អតិថិជនសម័យនេះ រំពឹងថានឹងអាចទូទាត់ប្រាក់បានយ៉ាងលឿន និងងាយស្រួល មិនថាតាមរយៈកាត ឬការស្កេន QR កូដឡើយ។ សម្រាប់អាជីវកម្ម វាមានន័យថា ត្រូវមានប្រព័ន្ធទូទាត់មួយដែលអាចគាំទ្រការទូទាត់ផ្សេងៗបានយ៉ាងរលូន ខណៈពេលធានាសុវត្ថិភាពរាល់ប្រតិបត្តិការ។ 

 

ម៉ាស៊ីនឆូតកាត វីង គឺជាដំណោះស្រាយ 

 

ម៉ាស៊ីនឆូតកាត វីង គឺជាដំណោះស្រាយសម្រាប់ការទទួលការទូទាត់ប្រាក់ ដែលអនុញ្ញាតឱ្យអាជីវករដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងងាយស្រួល តាមរយៈកាត និងការស្កេន KHQR ក្នុងឧបករណ៍តែមួយ។ វាគាំទ្រវិធីទូទាត់ជាច្រើនប្រភេទ ដែលជួយឱ្យអាជីវកម្មដំណើរការប្រតិបត្តិការបានយ៉ាងលឿន ខណៈផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់តាមវិធីដែលពួកគេចូលចិត្ត។ 

 

តាមរយៈមុខងារដែលអាចប្រើប្រាស់បានដូចជា ការស៊កកាត (Insert), ការឆូតកាត (Swipe), ការប៉ះកាត (Tap) និងការទូទាត់តាម QR, ម៉ាស៊ីនឆូតកាត វីង ផ្តល់ជូនអាជីវកម្មនូវប្រព័ន្ធដ៏មានទំនុកចិត្ត ប្រសិទ្ធភាព និងភាពបត់បែន សម្រាប់ការទទួលការទូទាត់បែបឌីជីថលក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ 

 

មុខងារសំខាន់ និងអត្ថប្រយោជន៍សម្រាប់ដៃគូទូទាត់

មុខងារ អត្ថប្រយោជន៍សម្រាប់អាជីវករ 
ទូទាត់បានជាមួយ វីសា ម៉ាស្ទ័រកាត យូញៀនផេ ទទួលបានភ្ញៀវទេសចរអន្តរជាតិ និងបង្កើនការលក់ 
មានការពិនិត្យផ្ទៀងផ្ទាត់ជាមុន  ការកក់ប្រាក់ទុកជាមុន និងការពារការបោកប្រាស់ 
ម៉ាស៊ីនឆូតកាតតែមួយប្រើប្រាស់បានគ្រប់ប្រភេទកាត សម្រួលដល់ប្រតិបត្តិការលក់ 
ទូទាត់ដោយគ្រាន់តែធ្វើការប៉ះ ទូទាត់បានឆាប់រហ័ស និងងាយស្រួល 
ទទួលបានរបាយការណ៍ប្រចាំថ្ងៃ ទឹកប្រាក់ចូលក្នុងគណនីឆាប់រហ័ស 
ជំរុញឱកាសនៃការលក់ បម្រើសេវាកម្មដល់អតិថិជនបានកាន់តែទូលំទូលាយ 
បង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ផ្តល់ជម្រើសនៃការទូទាត់កាន់តែច្រើនដល់អតិថិជន 
ភ្ជាប់ទំនុកចិត្តជាមួយកេរ្តិ៍ឈ្មោះរបស់ វីង គាំទ្រដោយធនាគារឈានមុខគេនៅក្នុងប្រទេសកម្ពុជា 

 
ប្រភេទដែលអាចទូទាត់បាន

 

  • វីសាកាត 
  • ម៉ាស្ទ័រកាត 
  • យូញៀនផេកាត 
  • កាត ATM របស់ធនាគារ វីង 
  • ការទូទាត់តាម KHQR 

 

របៀបដំណើរការ

 

តាមរយៈម៉ាស៊ីនឆូតកាត វីង 

 

  1. អតិថិជនធ្វើការប៉ះ, ស៊ក, ឬឆូតកាត នៅលើម៉ាស៊ីនឆូតកាត វីង របស់អាជីវករ។ 
  2. ប្រតិបត្តិការនឹងត្រូវពិនិត្យផ្ទៀងផ្ទាត់ពីធនាគារ វីង (ប្រសិនបើជាកាតរបស់ វីង) ឬបញ្ជូនទៅកាន់បណ្តាញកាតពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ (ប្រសិនបើជាកាតរបស់ធនាគារផ្សេង)។ 
  3. នៅពេលការទូទាត់ត្រូវបានអនុម័ត ប្រតិបត្តិការនឹងត្រូវកត់ត្រាទុក ហើយអាជីវករអាចទូទាត់ប្រាក់ចូលទៅក្នុងគណនីធនាគារ វីង របស់អាជីវករ។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន