fbpx

កាតវីង ម៉ាស្ទ័រកាត វើល

វីង ម៉ាស្ទ័រកាត វើល គឺជាកាតឥណពន្ធឌីជីថលមួយ ដែលត្រូវបានរចនាដ៏ល្អបំផុត ធ្វើឡើងពីលោហៈសុទ្ធ ដែលផ្តល់ជូននូវបទពិសោធន៍ដ៏ល្អ​បំផុតសម្រាប់អតិថិជន VVVIP ក៏ដូចជាផ្តល់នូវជម្រើសឥណទានវិបារូបរ៍ ដែលអនុញ្ញាតឱ្យម្ចាស់កាត អាចប្រើប្រាស់កាតនោះបាន ទោះបីជាគណនីរបស់ពួកគាត់មិនមានប្រាក់នៅក្នុងនោះក៏ដោយ (OD T&Cs ត្រូវបានអនុវត្ត)។

លោកអ្នកអាចប្រើប្រាស់ កាតវីង ម៉ាស្ទ័រកាត វើល របស់អ្នក នៅតាមហាងទំនិញជុំវិញពិភពលោក ទិញទំនិញអនឡាញ ឬដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹមដែលមានឡូហ្គូ Mastercard។ លើសពីនេះទៅទៀតលោកអ្នកអាចចូលសម្រាករង់ចាំនៅសាលរង់ចាំនាអាកាសយានដ្ឋាន ជាង 1,300 កន្លែងនៅជុំវិញពិភពលោក។

កាតវីង ម៉ាស្ទ័រកាត វើល

អត្ថប្រយោជន៍នៃការប្រើប្រាស់កាតវីង ម៉ាស្ទ័រកាត វើល

អត្ថប្រយោជន៍

សម្រាប់តែកាត Wing Digital MasterCard World ប៉ុណ្ណោះ

សាលរង់ចាំប្រណីតនៅតាមព្រលានយន្តហោះ
ម្ចាស់កាតអាចមានសិទ្ធិចូលប្រើសាលរង់ចាំនៅព្រលានយន្តហោះ
ជាង 1,300 ទីតាំងនៅទូទាំងពិភពលោក

ម្ចាស់កាតអាចចូលសម្រាកនៅក្នុងសាលរង់ចាំដោយសេរីគ្មានដែនកំណត់

សាលរង់ចំា​ Wing Premier Lounge
ម្ចាស់កាតអាចចូលប្រើសាលរង់ចាំ Wing Premier Lounge បាន

ម្ចាស់កាត អាចចូលសម្រាកនៅក្នុងសាលរង់ចាំដោយសេរីគ្មានដែនកំណត់

កម្មវិធីស្នាក់នៅមួយយប់ឥតគិតថ្លៃ*
ផ្តល់ជូនកន្លែងស្នាក់នៅដ៏ប្រណីតមួយយប់ដោយឥតគិតថ្លៃ

អាចស្នាក់នៅមួយយប់បានដោយឥតគិតថ្លៃនៅបណ្តុំនៃសណ្ឋាគារដែលជាដៃគូចូលរួម

ទទួលទានដោយឥតគិតថ្លៃ*
អាហារល្អសមនឹងទទួលទានដោយបុគ្គលអស្ចារ្យ

ម្ចាស់កាតអាចទទួលទានមុខម្ហូបចម្បងមួយមុខដោយឥតគិតថ្លៃ នៅពេលទទួលទានអាហារនៅភោជនីយដ្ឋានដៃគូក្នុងទីក្រុងធំៗទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

លេងវាយកូនហ្គោលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ជាមួយនឹង Mastercard*
 លោកអ្នកមានសិទ្ធិក្នុងការលេងលើគ្រប់ទីលានកូនហ្គោល
លំដាប់ថ្នាក់ពិភពលោកដែលទទួលបានការអនុញ្ញាត
ពី Mastercard ។

បញ្ចុះតម្លៃ 50% នៅក្លឹបវាយកូនហ្គោលអាស៊ីអាគ្នេយ៍
មានភាពងាយស្រួលជាមួយ Mastercard Airport Concierge

កម្មវិធីវាយកូនហ្គោល TPC*
ទទួលបានសិទ្ធិ VIP ចូលទៅកាន់ទីលានវាយកូនហ្គោលដ៏ល្បីល្បាញបំផុតមួយចំនួននៅលើពិភពលោក

លោកអ្នកអាចទទួលបានឱកាសដ៏រីករាយក្នុងការលេងកីឡាវាយកូនហ្គោល នៅលើទីលានវាយកូនហ្គោល TPC ដ៏ល្បីល្បាញលើពិភពលោក ដែលជាទីលានមានការប្រកួតជើងឯកវាយកូនហ្គោល PGA Tour។
លោកអ្នកក៏មានសិទ្ធិផ្តាច់មុខដូចខាងក្រោម៖
✓ ការចូលប្រើក្លឹបឯកជន TPC
✓ សិទ្ធិ VIP នៅរមណីយដ្ឋាន TPC 
✓ ស្គាល់អារម្មណ៍អ្នកប្រកួតជើងឯក PGA Tour

បង់ប្រាក់ឥឡូវនេះ ធ្វើដំណើរពេលក្រោយ*
គ្រប់គ្រងគម្រោងធ្វើដំណើរនាពេលអនាគតរបស់អ្នក

កក់ការធ្វើដំណើរអាជីវកម្ម ឬដំណើរកម្សាន្តបន្ទាប់របស់អ្នកជាមុនដោយទំនុកចិត្ត ព្រោះអ្នកអាចហោះហើរនៅពេលក្រោយជាមួយនឹងភាពបត់បែននៃការលើកលែង 1 ដងដោយឥតគិតថ្លៃ ដើម្បីផ្លាស់ប្តូរកាលបរិច្ឆេទធ្វើដំណើររបស់អ្នកក្នុងរយៈពេល 1 ឆ្នាំនៃការធ្វើដំណើរ។

ឥណទានវិបារូបរ៍

ទឹកប្រាក់ រហូតដល់ 25000 ដុល្លារ សម្រាប់ម្ចាស់កាត

សេវាកម្ម Mastercard Concierge *
យោបល់របស់អ្នកជំនាញ និង
សេវាសម្របតាមតម្រូវការរបស់លោកអ្នក។

នៅពេលណាដែលលោកអ្នកត្រូវការជំនួយក្នុងការរៀបចំផែនការអាជីវកម្ម ឬ
ដំណើរកម្សាន្ត MC Concierge អាចជួយលោកអ្នកបាន។

អារម្មណ៍មានសុវត្ថិភាព*
ការការពារចោរកម្មតាមរយៈ Mastercard ID

ត្រួតពិនិត្យវេបសាយងងឹត និងប្រព័ន្ធអ៊ីនធឺណិតធម្មតា ផ្តល់ដំណឹង និងសេវាស្តារអត្តសញ្ញាណពេញលេញប្រកបដោយសុវត្ថិភាព។

សេវាធ្វើដំណើរ និងសេវាតម្រូវការប្រចាំថ្ងៃរបស់ Mastercard*
រីករាយជាមួយកញ្ចប់ដ៏ធំទូលាយនៃសេវា និងបទពិសោធន៍ជាសកលដែលបានរៀបចំជូនលោកអ្នក

✓ សណ្ឋាគារ និងរមណីយដ្ឋានប្រណីត
✓ ការធានាការស្នាក់នៅសណ្ឋាគារ
✓ ការធានាតម្លៃសណ្ឋាគារទាបបំផុត
✓ កម្មវិធី​ Air Program
✓ កម្មវិធីជួលរថយន្ត និងជិះទូក
✓ កញ្ចប់លំហែកាយ

មិនមានថ្លៃសេវាប្រចាំឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ពី
ឥណទានវិបារូបរ៍

- ដោយគ្រាន់តែរក្សាសមតុល្យរបស់អ្នកជាមួយ Wing Bank Digital Mastercard World
- ឥណទានវិបារូបរ៍៖ ទឹកប្រាក់រហូតដល់ 25000 ដុល្លារ សម្រាប់ម្ចាស់កាត

 

ខចែង និងលក្ខខណ្ឌ  

  1. ម្ចាស់កាតដែលមានសមតុល្យ 500,000 ដុល្លារ ឬលើសពីនេះ នឹងទទួលបានកាតដោយឥតគិតថ្លៃ។ គ្មានថ្លៃសេវាប្រចាំឆ្នាំ (ក្នុងអំឡុងពេលម្ចាស់កាតផ្ទេរទៅគណនីនឹងមិនត្រូវបានកាត់ថ្លៃពីគណនីឡើយ)
  2. នៅថ្ងៃខួបនៃការគិតថ្លៃប្រចាំឆ្នាំ
  • ប្រសិនបើម្ចាស់កាតនៅសមតុល្យ 500,000 ដុល្លារ ធនាគារនឹងមិនគិតថ្លៃសេវាឡើយ
  • ប្រសិនបើម្ចាស់កាតមានសមតុល្យតិចជាង 500,000 ដុល្លារ ធនាគារនឹងគិតថ្លៃសេវាប្រចាំឆ្នាំ
  • ប្រសិនបើម្ចាស់កាតមានសមតុល្យសូន្យ ឬសមតុល្យតិចជាងថ្លៃសេវាប្រចាំឆ្នាំ (999ដុល្លារ) នោះយើងខ្ញុំនឹងផ្តល់រយៈពេលអនុគ្រោះ 3 ខែដល់ម្ចាស់កាត។ បន្ទាប់ពីនោះ ធនាគារបិទកាតនោះចោល។"

ថ្លៃសេវា កាតវីង ម៉ាស្ទ័រកាត វើល

ថ្លៃសេវា និងបរិមាណកំណត់  
ថ្លៃសេវាប្រចាំឆ្នាំរបស់កាត 999 ដុល្លារ
ការទិញក្នុងមួយថ្ងៃ (POS/eCom) 500,000 ដុល្លារ
ប្រតិបត្តិការទិញ - ក្នុងមួយថ្ងៃ (POS/eCom) គ្មានដែនកំណត់
ការទិញទំនិញតាមអ៊ីនធឺណែត ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
បរិមាណកំណត់សម្រាប់ការដកប្រាក់ក្នុងមួយថ្ងៃ (តាមមធ្យោបាយដែលអនុញ្ញាត) 50,000 ដុល្លារ
ការដកប្រាក់អតិបរមា - ក្នុងមួយថ្ងៃ 10 ដង
ការសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារវីង ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារផ្សេង ក្នុងមួយប្រតិបត្តិការ 2% នៃចំនួនទឹកប្រាក់ដក ឬ អប្បបរមា 5 ដុល្លារ
ការទិញ/ដកសាច់ប្រាក់ ដែលមិនមែនលុយដុល្លារ ក្នុងមួយប្រតិបត្តិការ 2.5% សម្រាប់ការបំប្លែងរូបិយប័ណ្ណ
ប្រតិបត្តិការបរាជ័យនៅ ATM របស់ធនាគារវីង ឥតគិតថ្លៃ
ប្រតិបត្តិការបរាជ័យនៅ ATM/POS/eCom របស់ធនាគារផ្សេង ឥតគិតថ្លៃ
ពិនិត្យមើលសមតុល្យនៅ ATM/POS របស់ធនាគារផ្សេង ឥតគិតថ្លៃ
ការដូរកាតថ្មី 599 ដុល្លារ
ផ្លាស់ប្តូរកូដ PIN របស់កាត ក្នុងមួយប្រតិបត្តិការ ឥតគិតថ្លៃ
ការចេញកាត (ក្នុងមួយ CIF) 1 កាត
ការផ្តល់ជូន Mastercard កម្មវិធីស្នូល ++++
កញ្ចប់ស្វាគមន៍  Plaza Premium Lounge (សិទ្ធចូលសម្រាក់នៅសាលរង់ចាំនៅព្រលានយន្តហោះសកល) - គ្មានដែនកំណត់
កន្លែងទទួលភ្ញៀវ Wing Premier