បណ្ឌិត Dmytro Kolechko 

 

អគ្គនាយក 

 

បណ្ឌិត Dmytro Kolechko គឺជាអ្នកជំនាញហិរញ្ញវត្ថុអាជីពមួយរូប ដែលមានបទពិសោធន៍ជាង 26 ឆ្នាំ ក្នុងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅប្រទេសជាច្រើនលើពិភពលោកដូចជា៖ អ៊ុយក្រែន បូស្នៀ ហឺហ្សេហ្គោវីណា និងវៀតណាម។​​ លោកមានស្នាដៃលេចធ្លោក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងទីផ្សារ ការធានាប្រាក់ចំណូល និងគ្រប់គ្រងឥណទាន តាមរយៈការដឹកនាំគំនិតផ្តួចផ្តើមនានាដែលជួយបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ លើកកម្ពស់ផលិតភាព និងជំរុញកំណើនប្រាក់ចំណេញ។ បណ្ឌិត Dmytro ត្រូវបានទទួលស្គាល់ថា ជាអ្នកដឹកនាំដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន តាមរយៈសមត្ថភាពក្នុងការវិភាគពីនិន្នាការទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រការងារដ៏ល្អបំផុតក្នុងវិស័យហិរញ្ញវត្ថុ។ លោកមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទំនើបទៅក្នុងប្រតិបត្តិការធនាគារ ដែលធ្វើឱ្យរូបលោកក្លាយជាអ្នកប្រឹក្សាប្រកបដោយទុកចិត្ត និងជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។ 

លោក ហោ ប៊ុនថែ 

 

អគ្គនាយករង 

 

លោក ហោ ប៊ុនថែ គឺជាអគ្គនាយករង នៃធនាគារ វីង (ខេមបូឌា) ម.ក ដែលមានបទពិសោធន៍ដឹកនាំជិត 15 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។ លោកបានដើរតួនាទីយ៉ាងសំខាន់ចាប់តាំងពីដំណាក់កាលដំបូងនៃការបង្កើត វីង ក្នុងការធ្វើបរិវត្តកម្មពីសេវាកម្មទូទាត់ប្រាក់តាមទូរសព្ទដៃ រហូតក្លាយជាធនាគារពាណិជ្ជឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ លោកត្រូវបានទទួលស្គាល់តាមរយៈការខិតខំជំរុញបរិយាបន្នហិរញ្ញវត្ថុ ក្នុងការបង្កើតម៉ូឌែលទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតដែលធ្វើឱ្យ វីង ក្លាយជាគ្រឹះស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងវិស័យធនាគារឌីជីថល សេវាបើកបៀវត្ស សេវាផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុសម្រាប់ដៃអាជីវករ។ លោកជាសមាជិកជាន់ខ្ពស់នៃសមាគមគណនេយ្យករជំនាញ (FCCA) នៃចក្រភពអង់គ្លេស ដែលនេះគឺជាការបញ្ជាក់ពីសមត្ថភាពកម្រិតស្តង់ដារអន្តរជាតិ គួបផ្សំជាមួយបទពិសោធន៍ស៊ីជម្រៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យធនាគារ ការវិនិយោគ និងពាណិជ្ជកម្ម។ e.

លោក ឡៅ សៀងហៃ 

 

នាយកគ្រប់គ្រង អគ្គនាយដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារ  

 

លោក ឡៅ សៀងហៃ គឺជាថ្នាក់ដឹកនាំផ្នែកធនធានមនុស្សដែលផ្ដោតលើលទ្ធផលការងារជាចម្បង និងត្រូវបានទទួលស្គាល់តាមរយៈសមត្ថភាពក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សឱ្យស្របទៅតាមកំណើនអាជីវកម្ម។ តាមរយៈការរួមបញ្ចូលគ្នារវាងចំណេះដឹងផ្នែកសិក្សាធិការ វិញ្ញាបនបត្រកម្រិតអន្តរជាតិ និងបទពិសោធន៍ដឹកនាំផ្ទាល់ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ វីង ការកសាងវប្បធម៌នវានុវត្តន៍ និងការជំរុញឱ្យបុគ្គលិកចូលរួមយ៉ាងសកម្មក្នុងស្ថាប័ន។ ជាមួយនឹងបទពិសោធន៍ដឹកនាំជាងមួយទសវត្សរ៍មកនេះ លោកមានជំនាញយ៉ាងទូលំទូលាយផ្នែកធនធានមនុស្ស ការអភិវឌ្ឍស្ថាប័ន និងការរៀបចំផែនការកម្លាំងពលកម្មជាយុទ្ធសាស្ត្រ។ 

លោកស្រី Tatiana Zheltomyrska 

 

នាយិកាជាន់ខ្ពស់គ្រប់គ្រងទីផ្សារ 

 

លោកស្រី Tatiana Zheltomyrska មានបទពិសោធន៍នៅក្នុងទីផ្សារសកលជាង 20 ឆ្នាំ ផ្នែកយុទ្ធសាស្ត្រទីផ្សារ ការគ្រប់គ្រងម៉ាកយីហោ និងការបង្កើនទំនាក់ទំនងជាមួយអតិថិជន។ លោកស្រីត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំដែលមានចក្ខុវិស័យក្នុងការផ្លាស់ប្តូរ និងមានសមត្ថភាពក្នុងការប្រែក្លាយផ្នែកទីផ្សារឱ្យទៅជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កំណើនអាជីវកម្ម។ នៅធនាគារ វីង លោកស្រីបាននឹងកំពុងរៀបចំអនាគតរបស់ស្ថាប័នក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងបទពិសោធន៍សំខាន់ៗក្នុងកម្រិតអន្តរជាតិ ជាមួយនឹងការយល់ដឹងដ៏ស៊ីជម្រៅនៃទីផ្សារក្នុងស្រុក។ ភាពជាអ្នកដឹកនាំរបស់លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការតម្រង់ទិសដៅទីផ្សារ ការបង្កើតភាពខុសប្លែកពីដៃគូប្រកួតប្រជែង ការកសាងតម្លៃម៉ាកយីហោ ព្រមទាំងការរៀបចំផែនការការងារយ៉ាងច្បាស់លាស់ដើម្បីសម្រេចបាននូវជោគជ័យប្រកបដោយចីរភាព។ 

 

កញ្ញា គិត វីននីដា  

 

នាយិកាគ្រប់គ្រងទីផ្សារ  

 

កញ្ញា គិត វីននីដា ជានាយិកាគ្រប់គ្រងផ្នែកទីផ្សារ  នៃធនាគារ វីង ដែលបានដឹកនាំទៅលើយុទ្ធសាស្ត្រម៉ាកយីហោ និងទីផ្សារ ដើម្បីពង្រឹងដល់ការផ្សារភ្ជាប់សេវាធនាគារជាមួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ពិសេស គឺក្នុងចំណោមស្រទាប់យុវវ័យ។ កញ្ញា គឺជាអ្នកជំរុញដល់យុទ្ធនាការនានាដែលឆ្លុះបញ្ចាំងពីវប្បធម៌ ភាពជាដៃគូយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ដែលជួយដល់ការលើកកម្ពស់លទ្ធភាពដើម្បីទទួលបានសេវាហិរញ្ញវត្ថុ និងការចូលរួមក្នុងបរិបទឌីជីថលសម្រាប់អតិថិជន។ តាមរយៈបទពិសោធន៍ក្នុងបរិបទសេវាហិរញ្ញវត្ថុដែលមានភាពរឹងមាំ និងធុរកិច្ចអន្តរជាតិ អំឡុងពេលនៃការរស់នៅទីក្រុងឡុងដ៍ កញ្ញាបាននាំមកនូវទស្សនវិស័យកម្រិតជាសកលមកអនុវត្តក្នុងទីផ្សារនៃសេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ កញ្ញា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ និងបរិញ្ញាបត្រជំនាញគ្រប់គ្រងសកល ពីសាកលវិទ្យាល័យ Regent’s University London។ 

លោក ជីវ ដារ៉ា 

 

នាយកគ្រប់គ្រងហិរញ្ញវត្ថុ 

 

លោក ជីវ ដារ៉ា គឺជានាយកគ្រប់គ្រងហិរញ្ញវត្ថុ នៃធនាគារ វីង (ខេមបូឌា) ម.ក ដែលមានបទពិសោធន៍ជាង 2 ទសវត្សរ៍មកហើយនៅក្នុងវិស័យប្រតិបត្តិការធនាគារ និងវិជ្ជាជីវៈគណនេយ្យ។ លោកគឺជាអ្នកជំនាញដែលមានវិញ្ញាបនបត្រ ACCA និងធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងធនាគារក្នុងស្រុកធំៗ និងធនាគារក្នុងតំបន់ជាច្រើន ដែលធ្វើឱ្យលោកក្លាយជាអ្នកជំនាញលើផ្នែកគណនេយ្យគ្រប់គ្រង ការវិភាគអាជីវកម្ម ពន្ធដារ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFRS) ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល (ALM) និងយុទ្ធសាស្ត្ររៀបចំផែនការថវិកាផងដែរ។ ចាប់តាំងពីចូលបម្រើការងារនៅធនាគារ វីង ក្នុងឆ្នាំ 2021 មក លោក ដារ៉ា បានគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ,​  ALM, CIFRS, ការគ្រប់គ្រងពន្ធដារ និងហានិភ័យ ដែលរួមចំណែកដល់ការរីកចម្រើនរបស់ធនាគារ វីង​ ក្នុងនាមជាធនាគារពាណិជ្ជឌីជីថលឈានមុខគេ។ លក្ខណៈសម្បត្តិស្តង់ដារសកល និងស្នាដៃកន្លងមក បានធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំប្រកបដោយទុកចិត្តមួយរូបក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ 

 

លោក អ៊ុត សឿង 

 

នាយកប្រតិបត្តិ សេវាធនាគារបុគ្គល 

 

លោក អ៊ុត សឿង ធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖ តំណែងជានាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ និងធនាគារ អេស ប៊ី អាយ លី ហួរ ព្រមទាំងតំណែងគ្រប់គ្រងជាន់ខ្ពស់នៅធនាគារ ANZ Royal និងធនាគារ ផេនដា។ ជាមួយនឹងជំនាញផ្នែកហិរញ្ញវត្ថុសាជីវកម្ម ហានិភ័យឥណទាន និងការគ្រប់គ្រងប្រតិបត្តិ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ។ លោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រង ដែលធ្វើឱ្យលោកអាចរួមបញ្ចូលគ្នារវាងចំណេះដឹងហិរញ្ញវត្ថុស្តង់ដារអន្តរជាតិ ជាមួយការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក ដើម្បីដឹកនាំការអភិវឌ្ឍសេវាធនាគារបុគ្គលរបស់ធនាគារ វីង ឱ្យកាន់តែរីកចម្រើន។  

លោកស្រី ហេង ស្រីប៉ុច 

 

នាយិកាគ្រប់គ្រងប្រតិបត្តិតាម 

 

លោកស្រី ហេង ស្រីប៉ុច មានបទពិសោធន៍ជាងមួយទសវត្សរ៍ផ្នែកបទប្បបញ្ញតិ្តប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យ។ មុនពេលចូលបម្រើការងារនៅធនាគារ វីង ក្នុងឆ្នាំ 2021 លោកស្រីធ្លាប់បានកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ផ្នែកប្រតិបត្តិតាមនៅធនាគារហត្ថា ធនាគារកាថេយូណៃធីត និងធនាគារ SBC។​ លោកស្រី ស្រីប៉ុច បានរួមបញ្ចូលគ្នានូវជំនាញប្រតិបត្តិតាមស្តង់ដារសកល ជាមួយនឹងចំណេះដឹងស៊ីជម្រៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជំនាញរបស់លោកស្រីផ្តោតសំខាន់លើការពង្រឹងក្របខ័ណ្ឌប្រឆាំងការសម្អាតប្រាក់ ការការពារការក្លែងបន្លំ និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលធ្វើឱ្យលោកស្រីក្លាយជាអ្នកដឹកនាំប្រកបដោយទំនុកចិត្តម្នាក់ក្នុងការលើកកម្ពស់អភិបាលកិច្ច និងស្តង់ដារបទប្បញ្ញត្តិនៅធនាគារ វីង។ 

លោក Marek Matas 

 

នាយកគ្រប់គ្រងផ្នែកហានិភ័យ 

 

លោក Marek Matas គឺថ្នាក់ដឹកនាំផ្នែកគ្រប់គ្រងហានិភ័យដែលមានបទពិសោធន៍ជាង 10 ឆ្នាំ នៅលើទីផ្សារសកល និងត្រូវបានគេស្គាល់តាមរយៈសមត្ថភាពក្នុងការដឹកនាំស្ថានហិរញ្ញវត្ថុឱ្យឆ្លងកាត់បញ្ហាប្រឈមនៃបទប្បញ្ញត្តិដ៏ស្មុគស្មាញ និងការប្រែប្រួលនៃទីផ្សារដែលកំពុងលូតលាស់។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបច្ចេកទេសឆែក (Czech Technical University) ក្នុងទីក្រុងប្រាក។ លោក Marek បានធ្វើការរួមបញ្ចូលគ្នានូវបច្ចេកទេសដ៏ហ្មត់ចត់តាមបែបអឺរ៉ុប (European Technical Rigor)  ជាមួយចំណេះដឹងស៊ីជម្រៅនៃទីផ្សារអាស៊ី ដែលកំពុងរីកចម្រើន។ បច្ចុប្បន្ន លោកកំពុងកាន់តួនាទីជានាយកគ្រប់គ្រងហានិភ័យនៅធនាគារ វីង។ លោក Marek ធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបរួមមាន៖ ធនាគារឌីជីថល Tonik និងស្ថាប័នហិរញ្ញវត្ថុ Home Credit នៅប្រទេសឥណ្ឌូនេស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះក្នុងការប្រែក្លាយរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យឱ្យទៅជាកម្លាំងចលករសម្រាប់កំណើន និងភាពរឹងមាំនៃអាជីវកម្ម។ 

លោក វ៉ាន់ សុធារី 

 

នាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្ម  

 

លោក វ៉ាន់ សុធារី គឺជាសមាជិកប្រតិបត្តិនៃក្រុមការងារគ្រប់គ្រងធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលត្រូវបានទទួលស្គាល់ចំពោះសមត្ថភាពដឹកនាំផ្នែករដ្ឋបាល និងលទ្ធកម្ម។ ក្នុងតួនាទីជានាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្មនៅធនាគារ វីង លោកទទួលបន្ទុកក្នុងការត្រួតពិនិត្យលើប្រតិបត្តិការស្ថាប័ន យុទ្ធសាស្ត្រលទ្ធកម្ម និងអភិបាលកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពរឹងមាំនៃប្រតិបត្តិការ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ន័រតុន ដែលលោកបានរួមបញ្ចូលគ្នានូវចំណេះដឹងផ្នែកសិក្សាធិការ ជាមួយនឹងបទពិសោធន៍ក្នុងការដឹកនាំផ្ទាល់ខ្លួន ដោយកសាងបានសមិទ្ធផលការងារដ៏ល្អឥតខ្ចោះ និងគាំទ្រដល់បេសកកម្មរបស់ធនាគារ វីង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ 

លោក Alexander Shevyakov 

 

នាយកគ្រប់គ្រងបច្ចេកវិទ្យា  

 

លោក Alexander Shevyakov គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាដែលមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងសហគ្រាស។ ក្នុងនាមជានាយកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា  នៃធនាគារ វីង លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យធនាគារ វីង ឱ្យក្លាយជាស្ថានប័នហិរញ្ញវត្ថុឌីជីថលដ៏ទំនើបបំផុតមួយក្នុងប្រទេសកម្ពុជា។ មុនចូលកាន់តួនាទីនៅធនាគារ វីង លោក Alexander បានឆ្លងកាត់ការកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យានៅតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប និងអាស៊ី ដែលក្នុងនោះលោកមានជំនាញលើរចនាសម្ព័ន្ធ IT (IT Infrastructure), ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (Digital Payments),   និងការករសាង គ្រឹះនៃសហគ្រាស (Enterprise Architecture)។ ជាមួយបទពិសោធន៍ដែលមានការទទួលស្គាល់ជាសកលរបស់លោក ដែលបានរួមបញ្ជូលគ្នារវាងចំណេះដឹងដ៏ស៊ីជម្រៅក្នុងតម្រូវការទីផ្សារក្នុងស្រុក បានជួយឱ្យធនាគារ វីង អាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងមានភាពរីកចម្រើនទៅតាមតម្រូវការនាពេលអនាគត ជូនដល់ប្រជាជនកម្ពុជារាប់លាននាក់។ 

បណ្ឌិត Denys Osipenko 

 

នាយកគ្រប់គ្រងផ្នែកវិភាគទិន្នន័យ  

 

លោក Denys Osipenko គឺជាថ្នាក់ដឹកនាំមួយរូបដែលមានបទពិសោធន៍ខ្ពស់ក្នុងការងារទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) ជាង 18 ឆ្នាំ។ ជំនាញរបស់លោកបានផ្តោតទៅលើយុទ្ធសាស្ត្រ AI, ការអនុវត្តអាជីវកម្ម, ការគ្រប់គ្រងហានិភ័យនៃសេវាកម្មសម្រាប់អតិថិជនជាបុគ្គល និងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ ដោយក្នុងនោះលោកបានចំណាយពេលជាងមួយទសវត្សរ៍ ដោយផ្តោតសំខាន់លើការវិភាគទិន្នន័យក្នុងវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ពេញមួយអាជីពការងារ លោក Denys បានដឹកនាំគម្រោងជាច្រើនក្នុងវិស័យធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, វិស័យលក់រាយ និងពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ទីផ្សារនៅបណ្តាប្រទេសជាសមាជិក CIS, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស  និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកទទួលបានការទទួលស្គាល់ក្នុងការវិភាគកម្រិតខ្ពស់ សម្រាប់ការដោះស្រាយរាល់បញ្ហាប្រឈមស្មុគស្មាញនានានៃអាជីវកម្ម។ ក្នុងតួនាទីជានាយកគ្រប់គ្រងផ្នែកវិភាគទិន្នន័យនៅធនាគារ វីង លោកមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់យុទ្ធសាស្ត្ររបស់ធនាគារលើការវិភាគទិន្នន័យកម្រិតខ្ពស់ និងប្រព័ន្ធសម្រេចចិត្តដែលដំណើរការដោយបច្ចេកវិទ្យា AI ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញភាពច្នៃប្រឌិតថ្មីៗ។ 

លោក Arunava Dasgupta 

 

នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន  

 

លោក Arunava Dasgupta គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាអ្នករៀបចំយុទ្ធសាស្ត្រទៅលើបញ្ញាសិប្បនិម្មិត (AI) ដែលមានបទពិសោធន៍ដឹកនាំជាងពីរទសវត្សរ៍ ក្នុងការគ្រប់គ្រងទំនាក់ទំនងអតិថិជន (Customer Lifecycle Management), ប្រព័ន្ធស្វ័យប្រវត្តិកម្មឆ្លាតវៃ (Intelligent Automation) និងសេវាឌីជីថល (Digital Service) នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌាផងដែរ។ លោកធ្លាប់បានបំពេញការងារនៅក្នុងក្រុមហ៊ុនល្បីៗជាច្រើនដូចជា៖ Netflix (ហ្វីលីពីន), Sutherland Global Services និង Tech Mahindra ជាដើម ដែលនៅទីនោះ លោកបានរៀបចំបង្កើតនូវប្រតិបត្តិការបម្រើអតិថិជន និងដំណោះស្រាយដែលដំណើរការដោយបច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព និងបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែប្រសើរ។ នៅធនាគារ វីង លោកមានតួនាទីជាអ្នកគ្រប់គ្រងលើបេសកកម្ម “អតិថិជន គឺជាបេះដូង” (Customer at Heart) ដោយបានបង្កើតនូវភាពច្នៃប្រឌិតថ្មីៗតាមរយៈ AI Chatbot ដែលជួយជំរុញដល់ភាពពេញចិត្តសម្រាប់ការប្រើប្រាស់ និងងាយស្រួលសម្រាប់អតិថិជន ព្រមទាំងបន្តគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បរិយាបន្ន ដើម្បីជំរុញឱ្យសេវាកម្មហិរញ្ញវត្ថុអាចផ្តល់ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ 

លោក Volodymyr Kyrushko 

 

នាយកគ្រប់គ្រងផលិតផល និងទំនាក់ទំនងអតិថិជន  

 

លោក Volodymyr Kyrushko មានបទពិសោធន៍ការងារជាអន្តរជាតិក្នុងរយៈពេល 20 ឆ្នាំ ក្នុងការអភិវឌ្ឍផលិតផល ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការផ្លាស់ប្តូរតាមបែបឌីជីថល។ ក្នុងនាមជានាយកគ្រប់គ្រងផ្នែកផលិតផល និងគ្រប់គ្រងទំនាក់ទំនងអតិថិជន លោកទទួលបន្ទុកក្នុងការរៀបចំ និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រទាក់ទាញអតិថិជន ដែលពង្រឹងដល់ភាពរឹងមាំរបស់ធនាគារ វីង ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឌីជីថលឈានមុខគេ។ ពេញមួយអាជីពការងារ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅប្រទេសក្នុងតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី អ៊ុយក្រែន កាហ្សាក់ស្ថាន អូម៉ង់ និងចក្រភពអង់គ្លេស ជាមួយនឹងសមិទ្ធផលដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈការជំរុញកំណើន និងការលើកកម្ពស់បទពិសោធន៍អតិថិជននៅក្នុងទីផ្សារចម្រុះជាច្រើន។ 

លោក សុខ ឡេង 

 

នាយកគ្រប់គ្រងប្រាក់បៀវត្ស និងធនាគារសាជីវកម្ម  

 

លោក សុខ ឡេង គឺជាថ្នាក់ដឹកនាំ ផ្នែកធនាគារសាជីវកម្ម  ដែលមានបទពិសោធន៍ជាង 17 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដោយលោកធ្លាប់កាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី និងធនាគារ មេយប៊ែង មុនពេលលោកចូលកាន់តួរនាទីនៅធនាគារ វីង។ លោកត្រូវបានការទទួលស្គាល់ ក្នុងនាមជាអ្នកជំនាញផ្នែកធនាគារសាជីវកម្ម ដំណោះស្រាយបើកការប្រាក់បៀវត្ស (Payroll Solutions) និងការដឹកនាំផ្នែកលក់ជួរមុខ ដែលលោកបានបង្ហាញ សមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន ការពង្រីកសេវាកម្មសាជីវកម្ម និងការបង្កើតប្រាក់ចំណេញប្រកបដោយនិរន្តរភាព។ ក្នុងនាមជានាយកគ្រប់គ្រងផ្នែកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្ម នៃធនាគារ វីង លោក សុខ ឡេង គឺជាអ្នកដឹកនាំយ៉ាងសំខាន់ដែលបានជំរុញកំណើនយុទ្ធសាស្ត្រលើផលប័ត្រឥណទាន ការកៀរគរប្រាក់បញ្ញើ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសាជីវកម្ម។ 

លោកស្រី នៅ សុខលី 

 

នាយិកាគ្រប់គ្រងផ្នែករតនាគារ 

 

អ្នកស្រី នៅ សុខលី គឺជាថ្នាក់ដឹកនាំផ្នែករតនាគារ  ដែលមានបទពិសោធន៍ការងារជាងមួយទសវត្សរ៍ក្នុងការគ្រប់គ្រងរតនាគារ ទីផ្សារហិរញ្ញវត្ថុ និងធនាគារសាជីវកម្ម។ លោកស្រី មានការទទួលស្គាល់តាមរយៈភាពប៉ិនប្រសប់លើការគ្រប់គ្រងលំហូរសាច់ប្រាក់ (Liquidity Management) ការជួញដូររូបិយបណ្ណបរទេស (FX trading) និងប្រតិបត្តិការយុទ្ធសាស្ត្ររតនាគារ (Strategic Treasury Operations)ជាដើម។ នៅធនាគារ វីង លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវស្ថិរភាពហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការរតនាគារ និងគាំទ្រដល់បេសកកម្មរបស់ធនាគារ ក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការច្នៃប្រឌិតទៅទូទាំងប្រទេស។  

លោក សោម ធីសែន  

 

នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ 

 

លោក សោម ធីសែន ជាថ្នាក់ដឹកនាំធនាគារមួយរូប ដែលមានបទពិសោធន៍ខ្ពស់លើជំនាញភាពជាដៃគូសាជីវកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យសាធារណៈ។ លោកទទួលបានការទទួលស្គាល់តាមរយៈជំនាញក្នុងការផ្សារភ្ជាប់តម្រូវការធនាគារសាជីវកម្ម ទៅនឹងតម្រូវការរបស់វិស័យសាធារណៈ ដោយលោកបានផ្តល់នូវដំណោះស្រាយប្រកបដោយការច្នៃប្រឌិត ដើម្បីពង្រឹងសមត្ថភាពអាជីវកម្ម កម្មករនិយោជិត និងសហគមន៍ ព្រមទាំងបន្តជំរុញបេសកកម្មរបស់ធនាគារ វីង ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ។ មុនពេលលោកចូលកាន់តួនាទីបច្ចុប្បន្ននេះ លោក ធីសែន ធ្លាប់កាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននៅធនាគារ វីង រួមមាន នាយកគ្រប់គ្រងផ្នែកអាជីវកម្មសាជីវកម្ម  និងជានាយកគ្រប់គ្រងផ្នែកធនាគារឯកជន ដែលលោកទទួលបានកសាងភាពជោគជ័យក្នុងក្រុមការងារ និងអភិវឌ្ឍភាពជាដៃគូជាមួយអតិថិជន B2B, C2B និងជាមួយស្ថាប័នរដ្ឋាភិបាល។  

លោក Tallal Ur Rehman 

 

នាយកគ្រប់គ្រងសេវាធនាគារ ឌីជីថល  

 

លោក Tallal Ur Rehman គឺជាថ្នាក់ដឹកនាំ ទទួលបន្ទុកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការរីកចម្រើននៃផលិតផល ដែលមានបទពិសោធន៍ជាអន្តរជាតិជាង 15 ឆ្នាំ ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរតាមបែបឌីជីថល យុទ្ធសាស្ត្រផលិតផល និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ សមិទ្ធផលការងារជាច្រើនរបស់លោក បានបង្ហាញតាមរយៈការអភិវឌ្ឍផលិតផល យុទ្ធសាស្ត្រកំណើន ហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងសក្តានុពលទីផ្សារ និងកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងតួនាទីជាប្រធានគ្រប់គ្រងផ្នែកធនាគារឌីជីថល នៃធនាគារ វីង លោកបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពច្នៃប្រឌិតឌីជីថលរបស់ធនាគារ ដើម្បីជំរុញដល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុទៅទូទាំងប្រទេស។