1. តើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាអ្វី?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាកិច្ចព្រមព្រៀងរួមមួយសម្រាប់អតិថិជន ដែលកំណត់លក្ខខណ្ឌ និងខចែងនានា សម្រាប់ គ្រប់គ្រងទំនាក់ទំនងរវាងលោកអ្នក និងក្រុមហ៊ុនពាក់ព័ន្ធដែលនៅក្រោម ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group Companies Ltd) (តទៅនេះហៅថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”)។ កិច្ចព្រមព្រៀងនេះរួមមាន លក្ខខណ្ឌជាក់លាក់ និងទូទៅ ដែលអនុវត្តចំពោះ កិច្ចព្រមព្រៀងទាំងមូលព្រមទាំងឧបសម្ព័ន្ធនានាដែលមានកិច្ចព្រមព្រៀងទូទៅសម្រាប់ ផលិតផល និង/ឬសេវាកម្មនីមួយៗនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ កិច្ចព្រមព្រៀងចម្បង សម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានរៀបចំឡើងសម្រាប់ ការទទួលយកជាមុននៅពេលចាប់ផ្តើមការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបណាមួយ ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា លោកអ្នកនឹងត្រូវបានចង ភ្ជាប់តែចំពោះកិច្ចព្រមព្រៀងចម្បងអតិថិជនជាក់លាក់ទៅលើផលិតផល ឬសេវាកម្មដែល លោកអ្នកបានដំណើរការ ឬប្រើប្រាស់តែប៉ុណ្ណោះ។
ឧទាហរណ៍៖ ប្រសិនបើលោកអ្នកបើកគណនីធនាគារជាមួយធនាគារ វីង នោះ កិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជនស្តីពីការបើក និងប្រតិបត្តិការគណនីនឹងមានសុពលភាព និងចងភ្ជាប់ កាតព្វកិច្ចរវាងលោកអ្នក និងធនាគារវីង។ ចំណែកឯកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន ផ្សេងទៀត ដែលទាក់ទងនឹងផលិតផល ឬសេវាកម្មផ្សេងៗនឹងមិនមានសុពលភាព ចំពោះ លោកអ្នកឡើយ លុះត្រាតែលោកអ្នកបានដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មទាំងនោះ។
2. ហេតុអ្វីខ្ញុំត្រូវទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អនុញ្ញាត ឱ្យលោកអ្នកបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនីមួយៗ តាមរយៈកិច្ចព្រមព្រៀងតែមួយ និងជួយកាត់បន្ថយភាពស្មុគស្មាញដោយមិនចាំបាច់ឱ្យលោកអ្នក ធ្វើការយល់ព្រមលើកិច្ចព្រមព្រៀងដាច់ដោយឡែកជាបន្តបន្ទាប់ រាល់ពេលដែលលោកអ្នក ស្នើសុំជាវ ដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ប្រសិនបើលោកអ្នកជ្រើសរើសមិនទទួលយកកិច្ចព្រមព្រៀងចម្បង សម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប លោកអ្នកអាចនឹងមិនអាច ប្រើប្រាស់ផលិតផល ឬសេវាកម្ម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឡើយ។
3. តើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងត្រូវអនុវត្តចំពោះខ្ញុំនៅពេលណា?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងអនុវត្ត ចំពោះលោកអ្នក នៅពេលដែលលោកអ្នកបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់ អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំចុះ ឈ្មោះប្រើប្រាស់ (Onboarding) បើកដំណើរការ (Activation) ឬប្រើប្រាស់ផលិតផល ឬសេវាកម្មពាក់ព័ន្ធដែលផ្តល់ដោយក្រុមហ៊ុនណាមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
4. តើក្រុមហ៊ុនណាខ្លះស្ថិតក្រោមកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអនុវត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានចូលរួមក្នុងការរៀបចំ កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក ព្រមទាំងក្រុមហ៊ុនផ្សេងទៀតដែលអាចត្រូវបានបន្ថែម ឬធ្វើបច្ចុប្បន្នភាព នាពេលអនាគត។
5. តើការទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានន័យថាខ្ញុំនឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុនទាំងអស់ក្រោម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយស្វ័យប្រវត្តិឬទេ?
មិនមែនទេ។ ការទទួលយក កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មិនមានន័យថាលោកអ្នកត្រូវបានចុះឈ្មោះប្រើប្រាស់ផលិតផល និង សេវាកម្មទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយស្វ័យប្រវត្តិនោះទេ។ លោកអ្នកនឹងក្លាយជាអតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាក់លាក់ណាមួយ លុះត្រាតែលោកអ្នកបានដាក់ពាក្យស្នើសុំ បើកដំណើរការ (Activate) ឬប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននោះតែប៉ុណ្ណោះ។
សូមចំណាំថា ការទទួលយកជាមុននូវកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានគោលបំណងផ្តល់នូវភាពងាយស្រួលដល់ ការប្រើប្រាស់ សេវាកម្មរបស់លោកអ្នក និងធ្វើឱ្យមានតម្លាភាព ដែលលោកអ្នកអាចចូលទៅកាន់កិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលរួមបញ្ចូលនូវ កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគ្រប់ពេលវេលា ហើយកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃផលិតផល ឬសេវាកម្មនីមួយៗនៅក្រោមកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងមិនមានអានុភាព ឬសុពលភាពអនុវត្តចំពោះលោកអ្នកឡើយ លុះត្រា តែលោកអ្នកបានជាវ ដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មជាក់លាក់ទាំងនោះ។
6. តើខ្ញុំអាចទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានយ៉ាងដូចម្តេច?
លោកអ្នកអាចទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាមរយៈបណ្តាញទំនាក់ទំនងអតិថិជន ដែលផ្តល់ជូនដោយក្រុមហ៊ុនសាម៉ី មានដូចជា កម្មវិធីទូរស័ព្ទ (Mobile Application) ថ្នាលចុះឈ្មោះអនឡាញ (Online Onboarding Platform) សាខា បណ្តាញដែលមានភ្នាក់ងារជួយសម្របសម្រួល ឬបណ្តាញ ផ្សេងទៀតដែលត្រូវបានអនុញ្ញាត។ បន្ទាប់ពីលោកអ្នកបានទទួលយកកិច្ចព្រមព្រៀងនេះ រួចហើយជាទូទៅលោកអ្នកមិនតម្រូវឱ្យទទួលយកកិច្ចព្រមព្រៀងនេះម្តងទៀតឡើយ នៅពេល ប្រើប្រាស់ផលិតផល ឬសេវាកម្មបន្ថែមដែលផ្តល់ដោយក្រុមហ៊ុនពាក់ព័ន្ធ។ ទោះជាយ៉ាងណា ក៏ដោយ លោកអ្នកអាចតម្រូវឱ្យផ្តល់ព័ត៌មាន ឯកសារ ការយល់ព្រម និង/ឬ ការបញ្ជាក់បន្ថែមទៅ លើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់សំណើសុំប្រើប្រាស់ផលិតផល ឬសេវាកម្មណាមួយ ដើម្បីអនុលោមតាមគោលការណ៍ផ្ទៃ ក្នុងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឬដែលតម្រូវដោយច្បាប់ជាធរមាន។
7. តើក្រុមហ៊ុនដែលនៅក្រោម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នីមួយៗទទួលខុសត្រូវ ចំពោះផលិតផល និងសេវាកម្មរបស់ខ្លួនដែរឬទេ?
បាទ/ចាស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនីមួយៗគឺជានីតិបុគ្គលដាច់ដោយ ឡែកពីគ្នា ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលិតផល សេវាកម្ម ប្រតិបត្តិការ និងកាតព្វកិច្ចអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណួរ ណាមួយទាក់ទងនឹងផលិតផល ឬសេវាកម្មជាក់លាក់ដែលផ្តល់ដោយក្រុមហ៊ុនពាក់ព័ន្ធ លោកអ្នក អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធដើម្បីទទួលបានជំនួយ ឬដំណោះស្រាយ បញ្ហារបស់លោកអ្នក។
8. តើខ្ញុំអាចស្វែងរកកំណែចុងក្រោយនៃកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅកន្លែងណា ហើយខ្ញុំអាចទាក់ទងអ្នកណាបាន ប្រសិនបើខ្ញុំមានសំណួរអំពី កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន?
លោកអ្នកអាចសែ្វងរកកំណែចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានតាមរយៈគេហទំព័រនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កម្មវិធីទូរស័ព្ទ (Mobile Application) ថ្នាលចុះឈ្មោះអតិថិជន (Customer Onboarding Platform) ឬតាមមធ្យោបាយផ្សេងៗដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនីមួយៗបានកំណត់។ ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹង កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សូមទាក់ទងក្រុមការងារបម្រើសេវាកម្មអតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាមរយៈបណ្តាញសេវាកម្មអតិថិជនដែលក្រុមហ៊ុនបានកំណត់។
9. តើទិន្ន័យរបស់ខ្ញុំ និងឯកសារពាក់ព័ន្ធ ត្រូវចែករំលែកទៅកាន់ក្រុមហ៊ុនក្នុងចំណោម ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែរឬទេ? ប្រសិនបើមាន តើទិន្នន័យនោះត្រូវបានចែករំលែកនៅពេលណា និងក្នុងកម្រិតណា?
បាទ/ចាស។ ទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នកអាចនឹងត្រូវបានចែករំលែក ទៅក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្របតាមច្បាប់ជាធរមាន គោលការណ៍ឯកជនភាព និងការយល់ព្រមរបស់លោកអ្នកដែលបានផ្តល់នៅក្នុងកិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ទោះជាយ៉ាងណា ការទទួលយក កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនមានន័យថា ទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នក នឹងត្រូវបាន ចែករំលែកដោយស្វ័យប្រវត្តិទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងអស់ឡើយ។ ជាទូទៅទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នកនឹងត្រូវបាន ចែករំលែក តែនៅពេលដែលចំាបាច់ក្នុងការផ្តល់សេវាកម្ម ឬផលិតផលដែលលោកអ្នកស្នើសុំដាក់ ពាក្យស្នើសុំ ដំណើការ ជាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មនោះប៉ុណ្ណោះ។ ព័ត៌មាន និងឯកសារពាក់ព័ន្ធដែលអាចត្រូវបានចែករំលែកទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងកម្រិតដែលតម្រូវឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអាចដំណើរការ ឬអនុវត្តសេវាកម្ម ឬផលិតផលរបស់ខ្លួនសម្រាប់លោកអ្នក (ដូចដែលលោកអ្នកបានយល់ព្រម ឬស្នើសុំ) ដែលអាចរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព័ត៌មាន អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ព័ត៌មានទំនាក់ទំនង អាសយដ្ឋាន ព័ត៌មានផ្សេងទៀត និងឯកសារពាក់ព័ន្ធ ដែលសមស្រប និងចាំបាច់សម្រាប់គោលបំណងទាំងនោះ។