មូលហេតុដែលគួរជ្រើសរើសគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង

ឥតគិតថ្លៃសេវា

មិនកំណត់ចំនួនទឹកប្រាក់សមតុល្យទាបបំផុត
មិនមានថ្លៃសេវាថែទាំប្រចាំខែ
មិនមានថ្លៃសេវាបិទគណនី

គ្រប់គ្រងការប្តូរប្រាក់បានតាមតម្រូវការ

ប្តូរប្រាក់បាននៅពេលអ្នកត្រូវការ
ជៀសវាងការប្តូរប្រាក់ដែលមិនចាំបាច់ និងការប្រែប្រួលនៃអត្រាប្តូរប្រាក់

ប្រើប្រាស់បានទូទាំងពិភពលោក

ផ្ញើ និងទទួលប្រាក់បានទូទាំងពិភពលោក ជាមួយថ្លៃសេវាប្រកបដោយតម្លាភាព និងប្រកួតប្រជែង

អាចបើកគណនីបានសម្រាប់ រូបិយប័ណ្ណ 10 ប្រភេទ

 

គណនីសម្រាប់រូបិយប័ណ្ណនីមួយៗ ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងបានតាមតម្រូវការ។

 

EUR GBP AUD NZD SGD 
JPY CNY HKD THB VND 

 

អត្ថប្រយោជន៍សំខាន់ៗ

 

 

✓ គណនីមានភាពដាច់ដោយឡែកសម្រាប់រូបិយប័ណ្ណនីមួយៗ ✓ មិនកំណត់ចំនួនទឹកប្រាក់សមតុល្យទាបបំផុត 
✓ មិនគិតថ្លៃសេវាថែទាំប្រចាំខែ ✓ មិនគិតថ្លៃសេវាបិទគណនី 
✓ អាចជ្រើសរើសពេលវេលាប្តូរប្រាក់តាមតម្រូវការ ✓ មិនគិតថ្លៃសេវាសម្រាប់គណនីមិនដំណើរការ 
✓ ផ្ទេរប្រាក់ទៅអន្តរជាតិបានដោយរលូន ✓ ផ្តល់តម្លាភាព និងតម្លៃប្រកួតប្រជែង 

 

ព័ត៌មានសំខាន់ៗសម្រាប់គណនី

 

ដើម្បីបើកគណនីរូបិយប័ណ្ណបរទេស អតិថិជនត្រូវមានគណនីសន្សំ ឬគណនីចរន្តជាប្រភេទ ប្រាក់ដុល្លារ (USD) ឬប្រាក់រៀលខ្មែរ (KHR) ដែលជាគណនីសកម្ម ជាមួយធនាគារ វីង សម្រាប់ប្រើជាគណនីអម។

 

រូបិយប័ណ្ណបរទេសនីមួយៗ ត្រូវមានគណនីដាច់ដោយឡែកពីគ្នា ដែលធ្វើឱ្យអតិថិជនអាចគ្រប់គ្រងរូបិយប័ណ្ណផ្សេងៗបានកាន់តែច្បាស់លាស់ និងមានតម្លាភាព។

 

គណនីរូបិយប័ណ្ណបរទេស អាចប្រើប្រាស់បានសម្រាប់ប្រតិបត្តិការដែលមិនមែនជាសាច់ប្រាក់សុទ្ធតែប៉ុណ្ណោះ។ ការប្តូរប្រាក់បរទេស នឹងត្រូវអនុវត្តតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារ វីង នៅពេលធ្វើប្រតិបត្តិការ។

 

សម្រាប់ការផ្ទេរប្រាក់ចូល និងផ្ទេរប្រាក់ចេញទៅអន្តរជាតិ អាចនឹងមានការអនុវត្តថ្លៃសេវារបស់ធនាគារដៃគូ ទៅតាមករណីជាក់ស្តែង។ ការបើកគណនីត្រូវធ្វើឡើងដោយផ្ទាល់នៅតាមសាខាធនាគារ វីង ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព។

 

ការបើកគណនីរូបិយប័ណ្ណបរទេសទាំងអស់ ត្រូវអនុវត្តទៅតាមតម្រូវការបទប្បញ្ញត្តិដែលពាក់ព័ន្ធ រួមមាន KYC/AML ការរាយការណ៍ជូនធនាគារជាតិនៃកម្ពុជា និង FATCA/CRS ទៅតាមករណីជាក់ស្តែង។

 

ធនាគារ វីង ទទួលបានអាជ្ញាប័ណ្ណ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា។ 

Shape 

បើកគណនីរូបិយប័ណ្ណបរទេសជាមួយធនាគារ វីង

 

គ្រប់គ្រងតម្រូវការរូបិយប័ណ្ណបរទេសរបស់អ្នកឱ្យកាន់តែច្បាស់លាស់ និងមានភាពម្ចាស់ការ តាមរយៈគណនីដាច់ដោយឡែកសម្រាប់រូបិយប័ណ្ណនីមួយៗ។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន