ម៉ាស៊ីនស្វ័យសេវាកម្ម ATM និង CRM
ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង ផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរំខាន ហើយលោកអ្នកក៏អាចប្រតិបត្តិសេវាកម្មជាច្រើនទៀតរបស់ធនាគារវីងផងដែរ។
ហើយម៉ាស៊ីន ATM និង CRM នេះ អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។
ព័ត៌មានទូទៅ
ម៉ាស៊ីនដកប្រាក់ ATM
ម៉ាស៊ីនដកប្រាក់ ATM របស់យើងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ៖
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដកដាក់ប្រាក់ CRM
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM ) គឺជាម៉ាស៊ីនស្វ័យសេវាដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដាក់ប្រាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ។
- ដាក់ប្រាក់ ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
តើអ្វីទៅជា (Cambodian Shared Switch) CSS?
Cambodian Shared Switch គឺជាគម្រោងកាតក្នុងស្រុកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា (NBC)។ CSS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនងអន្តរកម្ម និងអន្តរកម្មប្រតិបត្តិការក្នុងចំណោមស្ថាប័នសមាជិក CSS។
អស់បារម្ភ ! សម្រាប់អតិថិជនដែលជាម្ចាស់បណ្ណ័ CSS ទាំងអស់នឹងអាចរីករាយជាមួយការធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ វីងបានយ៉ាងងាយស្រួលចាប់ពី ថ្ងៃនេះតទៅ។ លោកអ្នកនឹងរីករាយជាមួយនឹង ការផ្តល់ជូននូវសេវាកម្មធនាគារ និងការគិតថ្លៃសេវាតិចបំផុត។
សេវាកម្មដែលម្ចាស់បណ្ណ័ CSS អាចធ្វើប្រតិបត្តិការនៅលើម៉ាស៊ីន ATM របស់ធនាគារ វីងមានដូចខាងក្រោម៖
- ដកប្រាក់ - ប្រាក់រៀល និង ប្រាក់ដុល្លារ
- ឆែកសមតុល្យទឹកប្រាក់
- ផ្លាស់ប្តូរលេខសម្ងាត់
- បោះពុម្ពរបាយការណ៍ប្រតិបត្តិការ
តារាងតម្លៃសេវាកម្ម
ប្រភេទប្រតិបត្តិការ | អតិបរមា ចំនួនទឹកប្រាក់/ក្នុងមួយប្រតិបត្តិការ | តម្លៃសេវា |
| ដកប្រាក់ | KHR 2,000,000 or USD 500 | KHR 1,800 or USD 0.50 ឡើងទៅ |
| ឆែកសមតុល្យទឹកប្រាក់ | មិនកំណត់ | KHR 500 តែមួយគត់ |
| បោះពុម្ពរបាយការណ៍ប្រតិបត្តិការ | ||
| ផ្លាស់ប្តូរលេខសម្ងាត់ |