1. តើភ្នាក់ងារវីងអាចស្នើកម្ចីវីងឌីជីថលឡូននេះបានចំនួនប៉ុន្មាន?
ភ្នាក់ងារវីងអាចស្នើកម្ចីវីងឌីជីថលឡូននេះបានរហូតដល់ 25,000 ដុល្លារ។
2. តើកម្ចីនេះអាចខ្ចីបានរហូតដល់ប៉ុន្មានខែ?
រហូតដល់ 6 ខែ។
3. តើខ្ញុំត្រូវមានឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចីនេះ?
មិនតម្រូវឲ្យមានឯកសារស្មុគស្មាញច្រើននោះទេ ហើយកម្ចីនេះផងដែរគឺងាយស្រួលក្នុងការស្នើសុំបំផុត។
4. តើខ្ញុំអាចស្នើកម្ចីនេះតាមអនឡាញបានដែរទេ?
បាន! កម្ចីវីងឌីជីថលឡូននេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល និងអាចស្នើសុំអនឡាញបានយ៉ាងងាយស្រួល និងរហ័ស។ អ្នកអាចស្នើកម្ចីនេះដោយគ្រាន់តែចំណាយពេលពីរបីនាទីប៉ុណ្ណោះ។
5. តើខ្ញុំត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានកម្ចីនេះ?
អ្នកនឹងទទួលបានការអនុម័តភ្លាមៗ អាស្រ័យលើចំនួនកម្ចីដែលអ្នកស្នើសុំ។
6. តើការសងត្រឡប់នៃកម្ចីនេះមានដូចម្តេចខ្លះ?
យើងផ្តល់ជូននូវភាពបត់បែននៃការសងត្រឡប់ ដែលស័ក្តិសមទៅនឹងតម្រូវការរបស់អ្នក
7. តើខ្ញុំអាចប្រើកម្ចីនេះសម្រាប់គោលបំណងអី្វខ្លះ?
អ្នកអាចប្រើប្រាស់កម្ចីនេះសម្រាប់គោលបំណងទូទៅ ឬអាចប្រើប្រាស់ក្នុងអាជីវកម្មប្រចាំថ្ងៃរបស់អ្នក។