1. តើអ្វីទៅជាសេវាផ្ទេរប្រាក់ក្នុងស្រុក NCS?
ការផ្ទេរប្រាក់តាមប្រព័ន្ធផាត់ទាត់ជាតិ (NCS)គឺជាប្រព័ន្ធប្រតិបត្តិការមិនស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ វីង អាចផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
2. តើអ្នកណាខ្លះដែលអាចប្រើប្រាស់សេវាផ្ទេរប្រាក់នេះបាន?
សេវាផ្ទេរប្រាក់ក្នុងស្រុកនេះសម្រាប់តែអតិថិជនដែលមានគណនីធនាគារ វីងពេញលេញប៉ុណ្ណោះ។ អតិថិជនដែលមិនទាន់មានគណនីពេញលេញ តម្រូវឲ្យធ្វើការអាប់ហ្រ្គេដគណនីជាមុនសិន ដោយអញ្ជើញទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារវីងដែលនៅជិត។
3. តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ណាខ្លះ?
Sathapana
ABA
Acleda
Amret
Prasac
4. តើខ្ញុំអាចផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណបានដែរឬទេ?
ទេ! អ្នកអាចផ្ទេរប្រាក់បានតែរូបិយប័ណ្ណដូចគ្នាប៉ុណ្ណោះ។
5. តើខ្ញុំអាចផ្ទេរប្រាក់ជារូបិយប័ណ្ណអ្វីខ្លះ?
អ្នកអាចផ្ទេរប្រាក់ជារូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល ។
6. តើដែនកំណត់នៃការផ្ទេរប្រាក់ប្រចាំថ្ងៃ សម្រាប់រូបិយប័ណ្ណ ដុល្លារ ឬប្រាក់រៀល មានចំនួនប៉ុន្មានដែរ?
ដែនកំណត់ការផ្ទេរប្រាក់ប្រចាំថ្ងៃ គឺ $100,000 or 400,000,000 រៀល។
7. តើថ្លៃសេវានៃការផ្ទេរប្រាក់ត្រូវបានគិតយ៉ាងដូចម្តេច?
ចំនួនទឹកប្រាក់ចាប់ពី $0.01 - $100,000 ឬ 100 រៀល- 400,000,000 រៀល, ថ្លៃសេវាផ្ទេរប្រាក់គឺ 0.05% នៃចំនួនផ្ទេរ, ដែលមានតម្លៃ $5 ឬ 20,000 រៀល
8. តើរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុក តាមអេប Wing Bank ត្រូវធ្វើដូចម្តេចខ្លះ?
1. ចូលទៅកាន់ អេប Wing Bank
2. ចុចលើប៊ូតុង ផ្ទេរប្រាក់ក្នុងស្រុក
3. ជ្រើសរើស ផ្ទេរប្រាក់ទៅធនាគារ ផ្សេង និងចុចលើពាក្យ Local Bank- NCS
4. ជ្រើសរើសគណនីធនាគារ វីង និង បំពេញលេខគណនីធនាគារ ដែលអ្នកចង់ផ្ទេរ
5. បំពេញព័ត៌មានអ្នកទទួលប្រាក់ មានដូចជា ឈ្មោះគណនី លេខគណនី ចំនួនទឹកប្រាក់ និងគោលបំណង
6. ចុចលើពាក្យយល់ព្រម នឹងខចែង និងលក្ខខណ្ឌ
7. រួចចុចផ្ញើ
9. តើត្រូវចំណាយពេលប៉ុន្មានថ្ងៃ ទើបអ្នកទទួលអាចទទួលបានប្រាក់ផ្ទេរ?
អ្នកនឹងទទួលបានប្រាក់ក្នុងអំឡុងពេល 2 ថ្ងៃបន្ទាប់ពីការផ្ទេរប្រាក់បានបញ្ចប់។
10. តើខ្ញុំអាចលុបចោលប្រតិបត្តិការដោយរបៀបណា ប្រសិនជាខ្ញុំប្តូរចិត្ត ឬផ្ញើទៅខុសគណនី?
អ្នកមិនអាចលុបចោលប្រតិបត្តិការដែលធ្វើឡើងតាមអេប Wing Bank បាននោះទេ។ ក្នុងករណីដែលអ្នកពិតជាចង់លុបចោលប្រតិបត្តិការទាំងនោះ អ្នកអាចទៅកាន់សាខាធនាគារ វីង ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ តាមលេខ 023 999 989 ឬ 012 999 489 សម្រាប់ព័ត៌មានបន្ថែម។ ហើយនៅពេលដែលសំណើលុបចោលរបស់អ្នកត្រូវបានអនុម័ត ក្រុមការងាររបស់យើងនឹងបង្វិលសងប្រាក់ដែលអ្នកផ្ទេរ ចូលទៅក្នុងគណនីរបស់អ្នកវិញ (តែមិនរាប់បញ្ចូលថ្លៃសេវាដែលបានកាត់នោះទេ)។
11. តើដំណើរការប្រតិបត្តិការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មាន?
1. ប្រតិបត្តិការដែលបានធ្វើឡើងមុនម៉ោង 10 ព្រឹក នឹងត្រូវបានដំណើរការក្នុង Cycle ទីមួយនៃថ្ងៃធ្វើការ។
2. ប្រតិបត្តិការដែលបានធ្វើឡើងនៅចន្លោះម៉ោង 10 ព្រឹកដល់ម៉ោង 2 រសៀល នឹងត្រូវដំណើរការក្នុង Cycle ទីមួយនៃថ្ងៃធ្វើការ។
3. ប្រតិបត្តិការដែលបានធ្វើឡើងបន្ទាប់ពីម៉ោង 2 រសៀល ឬនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ នឹងត្រូវដំណើរការនៅថ្ងៃធ្វើការបន្ទាប់។
12. ប្រសិនជាប្រតិបត្តិការខ្ញុំត្រូវបានបដិសេធ តើខ្ញុំនឹងទទួលបានដំណឹងមកវិញដែរឬទេ?
ប្រសិនជាប្រតិបត្តិការរបស់អ្នកត្រូវបានបដិសេធ អ្នកនឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការ។