អត្ថប្រយោជន៍សម្រាប់ពាណិជ្ជករ និងអតិថិជន

លឿន
គ្មានការបញ្ចូលលេខគណនីដោយដៃទៀតទេ
Free
ឥតគិតថ្លៃសម្រាប់ប្រតិបត្តិការផ្ញើ / ទទួល
ងាយស្រួល
គ្រាន់តែស្កេនកូដ QR ឬប៉ះតំណដើម្បីផ្ទេរ
សុវត្ថិភាព
មិនចាំបាច់ប្រាប់អ្នកផ្សេងពីលេខគណនី វីង របស់អ្នក។របៀបប្រើប្រាស់វីង KHQR
Wing QR ទទួលយកការទូទាត់ និងផ្ទេរប្រាក់ពីអ្នកប្រើប្រាស់អេប Wing Bank និងអតិថិជនរបស់ធនាគារផ្សេងទៀតដែលគាំទ្រ KHQR។ ដើម្បីទទួលបានប្រាក់ គ្រាន់តែបង្ហាញ វីង KHQR របស់អ្នកនៅលើអេក្រង់ទូរសព្ទ ចែករំលែកវាជាតំណភ្ជាប់តាមរយៈកម្មវិធីផ្ញើសារ ឬបោះពុម្ពវាចេញប្រសិនបើ អ្នកត្រូវទទួលការផ្ទេរជាញឹកញាប់។
របៀបទទួលប្រាក់ដោយប្រើ វីង KHQR?
- នៅពេលនៅជិតអ្នកធ្វើប្រិបតិ្តការផ្ញើ សូមបើកអេបទ Wing Bank របស់លោកអ្នក ហើយចុចលើប៊ូតុង វីង KHRQ របស់អ្នក ដើម្បីបង្ហាញ KHQR របស់អ្នក ដូច្នេះអ្នកផ្ញើអាចស្កែនវាជាមួយកម្មវិធីអេប Wing Bank របស់ពួកគេ។
- ប្រសិនបើអ្នកចង់ទទួលប្រាក់ពីអ្នកផ្ញើដែលមិននៅជិតអ្នក សូមចែករំលែក វីង KHQR របស់លោកអ្នកជាតំណដោយចុច ចែករំលែក រូបតំណាងកូដខាងក្រោម វីង KHQR របស់អ្នក។ ជ្រើសរើសឆានែលជជែកឬកម្មវិធីផ្ញើសារដែលអ្នកពេញចិត្ត ហើយផ្ញើកូដរបស់អ្នកជាតំណ។ អ្នកផ្ញើនឹងត្រូវការ ដើម្បីចុចលើតំណ ហើយកម្មវិធីអេប Wing Bank របស់ពួកគេនឹងដំណើរការដោយស្វ័យប្រវត្តិដើម្បីបញ្ចប់ការផ្ទេរ.
របៀបផ្ញើប្រាក់ដោយប្រើវីង KHQR?
- ស្កេនកូដ QR របស់ធនាគារវីង របស់អ្នកទទួលជាមួយអេប Wing Bank របស់លោកអ្នក បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ ហើយបញ្ជាក់លេខសម្ងាត់ 4 ខ្ទង់របស់លោកអ្នក
- ចុចលើតំណភ្ជាប់ KHQR របស់ធនាគារ វីង របស់អ្នកទទួលដែលបាននៅក្នុងការជជែក កម្មវិធីផ្ញើសារ ឬអ៊ីមែល ហើយកម្មវិធីអេប Wing Bank របស់អ្នកនឹងចាប់ផ្តើមដោយស្វ័យប្រវត្តិ។ បញ្ចូល ចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និងបញ្ជាក់ជាមួយលេខ PIN ទូរស័ព្ទ 4 ខ្ទង់របស់ធនាគារវីង។
