រៀនពីរបៀបសម្គាល់ផេកឆបោក ជៀសវាងការធ្លាក់ចូលទៅក្នុងការក្លែងបន្លំរបស់ជនឆបោក និងចេះពីរបៀបរាយការណ៍ឱ្យបានទាន់ពេលវេលា។

ប្រសិនបើអ្នកមិនប្រាកដ — សូមទាក់ទងមកកាន់ក្រុមការងាររបស់យើងជាបន្ទាន់។

 

មូលហេតុដែលផេកនេះសំខាន់ 

 

 

ក្រុមជនឆបោក បានក្លែងបន្លំជាធនាគារ វីង — បង្កើតផេកក្លែងក្លាយ វេបសាយក្លែងក្លាយ គ្រុបតេឡេក្រាម និងសូម្បីតែ អេបទូរសព្ទក្លែងក្លាយ ដើម្បីបោកបញ្ឆោតអតិថិជន។

ពួកគេសន្យាថានឹងផ្តល់ប្រាក់កម្ចីរហ័ស ឬរង្វាន់ ហើយបន្ទាប់មកស្នើសុំឱ្យអ្នក ទូទាត់ "ថ្លៃសេវា" ជាមុន ហើយនឹងប្រគល់ប្រាក់កម្ចីឱ្យតាមក្រោយ។ នៅពេលដែលអ្នកស៊ែរ/ចែករំលែក ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជនឆបោកទាំងនោះនឹងលួចយកព័ត៌មានគណនី លុយ ឬព័ត៌មានកាតរបស់អ្នកបានយ៉ាងងាយស្រួល។
 

ធនាគារ វីង នឹងមិនស្នើសុំលេខ OTP, លេខកូដសម្ងាត់ 4 ខ្ទង់, ពាក្យសម្ងាត់ (Password) ឬរូបថតអត្តសញ្ញាណប័ណ្ណរបស់អ្នកឡើយ។

របៀបសម្គាល់ក្រុមជនឆបោក 

 

1. វេបសាយក្លែងក្លាយ

សញ្ញាគួរឱ្យសង្ស័យ :
អ្វីដែលត្រូវធ្វើ:
  • URL មិនប្រក្រតី (e.g., wingbank-online.com, wingapp.xyz)
  • HTTPS គ្មានសញ្ញាចាក់សោរ (🔒)
  • ប្រភពវេបសាយ មិនមែនផ្តើមដោយ www.wingbank.com.kh
  • ផេក ស្នើសុំឱ្យយើងបំពេញ លេខ OTP, ពាក្យសម្ងាត់ ឬរូបថតអត្តសញ្ញាណប័ណ្ណ
  • កំហុសអក្ខរាវិរុទ្ធ វេយ្យាករណ៍មិនត្រឹមត្រូវ ឬការណែនាំ ឱ្យធ្វើការទូទាត់ចម្លែកៗ
  • URL មិនប្រក្រតី (e.g., wingbank-online.com, wingapp.xyz)
  • HTTPS គ្មានសញ្ញាចាក់សោរ (🔒)
  • ប្រភពវេបសាយ មិនមែនផ្តើមដោយ www.wingbank.com.kh
  • ផេក ស្នើសុំឱ្យយើងបំពេញ លេខ OTP, ពាក្យសម្ងាត់ ឬរូបថតអត្តសញ្ញាណប័ណ្ណ
  • កំហុសអក្ខរាវិរុទ្ធ វេយ្យាករណ៍មិនត្រឹមត្រូវ ឬការណែនាំ ឱ្យធ្វើការទូទាត់ចម្លែកៗ

 

2. អេបក្លែងក្លាយ 

សញ្ញាគួរឱ្យសង្ស័យ :
អ្វីដែលត្រូវធ្វើ:
  • មិនមែនជាការដោនឡូតចេញពី ** App Store** ឬ Google Play Store ផ្លូវការផ្លូវការ
  • Publisher មិនមែនជា “Wing Bank (Cambodia) Plc.”
  • ការវាយតម្លៃក្លែងក្លាយ ឬការស្នើសុំសិទ្ធិចូលប្រើប្រាស់គួរឱ្យសង្ស័យ (ចូលមើល Contacts, សារ, ឬ កាម៉េរា)
  • ស្នើសុំ "ចូលប្រើប្រាស់" (Log In) ឬតម្រូវឱ្យបញ្ចូលអត្តសញ្ញាណប័ណ្ណភ្លាមៗបន្ទាប់ពីដំឡើងអេប។
  • ត្រូវតែប្រាកដថា ការជាការដោនឡូតចេញពី: App Store, Google Play
  • លុបចេញ នូវអេបក្លែងក្លាយជាបន្ទាន់
  • រាយការណ៍តំណភ្ជាប់/លីង ទៅធនាគារ វីង និង App Store ជាប្រញាប់
  • ប្តូរពាក្យសម្ងាត់របស់អ្នក ប្រសិនបើអ្នកបានបញ្ចូលព័ត៌មានណាមួយរួចហើយ

 

3. ឆាណែលតេឡេក្រាមក្លែងក្លាយ 

សញ្ញាគួរឱ្យសង្ស័យ:
អ្វីដែលត្រូវធ្វើ:
  • ឈ្មោះគ្រុប មើលស្រដៀងទៅនឹងវីង ប៉ុន្តែមានលក្ខណៈខុសគ្នាបន្តិច (ឧទាហរណ៍៖ “Wing Loan Khmer”)
  • ស្នើសុំរូបថតអត្តសញ្ញាណប័ណ្ណ ឬព័ត៌មានគណនី 
  • ភ្ជាប់ទៅកាន់ទម្រង់ខាងក្រៅ ឬស្នើសុំផ្ទេរប្រាក់ដោយផ្ទាល់
  • អេតមីនគ្រុប គ្មានរូបថតពិតប្រាកដ ឬគណនីថ្មីពេក 
  • ថតអេក្រង់ និងកូពីលីង របស់គ្រុបនោះ 
  • ចាកចេញពីគ្រុប និង រាយការណ៍ទៅកាន់ តេឡេក្រាមផ្លូវការ ជាបន្ទាន់
  • បញ្ជូនលីង របស់គ្រុបនោះ ទៅកាន់ធនាគារ វីងតាមរយៈអ៊ីម៉ែល via security@wingbank.com.kh.

 

4. ផេកហ្វេសប៊ុកក្លែងក្លាយ 

សញ្ញាគួរឱ្យសង្ស័យ:
អ្វីដែលត្រូវធ្វើ:
  • ផេក មិនមែនឈ្មោះ “Wing Bank”
  • គ្មានសញ្ញាធីកពណ៌ខៀវ (Verified Badge) ជាសម្គាល់ 
  • បង្ហោះអំពីប្រាក់កម្ចី រង្វាន់ ឬ “ការអនុម័តភ្លាមៗ”
  • អ្នកតាមដានមានចំនួនតិច ឬផេកទើបតែបង្កើតថ្មីៗ
  • អេតមីនផេក ផ្ញើសារឯកជនមកអ្នក ហើយសុំឱ្យបង់ "ថ្លៃសេវា" ជាមុន
  • ថតអេក្រង់ និងកូពី លីង
  • ចុចលើពាក្យ Report Page → Scams/Impersonation
  • បញ្ជូន លីងដែលបានកូពីនោះ ទៅកាន់ ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ឬអ៊ីម៉ែលមកកាន់យើងខ្ញុំ
     ហ្វេសប៊ុកផេកផ្លូវការ៖ facebook.com/wingbank

 

5. ​​គណនី TikTok ក្លែងក្លាយ 

សញ្ញាគួរឱ្យសង្ស័យ:
អ្វីដែលត្រូវធ្វើ:
  • ឈ្មោះអ្នកប្រើ (Username) ស្រដៀងនឹង ធនាគារ វីង ប៉ុន្តែត្រូវបានប្តូរបន្តិចបន្តួច
  • គ្មានសញ្ញាធីកពណ៌ខៀវ (Verified Badge) ជាសម្គាល់ 
  • បង្ហោះអំពីការឈ្នះរង្វាន់ ឬប្រាក់កម្ចី
  • តំណភ្ជាប់/លីង ទៅកាន់ “ទម្រង់ស្នើសុំកម្ចី” ក្លែងក្លាយ
  • រាយការណ៍ គណនីនេះ ទៅកាន់ TikTok 
  • កុំចុចលើ លីង នោះឱ្យសោះ
  • បញ្ជូន លីងនោះ ទៅកាន់ធនាគារ វីង ដើម្បីត្រួតពិនិត្យ 

 

6. អេប Wing Bank ក្លែងក្លាយ  (Impersonation via Chat or Calls)

ជនឆបោកនឹង:
ធនាគារ វីងនឹងមិន:
  • ស្នើសុំលេខ OTP ឬលេខកូដសម្ងាត់ PIN របស់អ្នកដើម្បី "ជួយអ្នកឱ្យចូលប្រើ"
  • ស្នើសុំឱ្យអ្នកដំឡើងកម្មវិធីជំនួយពីចម្ងាយ
  • ស្ម័គ្រចិត្ត "ជួសជុល" ឬ "អាប់ឌែត" គណនីរបស់អ្នក
  • ស្នើសុំលេខ OTP, PIN ឬពាក្យសម្ងាត់ របស់អ្នកឡើយ
  • ស្នើសុំចូលប្រើប្រាស់ទូរសព្ទរបស់អ្នក ឬចូលប្រើប្រាស់គណនីជំនួសអ្នកឡើយ

អ្វីដែលត្រូវធ្វើ:
  • បិទទូរសព្ទ ឬបញ្ចប់ការជជែកភ្លាមៗ 
  • ប្តូរពាក្យសម្ងាត់របស់អ្នក
  • ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងជាបន្ទាន់ 

របៀបការពារខ្លួនអ្នក

ត្រូវចង់ចាំថា៖ ការផ្តល់ជូនដែលល្អ ហើយមិនគួរឱ្យជឿ គឺជាការបោកបញ្ឆោតប៉ុណ្ណោះ។

អ្វីដែលគួរធ្វើជានិច្ច

• ​​​​​ ប្រើតែអេប Wing Bank ផ្លូវការប៉ុណ្ណោះ
• ពិនិត្យរកមើល សញ្ញាធីកពណ៌ខៀវ (Verified Badge) ជាសម្គាល់នៅលើបណ្តាញសង្គមរបស់យើង
• រក្សាពាក្យសម្ងាត់របស់អ្នកជាការសម្ងាត់
• បើកមុខងារចាក់សោរឧបករណ៍ និងការផ្ទៀងផ្ទាត់ជីវមាត្រ (Biometrics)
• តាមដានព័ត៌មានសុវត្ថិភាពពីធនាគារ វីង

អ្វីដែលមិនត្រូវធ្វើជាដាច់ខាត

• កុំស៊ែរ ឬចែករំលែកលេខ OTP, លេខកូដសម្ងាត់ PIN 4 ខ្ទង់ ឬ ពាក្យសម្ងាត់ ជាមួយនរណាម្នាក់ឱ្យសោះ
• កុំផ្ទេរ "ថ្លៃសេវា" ទៅគណនីផ្ទាល់ខ្លួន របស់អ្នកណាម្នាក់ដាច់ខាត
• កុំចុចតំណ លីង ពីសារដែលមិនស្គាល់ប្រភព
• កុំផ្ញើរូបថតអត្តសញ្ញាណប័ណ្ណ ឬព័ត៌មានចូលប្រើប្រាស់គណនីតាមរយៈឆាត ឱ្យសោះ

អ្វីដែលត្រូវធ្វើប្រសិនបើអ្នកបានចែករំលែកព័ត៌មាន 

 

1. បង្កកគណនីរបស់អ្នកភ្លាមៗ (តាមរយៈអេប ឬខលមកកាន់ផ្នែកបម្រើអតិថិជន)

2. ប្តូរពាក្យសម្ងាត់ និងលេខកូដសម្ងាត់ PIN របស់អ្នក 

3. រក្សាទុក ការថតអេក្រង់ និងភស្តុតាងផ្សេងទៀត 

4. រាយការណ៍ទៅធនាគារ វីង៖

  • នៅក្នុងអេប ៖ ចុចលើ ជំនួយ → Report Scam
  • ទូរសព្ទមកកាន់ 023 999 989
  • អ៊ីម៉ែល៖ security@wingbank.com.kh

5. យើងនឹងស៊ើបអង្កេត និងតាមដានរឿងនេះយ៉ាងឆាប់រហ័ស។

របៀបរាយការណ៍អំពីការឆបោក

ឆាណែល
អ្វីដែលត្រូវផ្ញើមកយើង
របៀបរាយការណ៍
វេបសាយ
URL + screenshotផ្ញើទៅកាន់៖ security@wingbank.com.kh
អេប
App link or nameរាយការណ៍តាមរយៈ app store & អ៊ីម៉ែលមកកាន់យើង
តេឡេក្រាម
Group link + screenshotបញ្ជូនមកតាមរយៈអ៊ីម៉ែល ឬ in-app report
ហ្វេសប៊ុក
Page link + screenshotReport → Impersonation + email
TikTok
លីង គណនីរាយការណ៍តាម TikTok + អ៊ីម៉ែលមកកាន់យើង
បានបាត់បង់លុយរួចហើយ? 
ភស្តុតាងនៃប្រតិបត្តិការខលមកកាន់ផ្នែកបម្រើអតិថិជន ភ្លាមៗ

 

ឆាណែលផ្លូវការរបស់ធនាគារ វីង

Platform
ឈ្មោះផ្លូវការ / លីង
វេបសាយ
www.wingbank.com.kh
App Store
Wing Bank (Cambodia) Plc.
Google Play
Wing Bank (Cambodia) Plc.
ហ្វេសប៊ុក
facebook.com/wingbank
តេឡេក្រាម
Official Telegram Link
TikTok
@WingBankOfficial

គន្លឹះ៖ ជឿទុកចិត្តតែលើ តំណភ្ជាប់/លីង ដែលចែករំលែកដោយផ្ទាល់ពីវេបសាយផ្លូវការរបស់យើង ឬបណ្តាញសង្គម ដែលមានសញ្ញាធីកពណ៌ខៀវ (Verified Badge) ជាសម្គាល់ ប៉ុណ្ណោះ។

ឧទាហរណ៍នៃការឆបោក ទូទៅ 

 

  • “អ្នកបានឈ្នះរង្វាន់សាច់ប្រាក់ពីធនាគារ វីង។ បង់ 50,000 រៀល ដើម្បីស្នើយករង្វាន់! ”
  • “កម្ចីភ្លាមៗត្រូវបានអនុម័ត! គ្រាន់តែផ្ញើអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយបង់ថ្លៃសេវាតិចតួច” ប៉ុណ្ណោះ
  • “យើងអាចជួយអ្នកដកប្រាក់ចេញពីគណនី ធនាគារ វីងរបស់អ្នកបានលឿនជាងមុន — សូមស៊ែរ /ចែករំលែកលេខ OTP របស់អ្នកមកកាន់យើងខ្ញុំ”
  • “ចុចតំណភ្ជាប់/ លីង នេះដើម្បីផ្ទៀងផ្ទាត់សុវត្ថិភាពគណនីធនាគារ វីង របស់អ្នក”

 

👉 ទាំងនេះ គឺជា ឆបោកសុទ្ធសាធ! 

 

ធនាគារ វីង មិនស្នើសុំប្រាក់ មុនពេលផ្តល់កម្ចី ឬមុនពេលផ្តល់រង្វាន់ឡើយ។ សូមកុំចែករំលែកព័ត៌មាន ចូលប្រើប្រាស់គណនី លេខ OTP ឬលេខកូដសម្ងាត់ PIN របស់អ្នកជាដាច់ខាត។

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ
1. តើខ្ញុំត្រូវផ្ទៀងផ្ទាត់សារ ឬការហៅទូរសព្ទផ្លូវការពីធនាគារ វីង ដោយរបៀបណា?
យើងទាក់ទងអតិថិជន តាមរយៈអេប ផ្លូវការ ហ្វេសប៊ុកផេក ដែលបានផ្ទៀងផ្ទាត់ ឬតាមរយៈលេខទូរសព្ទ 023 999 989 ប៉ុណ្ណោះ។
2. តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនជាខ្ញុំបានផ្ញើប្រាក់ទៅឱ្យគេរួចហើយ?
ទូរសព្ទទៅកាន់ផ្នែកបម្រើអតិថិជនរបស់យើងជាបន្ទាន់ — យើងនឹងបង្កកគណនីរបស់អ្នក ហើយជួយជាមួយជំហានបន្ទាប់។
3. តើខ្ញុំអាចដឹងដោយរបៀបណាថាអេបនោះ ជាអេបពិតប្រាកដ?
ត្រូវពិនិត្យមើលជានិច្ចថា ឈ្មោះ Developer គឺជា Wing Bank (Cambodia) Plc. នៅលើ App Store ឬ Google Play។
4. ចុះបើមាននរណាម្នាក់និយាយថាពួកគេជា "បុគ្គលិក ធនាគារ វីង" វិញនោះ?
ត្រូវសាកសួរ អំពីអ៊ីមែលផ្លូវការរបស់ពួកគេ ហើយផ្ទៀងផ្ទាត់ជាមួយលេខទូរសព្ទ Hotline របស់យើង មុននឹងធ្វើតាមការណែនាំណាមួយរបស់ពួកគេ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន