អេប Wing Merchant គឺជាកម្មវិធីគ្រប់គ្រងអាជីវកម្មដ៏វៃឆ្លាត ដែលអនុញ្ញាតឱ្យអាជីវករអាចទទួលការទូទាត់បែបឌីជីថល ពិនិត្យមើលប្រតិបត្តិការភ្លាមៗ និងគ្រប់គ្រងហិរញ្ញវត្ថុដោយផ្ទាល់តាមរយៈទូរសព្ទដៃ។
អេបនេះត្រូវបានរចនាឡើងដោយផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាព ដើម្បីជួយឱ្យអាជីវកម្មដំណើរការបានកាន់តែរហ័ស កាត់បន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ និងអាចគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃបាន ទោះបីជាអ្នកមិនស្ថិតនៅហាងផ្ទាល់ក៏ដោយ។