1. តើអ្វីទៅជាគណនីចរន្ត?
គណនីចរន្តគឺជាគណនីធនាគារមិនទទួលបានការប្រាក់-លោកអ្នកអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានគ្រប់ពេលវេលា និងប្រើប្រាស់មូលប្បទានបត្រដោយមិនកំណត់។
2. តើខ្ញុំអាចបើកគណនីចរន្តបានប៉ុន្មានគណនី?
អ្នកអាចបើកគណនីចរន្តបានរហូតដល់ 8 គណនី។
3. តើខ្ញុំបើកគណនីចរន្តនេះបានដោយរបៀបណា?
អ្នកអាចបើកបានដោយខ្លួនឯងតាមអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីងណាមួយដែលនៅជិត។
4. តើសមតុល្យអប្បរមាសម្រាប់ការបើកគណនីតម្រូវឲ្យមានប៉ុន្មានដែរ?
មិនតម្រូវឲ្យមានសមតុល្យអប្បរមានោះទេ។
5. តើគណនីចរន្តនេះមានអត្រាការប្រាក់ដែរឬទេ?
គណនីប្រភេទនេះមិនមានអត្រាការប្រាក់ផ្តល់ជូននោះទេ។
6. តើខ្ញុំអាចបិទគណនីតាមរបៀបណា?
អ្នកអាចទៅកាន់សាខាណាមួយដែលនៅជិតដើម្បីបិទគណនី។
7. តើគណនីនេះអាចបើកបានប៉ុន្មានរូបិយប័ណ្ណ?
មានពីររូបិយប័ណ្ណ ដុល្លារអាមេរិក និងខ្មែររៀល។
8. តើខ្ញុំអាចបើកគណនីចរន្តសម្រាប់អាជីវកម្មរបស់ខ្ញុំបានទេ?
បាន! ដើម្បីគណនីចរន្តសម្រាប់អាជីវកម្មអ្នកអាចអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិត។
9. តើខ្ញុំអាចដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ខ្ញុំតាមវិធីណាខ្លះ?
អ្នកអាចដាក់ប្រាក់ចូលក្នុងគណនីបាននៅតាមសាខាធនាគារ វីង ឬភ្នាក់ងារ វីង ទូទាំងប្រទេស ឬធ្វើការផ្ញើរប្រាក់តាមរយៈ គណនីធនាគារ វីង ឬ KHQR