ប្រែក្លាយប្រតិបត្តិការប្រចាំថ្ងៃទៅជាឱកាសទទួលរង្វាន់

 

ជារៀងរាល់ថ្ងៃ អតិថិជនប្រើអេប Wing Bank ដើម្បីទូទាត់ប្រាក់ និងធ្វើប្រតិបត្តិការផ្សេងៗ។ ប្រអប់រង្វាន់បន្ថែមភាពរំភើបដល់បទពិសោធន៍នេះ ដោយផ្តល់ឱកាសឱ្យអតិថិជនដែលបំពេញតាមលក្ខខណ្ឌអាចបើកប្រអប់រង្វាន់ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ។

 

សម្រាប់អតិថិជន នេះមានន័យថា គាត់មានឱកាសកាន់តែច្រើនក្នុងការទទួលបានរង្វាន់ និងការផ្តល់ជូនដ៏ទាក់ទាញ នៅពេលប្រើអេប Wing Bank។

 

សម្រាប់ដៃគូ នេះជាការបង្កើតឱកាសកាន់តែច្រើនឱ្យអតិថិជនស្គាល់ម៉ាកយីហោ និងការផ្តល់ជូនរបស់អ្នក តាមរយៈបទពិសោធន៍ដ៏ទាក់ទាញក្នុងអេប Wing Bank។

 

ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសបើកប្រអប់រង្វាន់កាន់តែច្រើន!

តើប្រអប់រង្វាន់ជាអ្វី?

ប្រអប់រង្វាន់ជាមុខងារផ្តល់រង្វាន់នៅក្នុង អេប Wing Bank ដែលផ្តល់ឱកាសឱ្យអតិថិជនដែលបំពេញតាមលក្ខខណ្ឌអាចបើកមើលរង្វាន់ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ។ អតិថិជនគ្រាន់តែ៖

1. ធ្វើប្រតិបត្តិការ

បញ្ចប់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ តាមអេប Wing Bank ។

2. បើកប្រអប់រង្វាន់

បើកប្រអប់រង្វាន់ដែលបង្ហាញឡើង បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ។

3. មើលរង្វាន់

មើលថាតើមានរង្វាន់ ឬការផ្តល់ជូនអ្វីកំពុងរង់ចាំនៅក្នុងប្រអប់។

រង្វាន់អាចរួមមាន វីងភ័ញ ការបញ្ចុះតម្លៃ ប័ណ្ណទូទាត់ពីដៃគូ និងអត្ថប្រយោជន៍ផ្សេងៗ។ 

 

សម្រាប់ដៃគូ នេះជាឱកាសបង្ហាញម៉ាកយីហោ និងការផ្តល់ជូនរបស់អ្នកដោយផ្ទាល់ ក្នុងអំឡុងពេលដែលអតិថិជនកំពុងប្រើប្រាស់សេវាឌីជីថលស្រាប់ 

 

ហេតុអ្វីគួរក្លាយជាដៃគូ ប្រអប់រង្វាន់? 

ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនឃើញម៉ាកយីហោរបស់ខ្ញុំ

ប្រអប់រង្វាន់នាំយកម៉ាកយីហោរបស់អ្នកមកបង្ហាញក្នុងអេប Wing Bank ដោយផ្តល់ឱកាសឱ្យអតិថិជនស្គាល់អាជីវកម្មរបស់អ្នក ខណៈពេលពួកគេកំពុងប្រើអេប។

ខ្ញុំចង់ឱ្យអតិថិជនកាន់តែច្រើនសាកល្បងការផ្តល់ជូនរបស់ខ្ញុំ

ទាក់ទាញអតិថិជនឱ្យមកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តាមរយៈការបញ្ចុះតម្លៃ ប័ណ្ណទូទាត់ អត្ថប្រយោជន៍ពិសេស ឬការផ្តល់ជូនដ៏ទាក់ទាញផ្សេងៗ។

ខ្ញុំចង់ឱ្យការផ្តល់ជូនរបស់ខ្ញុំទៅដល់អតិថិជនដែលប្រើសេវាឌីជីថលជាប្រចាំ

នាំយកការផ្តល់ជូនរបស់អ្នកទៅដល់អតិថិជនដែលកំពុងទូទាត់ប្រាក់ និងធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថល តាមរយៈអេប Wing Bank ស្រាប់។

ខ្ញុំចង់ឱ្យប្រូម៉ូសិនរបស់ខ្ញុំកាន់តែទាក់ទាញ

ប្រអប់រង្វាន់ធ្វើឱ្យការរកឃើញការផ្តល់ជូនរបស់អ្នកក្លាយជាផ្នែកមួយនៃបទពិសោធន៍ទទួលរង្វាន់ ដោយបន្ថែមភាពរំភើបលើសពីការឃើញប្រូម៉ូសិនធម្មតា។

បង្ហាញម៉ាកយីហោរបស់អ្នកដល់អ្នកប្រើប្រាស់សកម្មប្រចាំខែជិត 2 លាននាក់

 

អេប Wing Bank  មាន អ្នកប្រើប្រាស់សកម្មប្រចាំខែជិត 2 លាននាក់ ដែលផ្តល់ឱកាសឱ្យដៃគូចូលរួមអាចបង្កើនការមើលឃើញម៉ាកយីហោ និងការផ្តល់ជូនរបស់ខ្លួន ក្នុងចំណោមអតិថិជនឌីជីថលដ៏ច្រើន។

 

រាល់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ អាចបង្កើតឱកាសបន្ថែមឱ្យអតិថិជនបើកប្រអប់រង្វាន់ និងរកឃើញការផ្តល់ជូន។ 

 

នេះមានន័យថា នៅពេលអតិថិជនធ្វើប្រតិបត្តិការកាន់តែច្រើន ម៉ាកយីហោ និងការផ្តល់ជូនរបស់អ្នកក៏អាចមានឱកាសឱ្យអតិថិជនបានឃើញ និងស្គាល់កាន់តែច្រើនដែរ។ 

តើអតិថិជននឹងឃើញការផ្តល់ជូនរបស់អ្នកនៅទីណា? 

 

ការផ្តល់ជូនរបស់អ្នកនឹងក្លាយជាផ្នែកមួយនៃ បទពិសោធន៍ប្រអប់រង្វាន់ក្នុងអេប Wing Bank ។ 

បន្ទាប់ពីធ្វើប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ 

 

អតិថិជនបញ្ចប់ប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ តាមអេប Wing Bank ។ 

នៅក្នុងប្រអប់រង្វាន់របស់ពួកគេ 

 

អតិថិជនដែលបំពេញតាមលក្ខខណ្ឌទទួលបានឱកាសបើកប្រអប់រង្វាន់ 

នៅពេលបើកឃើញរង្វាន់ 

 

ម៉ាកយីហោ និងការផ្តល់ជូនរបស់អ្នកអាចបង្ហាញជារង្វាន់ដែលពួកគេទទួលបាន ដើម្បីទាក់ទាញអតិថិជនឱ្យមកប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។ 

យុទ្ធនាការប្រអប់រង្វាន់ដែលមានស្រាប់ កំពុងប្រើដំណើរការនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ពីដៃគូ ដូចជា ការបញ្ចុះតម្លៃពី KFC ប័ណ្ណបញ្ចុះតម្លៃ ឬការផ្តល់ប្រាក់ត្រឡប់មកវិញពី Wingmall និងប័ណ្ណសមាជិកភាព pandapro។ 

 

 

 

តើអ្នកអាចផ្តល់ជូនអ្វីខ្លះ? 

 

ផ្តល់ជូនអ្វីដែលធ្វើឱ្យអតិថិជនរំភើបនៅពេលបើកឃើញ។ 

 

អាស្រ័យលើយុទ្ធនាការ និងកិច្ចព្រមព្រៀងភាពជាដៃគូ ការផ្តល់ជូនអាចរួមមាន៖ 

  • ការបញ្ចុះតម្លៃពិសេស 
  • ប័ណ្ណប្រូម៉ូសិន 
  • ផលិតផល ឬសេវាកម្មឥតគិតថ្លៃ 
  • អត្ថប្រយោជន៍ផ្តាច់មុខសម្រាប់អតិថិជន 
  • រង្វាន់ពីដៃគូ 
  • ការផ្តល់ជូនពិសេសផ្សេងៗ 

 

តើអាជីវកម្មណាខ្លះគួរក្លាយជាដៃគូប្រអប់រង្វាន់? 

 

ប្រអប់រង្វាន់អាចស័ក្តិសមសម្រាប់ម៉ាកយីហោ និងអាជីវកម្មដែលចង់ បង្កើនការស្គាល់ម៉ាកយីហោ ទាក់ទាញអតិថិជន ជំរុញការសាកល្បងផលិតផល ឬសេវាកម្ម ឬផ្សព្វផ្សាយការផ្តល់ជូនពិសេស។ 

អាជីវកម្មទាំងនេះអាចរួមមាន៖

🍔 អាហារ និងភោជនីយដ្ឋាន

ភោជនីយដ្ឋាន ហាងកាហ្វេ ហាងអាហាររហ័ស និងសេវាដឹកជញ្ជូនអាហារ

🛍️ ការទិញទំនិញ និងការលក់រាយ

ម៉ូដសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ការរស់នៅ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ

✈️ ការធ្វើដំណើរ និងការរស់នៅ

សណ្ឋាគារ សេវាដឹកជញ្ជូន សេវាទេសចរណ៍ និងការកម្សាន្ត

💻 សេវាឌីជីថល

អេបទូរស័ព្ទ សេវាជាវប្រចាំ វេទិកាអនឡាញ និងសេវាឌីជីថល

🎁 ម៉ាកយីហោផលិតផល និងសេវាកម្មប្រើប្រាស់ផ្សេងៗ

អាជីវកម្មដែលមានការផ្តល់ជូន ឬអត្ថប្រយោជន៍សមស្របសម្រាប់អតិថិជនធនាគារ វីង

ត្រៀមខ្លួននាំយកម៉ាកយីហោរបស់អ្នកចូលក្នុងប្រអប់រង្វាន់ហើយឬនៅ? 

 

ផ្តល់ហេតុផលបន្ថែមឱ្យអតិថិជនធនាគារ វីង ចង់ស្គាល់ម៉ាកយីហោរបស់អ្នក។ 

 

ប្រាប់យើងអំពីអាជីវកម្ម និងការផ្តល់ជូនដែលអ្នកចង់ផ្តល់ដល់អតិថិជន។ សូមបំពេញ និងបញ្ជូនព័ត៌មានតាមទម្រង់ ហើយក្រុមការងាររបស់យើងនឹងទាក់ទងទៅអ្នក ដើម្បីពិភាក្សាអំពីឱកាសសហការជាដៃគូ។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន