មធ្យោបាយសម្រាប់យុវជនជំនាន់ថ្មី ក្នុងការស្វែងយល់អំពីលុយកាក់
ក្មេងៗសម័យថ្មីធ្លាប់បានឃើញចរាចរណ៍ប្រាក់តាមរយៈអេបក្នុងទូរសព្ទ និងកូដ QR រួចមកហើយ។ ពួកគេយល់ពីរបៀបនៃការទូទាត់ប្រាក់ ប៉ុន្តែប្រហែលជានៅមិនទាន់យល់ច្បាស់ពីការសម្រេចចិត្តដែលនៅពីក្រោយរាល់ការចំណាយនោះទេ។
គណនី WingGen ផ្តល់នូវកន្លែងជាក់ស្តែងមួយដើម្បីចាប់ផ្តើម។
កូនៗរបស់អ្នកអាចរក្សាទុកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ធ្វើការទូទាត់ប្រាក់ឌីជីថលប្រចាំថ្ងៃ និងទទួលបានរង្វាន់តាមរយៈការបំពេញបេសកកម្ម។ នៅពេលពួកគេប្រើប្រាស់គណនីនេះ ពួកគេនឹងយល់ច្បាស់ពីរបៀបដែលការសន្សំ ការចំណាយ និងការខិតខំប្រឹងប្រែង ប៉ះពាល់ដល់អ្វីដែលពួកគេមាន។
អាណាព្យាបាល ក៏នៅតែបន្តជាផ្នែកមួយនៃបទពិសោធនេះ។ លោកអ្នកអាចតាមដានគណនី និងជួយកូនៗឱ្យយល់ដឹងពីជម្រើសដែលពួកគេបានធ្វើ។
ការរៀនសូត្រផ្នែកហិរញ្ញវត្ថុ ប្រែជាអ្វីដែលយុវជនអាចអនុវត្តផ្ទាល់ មិនមែនគ្រាន់តែជាទ្រឹស្តីពន្យល់ពីមនុស្សចាស់នោះឡើយ។
