ចាប់ផ្តើមសន្សំជាមួយវិធីត្រឹមត្រូវជាមួយគណនីសន្សំដែលអាចទទួលបានការប្រាក់ខ្ពស់រហូតដល់ 3% ក្នុងមួយឆ្នាំ! ការបើកគណនីមានលក្ខណៈងាយស្រួល និងឆាប់រហ័សជាមួយនឹងលក្ខខណ្ឌងាយៗ។

 

គណនីសន្សំជាគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយការប្រាក់ 3% ក្នុងមួយឆ្នាំ ហើយមានភាពបត់បែនតាមតម្រូវការរបស់អតិថិជនបានល្អ ដោយគ្មានលក្ខខណ្ឌស្មុគស្មាញច្រើនឡើយ។

 

គណនីសន្សំផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដកឬដាក់ប្រាក់ តាមតម្រូវការរួមទាំងការធ្វើប្រតិបត្តិការជាមួយធនាគារ វីង សាខាធនាគារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង។

អត្ថប្រយោជន៍ផ្សេងៗ ៖

ផ្ទេរប្រាក់ទៅគណនីវីងដោយឥតគិតថ្លៃទិញទំនិញអនឡាញបានយ៉ាងងាយស្រួល
ទទួលបានការជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ វីង
ទូទាត់ប្រាក់ចំណាយផ្សេងៗបានតាមរយៈគ្រប់កូដ KHQR ទាំងអស់ប្រាក់កម្ចីរហ័ស
ទូទាត់វិក្កយបត្របានគ្រប់ដៃគូសហការបញ្ចូលលុយទូរស័ព្ទ
បង្កើតកាតនិម្មិត (VISA ឬ Master)បញ្ជាទិញអីវ៉ាន់ ឬអាហារតាមរយៈ វីងម៉ល
កក់សំបុត្រសម្រាប់ការធ្វើដំណើរបើកគណនី ឬ ដាក់ប្រាក់សន្សំ
ផ្ទេរប្រាក់ និងទទួលប្រាក់ ឆ្លងធនាគារ និងឆ្លងប្រទេសតាមប្រព័ន្ធអេឡិចត្រូនិច 

អត្រាការប្រាក់

សមតុល្យប្រចាំថ្ងៃអត្រាការប្រាក់ប្រចាំឆ្នាំ
ទឹកប្រាក់ < 5,000 ដុល្លារ ឬ < 20,000,000 រៀល0.10%
ទឹកប្រាក់ ≥ 5,000 ដុល្លារ ឬ ≥ 20,000,000 រៀល3%

 

លក្ខខណ្ឌងាយៗ៖

ចំនួនទឹកប្រាក់សន្សំពេលបើកគណនីដំបូងមិនកំណត់
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនីមិនកំណត់
ការទូទាត់ការប្រាក់រៀងរាល់ចុងខែ
ចំនួនទឹកប្រាក់អតិបរមា ផ្ទេរប្រចាំថ្ងៃ100,000 ដុល្លារ
ចំនួនទឹកប្រាក់អតិបរិមាផ្ទេរក្នុងមួយប្រតិបត្តិការ50,000 ដុល្លារ
ថ្លៃសេវាប្រចាំខែ​ឥតគិតថ្លៃ
ថ្លៃសេវាបិទគណនីមុនកាលកំណត់ (តិចជាង៦ខែ)5 ដុល្លារ
ថ្លៃសេវាគណនីអសកម្ម ប្រចាំឆ្នាំ6​ ដុល្លារ
របាយការណ៍គណនីឌីជីថល (តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ វីង)ឥតគិតថ្លៃ
ពន្ធកាត់ទុក

និវាសនជន 4%

អនិវាសនជន 14%

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន