលអាចផ្តល់ អត្ថប្រយោជន៍ដល់ពួកគាត់ផងដែរ ” ។

ក្រុមហ៊ុនអ៊ីនហ្វីនីធី ជេណេរល អិនសូរិន គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ច សហការនានា ក្នុងគោលដៅពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងទូទៅ។ ជោគជ័យថ្មីៗរបស់ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេណេរល អិនសូរិន បានបង្ហាញតាមរយៈការសម្រេចបាន១២,៣ ភាគរយ នៃចំណែកទីផ្សារ ធានារ៉ាប់រងទូទៅនៅប្រទេសកម្ពុជា និងមានកំណើន បុព្វលាភ ២០,៥ ភាគរយ ក្នុងឆ្នាំ ២០២២។

លោក តិក ស៊ូទៀង នាយកប្រតិបត្តិនៃ ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេណេរល អិនសូរិន បានលើកឡើងពីសារៈ សំខាន់ នៃកិច្ចសហការនាពេលនេះ ដែលលោកបានចាត់ទុកថា គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន អ៊ីនហ្វីនីធី ។ លោក តិក ស៊ូទៀង បានថ្លែងថា៖ “កិច្ចសហ ប្រតិបត្តិការអាជីវកម្មថ្មីនេះ នឹងជំរុញបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការ ផ្តល់ នូវការ ការពារហានិភ័យផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់។”

លោក តិក ស៊ូទៀង បានបន្តថា៖ “យើងមានបំណងបង្កើនលទ្ធភាពសេវាធានារ៉ាប់រងទូទៅ ឲ្យមានវិសាលភាពកាន់តែទូលំទូលាយ តាមរយៈវត្តមានដ៏ទូលំទូលាយរបស់ធនាគា វីង នៅទូទាំងប្រទេសរកម្ពុជា  ដើម្បីឲ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលយកសេវាកម្មនៅគ្រប់ទីកន្លែង ដែលពួកគេរស់នៅ និងប្រកបការងារ។ គោលបំណងចម្បងរបស់យើង គឺផ្តោតទៅលើការពង្រីកការផ្សព្វផ្សាយអំពីផលិតផល ធានារ៉ាប់រងទូទៅ និងការផ្តល់ជូនអតិថិជននូវកញ្ចប់ផលិតផលដែលមានតម្លៃសមរម្យដោយផ្អែកលើជីវភាពរស់នៅរបស់ប្រជាជន។”

លោកបានបន្ថែមទៀតថា៖ “កិច្ចសហការជាមួយធនាគា វីង បានអនុញ្ញាតឲ្យយយើងមានឱកាស ផ្សព្វផ្សាយ ពីសេវាធានា រ៉ាប់ រង ទូទៅ ដល់សហគមន៍ទាំងអស់តាមរយៈសាខារបស់ធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា”។

ធនាគារ វីង ផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយមាន គោលបំណងក្លាយជាធនាគារដែលអាចផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈពិសេស ដោយប្រតិបត្តិការតាមប្រព័ន្ធឌីជីថល បានអនុញ្ញាតឲ្យធនាគារ វីង ផ្តល់សេវាកម្ម នៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា១០០ ភាគរយ។ កត្តានេះបាន ធ្វើឲ្យធនាគារ វីង អាចជំរុញបរិយាប័ន្ន ផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាជនគ្រប់រូប។

ធនាគារ វីង ផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយតាមបែបឌីជីថល​ ដើម្បីលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជន ដោយមានគោលបំណងក្លាយជាធនាគារ ដែលប្រជាជនកម្ពុជាគ្រប់រូបអាចប្រើប្រាស់បាន​៕