ម៉ាស្ទ័រកាត វើល របស់ធនាគារ វីង

 

ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងចេញពីលោហធាតុសុទ្ធ សម្រាប់អតិថិជនលំដាប់ VVVIP របស់ធនាគារ វីង។ វីង ម៉ាស្ទ័រកាត វើល ផ្តល់ជូននូវការប្រើប្រាស់ជាសកល ការទូទាត់ប្រាក់ដោយរលូន និងសិទ្ធិប្រើប្រាស់នៅសាលរង់ចាំដ៏ប្រណិតនៅអាកាសយានដ្ឋាន ដោយឥតដែនកំណត់។

អត្ថប្រយោជន៍

សិទ្ធិប្រើប្រាស់បន្ទប់រង់ចាំនៅអាកាសយានដ្ឋានដោយឥតដែនកំណត់

រីករាយជាមួយការចូលទៅសម្រាក់នៅសាលរង់ចាំអាកាសយានដ្ឋានជុំវិញពិភពលោកដែលជាដៃគូរបស់ DragonPass ព្រមទាំងសាលរង់ចាំជាមួយដៃគូនានាទូទាំងសកលលោក និងសាលរង់ចាំលំដាប់ខ្ពស់របស់ធនាគារ វីង។

ផ្តល់អាទិភាពសម្រាប់ការធ្វើដំណើរ និងរស់និយមសម្រាប់ការរស់នៅ

ទទួលបានបទពិសោធន៍ដ៏សម្បូរបែបជុំវិញពិភពលោក រួមមានសណ្ឋាគារប្រណីត កម្មវិធីពិសេសពីជើងហោះហើរ ការជួលរថយន្ត ការកម្សាន្តតាមនាវា និងការផ្តល់ជូនពិសេសៗដែលជារស់និយមសម្រាប់ការរស់នៅលំដាប់ពិភពលោក។

កម្មវិធី ស្នាក់នៅមួយយប់ដោយឥតគិតថ្លៃ

ទទួលបានការស្នាក់នៅដោយឥតគិតថ្លៃមួយយប់នៅសណ្ឋាគារប្រណីតដែលបានជ្រើសរើសក្នុងកម្មវិធី ដែលជាការបន្ថែមនូវសារៈសំខាន់ និងភាពងាយស្រួលកម្រិតខ្ពស់ក្នុងអំឡុងពេលធ្វើដំណើររបស់លោកអ្នក។

ផ្តល់ជូនពិសេសកីឡាវាយកូនហ្គោលនៅអាស៊ីអាគ្នេយ៍

រីករាយជាមួយការផ្តល់ជូនសិទ្ធិពិសេសសម្រាប់ការចូលប្រើប្រាស់ និងអត្ថប្រយោជន៍ផ្សេងៗនៅក្លឹបវាយកូនហ្គោលដែលបានជ្រើសរើសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតនៅក្នុងការឧបត្ថម្ភពីសេវាកម្ម Mastercard Airport Concierge។

កម្មវិធីវាយកូនហ្គោល TPC

ទទួលបានការផ្តល់សិទ្ធិចូលប្រើប្រាស់កម្រិត VIP ទៅកាន់ទីលានវាយកូនហ្គោល TPC ដ៏ល្បីល្បាញនៅលើពិភពលោក ដែលជាទីតាំងដែលកីឡាករអាជីព PGA TOUR ធ្លាប់ប្រកួត។

ការការពារពីការលួចអត្តសញ្ញាណ

ផ្តល់សុវត្ថិភាពខ្ពស់ជាមួយការការពារអត្តសញ្ញាណពី Mastercard ID Theft Protection រួមមានការត្រួតពិនិត្យ ការជូនដំណឹង និងសេវាកម្មស្តារអត្តសញ្ញាណឡើងវិញយ៉ាងពេញលេញ។

សេវាកម្ម ផ្តល់ជំនួយការផ្ទាល់ខ្លួន

ទទួលបានការយកចិត្តទុកដាក់ពីអ្នកជំនាញសម្រាប់ការធ្វើដំណើរ ទាំងការទទួលទានអាហារ និងការរៀបចំផែនការរស់នៅ ជាមួយនឹងជំនួយការផ្ទាល់ខ្លួនគ្រប់ពេលវេលាដែលលោកអ្នកត្រូវការ។

ទទួលទានដោយឥតគិតថ្លៃ

ទទួលទានមុខម្ហូបចម្បងមួយមុខដោយឥតគិតថ្លៃ នៅពេលទទួលទានអាហារនៅភោជនីយដ្ឋានដៃគូក្នុងទីក្រុងធំៗទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដែនកំណត់

ប្រភេទសេវាកម្មដែនកំណត់
ដែនកំណត់ទិញប្រចាំថ្ងៃ លើម៉ាស៊ីន POS  ឬអនឡាញ500,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការទិញច្រើនបំផុតក្នុងមួយថ្ងៃ99 ដង 
ទឹកប្រាក់អាចដកបានជាមុនក្នុងមួយថ្ងៃ50,000 ដុល្លារ
ចំនួនប្រតិបត្តិការសម្រាប់ការដកប្រាក់មុនប្រចាំថ្ងៃ10 ដង
អាចស្នើចំនួនកាតបន្ថែម5 កាត សម្រាប់អតិថិជនម្នាក់
សុពលភាពកាត7 ឆ្នាំ

 

ថ្លៃសេវា

ប្រភេទសេវាកម្ម ថ្លៃសេវា
ថ្លៃសេវាប្រចាំឆ្នាំ 999 ដុល្លារអាមេរិក
ថ្លៃសេវាប្តូរកាតថ្មី599 ដុល្លារសម្រាប់ការប្តូរម្តង
ថ្លៃសេវាការទិញ ឬការដកសាច់ប្រាក់ជាមុនមិនមែនប្រាក់ដុល្លារអាមេរិក2.5% នៃចំនួនប្រតិបត្តិការ
ថ្លៃសេវាដកសាច់ប្រាក់តាមម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាតរបស់ធនាគារផ្សេង2% (ទាបបំផុត  5 ដុល្លារអាមេរិក)

 

ឯកសិទ្ធិដែលរួមបញ្ចូល និងឥតគិតថ្លៃសេវា

ប្រភេទសេវាកម្មការផ្តល់ជូន
កញ្ចប់ស្វាគមន៍  សិទ្ធិប្រើប្រាស់បន្ទប់រង់ចាំ  DragonPass និង Wing Premier Lounge ឥតកំណត់
ការផ្តល់ជូនពី ម៉ាស្ទ័រកាតកម្មវិធីចម្បងៗ  – ចុចទីនេះ
ឥតគិតថ្លៃសេវា
  • ការទិញទំនិញតាមអនឡាញ
  • ការដកសាច់ប្រាក់ តាមម៉ាស៊ីន ATM របស់ ធនាគារ វីង
  • ប្រតិបត្តិការដែលត្រូវបានបដិសេធ (ATM/POS/អនឡាញ របស់ធនាគារ វីង និងធនាគារផ្សេង)
  • ការពិនិត្យសមតុល្យទឹកប្រាក់នៅម៉ាស៊ីន  ATM និង POS ធនាគារផ្សេង
  • ការផ្លាស់ប្តូរលេខកូដសម្ងាត់កាត (PIN)

  លក្ខខណ្ឌផ្តល់ជូន

 

  • មានគណនីធនាគារ វីង ដែលពេញលេញ
  • មានអាយុចាប់ពី 18 ឆ្នាំ
  • អាចប្រើបានជាមួយគណនី វីង គ្រប់ប្រភេទ
  • អាចស្នើបានសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា
  • មានឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន 

 

  តម្រូវការបន្ថែមសម្រាប់ជនបរទេស

 

  • ទិដ្ឋាការត្រូវតែនៅមានសុពលភាព
  • កំពុងរស់នៅក្នុងប្រទេសកម្ពុជាលើសពី  182 ថ្ងៃ 
  • មានកិច្ចសន្យាការងារ ឬអាជីវកម្មដែលបានចុះបញ្ជី 

របៀបទទួលបាន

 

វីង ម៉ាស្ទ័រកាត វើល ផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជន VVVIP របស់ធនាគារ វីង ដែលត្រូវបានជ្រើសរើស និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់សម្រាប់កាតដ៏ប្រណីតនេះតែប៉ុណ្ណោះ។