ធនាគារ វីង បានទទួលអាជ្ញាប័ណ្ណជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា ក្នុងការផ្តល់សេវាលើវិស័យមូលបត្រ ជូនដល់អតិថិជនដែលជាវិនិយោគិនមូលបត្រ ក្រុមហ៊ុនមូលបត្រ និងផ្សារមូលបត្រកម្ពុជា ក្នុងការផ្ទេរប្រាក់ចេញចូលគណនីជួញដូរ និងទូទាត់លើប្រតិបត្តិការជួញដូរមូលបត្រ។ បន្ថែមពីនេះ ធនាគារ វីង ក៏ផ្តល់សេវាលើវិស័យឧបករណ៍និស្សន្ទ ក្នុងការរក្សាសាច់ប្រាក់របស់អតិថិជនក្នុងគោលដៅធ្វើការជួញដូរ និងទូទាត់ប្រតិបត្តិការពាក់ព័ន្ធការជួញដូរឧបករណ៍និស្សន្ទផងដែរ។
