ជួបជាមួយ ជីប ​ជីប មិត្តប្រឹក្សាធនាគាររបស់អ្នក

ទស្សនារឿងរ៉ាវ ស្វែងយល់ពីបទពិសោធន៍ថ្មី និងមើលថា ជីបជីប នាំមកនូវអ្វីខ្លះសម្រាប់ធនាគារ វីង។

បទពិសោធន៍ប្រើប្រាស់អេបកាន់តែប្រសើរ ជាមួយ ជីបជីប

អេប Wing Bank ថ្មី ត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល លឿន បត់បែន និងរីករាយជាងមុន ជាមួយការកែលម្អយ៉ាងយកចិត្តទុកដាក់ ដែលផ្តល់ឱ្យអតិថិជននូវការគ្រប់គ្រងកាន់តែច្រើន ភាពងាយស្រួលកាន់តែប្រសើរ និងហេតុផលកាន់តែច្រើនក្នុងការរីករាយជាមួយរាល់ការប្រើប្រាស់។

ប្តូររូបិយប័ណ្ណពេលទូទាត់

ប្តូររូបិយប័ណ្ណដោយគ្រាន់តែអូស

ផ្លាស់ប្តូររវាងប្រាក់រៀល និងប្រាក់ដុល្លារបានយ៉ាងងាយស្រួល នៅពេលដែលអ្នកត្រូវការទូទាត់។

លាក់ ឬបង្ហាញគណនី

គ្រប់គ្រងអ្វីដែលអ្នកចង់ឃើញ

លាក់ ឬបង្ហាញគណនីវិញបានគ្រប់ពេល ដើម្បីឱ្យការមើលក្នុងអេបកាន់តែស្អាត និងស្របតាមការប្រើប្រាស់របស់អ្នក។

ជូនដំណឹងភ្លាមៗពេលចូលប្រើលើទូរស័ព្ទផ្សេង

ទទួលបានការជូនដំណឹង ជាមួយសុវត្ថិភាពកាន់តែឆ្លាតវៃ

ទទួលបានការជូនដំណឹង នៅពេលមានឧបករណ៍ផ្សេងទៀតចូលប្រើគណនីរបស់អ្នក ដើម្បីឱ្យអ្នកប្រើប្រាស់សេវាធនាគារបានកាន់តែមានទំនុកចិត្ត។

ស្កេនទូទាត់បានលឿនជាងមុន

ស្កេនបានលឿនជាងមុន ជាមួយ KHQR ដែលកែលម្អថ្មី

រីករាយជាមួយការចាប់ QR បានលឿនជាងមុន ដើម្បីឱ្យបទពិសោធន៍ទូទាត់កាន់តែរលូន និងឆាប់រហ័ស។

មើលសេវាទាំងអស់ដោយគ្រាន់តែចុចមួយប៉ាច់

មើលសេវាកម្មទាំងអស់បានក្នុងមួយផ្ទាំង

បើកមើលសេវាកម្មទាំងអស់បានកាន់តែទូលាយ ដើម្បីងាយស្រួលរកមើល និងចូលប្រើប្រាស់។

ដូរម៉ឺនុយប្រើប្រាស់តាមបេះដូង

រៀបចំអេក្រង់ដើមតាមរបៀបរបស់អ្នក

អូស ដាក់ និងរៀបចំសេវាកម្មតាមចំណូលចិត្ត ដើម្បីឱ្យផ្ទាំងអេក្រង់ដើមស្របតាមរបៀបដែលអ្នកប្រើប្រាស់សេវាធនាគារ។

ប្តូរប៊ូតុងស្កេនទៅឆ្វេង ឬស្តាំតាមចិត្ត

ផ្លាស់ទីប៊ូតុងស្កេនឱ្យងាយចុចជាងមុន

ដាក់ប៊ូតុងស្កេននៅទីតាំងដែលអ្នកមានអារម្មណ៍ងាយស្រួលបំផុត ទាំងខាងឆ្វេង ឬខាងស្តាំ។

លាក់ចំនួនទឹកប្រាក់ក្នុងគណនី

មើលសមតុល្យបានភ្លាមៗ

គ្រាន់តែចុច ឬអូសចុះក្រោម ដើម្បីមើលសមតុល្យយ៉ាងឆាប់រហ័ស នៅពេលអ្នកត្រូវការ។

លាក់ ឬបង្ហាញជីបជីប

រក្សា ជីបជីប ឱ្យនៅជិតអ្នក ឬផ្តល់កន្លែងទំនេរឱ្យគាត់

បង្ហាញ ឬលាក់ ជីបជីប បានគ្រប់ពេល តាមរបៀបបទពិសោធន៍ប្រើប្រាស់អេបដែលអ្នកចូលចិត្ត។

អេប Wing Bank

ប្រើអេបធនាគារឆ្លាតវៃជាងមុន
រស់នៅងាយស្រួលជាងមុន

យើងមានអ្វីៗដែលអ្នកត្រូវការ — ទាំងការសន្សំ កម្ចី ផ្ទេរប្រាក់ និងការចាយវាយប្រចាំថ្ងៃ មានក្នុងអេបមួយ

ទាញយកឥឡូវនេះ

លើសពីការប្រើប្រាស់សេវាធនាគារ — ឥឡូវនេះ រាល់ការប្រើប្រាស់របស់អ្នក សុទ្ធតែមានរង្វាន់

បេសកកម្មជីបជីប នឹងប្រែក្លាយសកម្មភាពប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់អ្នកឱ្យកាន់តែចង់ប្រើ និងចង់ចូលរួមលេងបេសកកម្មរបស់ជីបជីប ដែលកម្មវិធីនេះផ្តល់ឱ្យអតិថិជននូវបេសកកម្មសម្រាប់បំពេញ ដើម្បីទទួលបានរង្វាន់ ក៏ដូចជាហេតុផលកាន់តែច្រើន ក្នុងការបន្តស្វែងយល់ពីបទពិសោធន៍ធនាគារថ្មីពីធនាគារ វីង។
គ្រាន់តែចូលទៅកាន់អេប Wing Bank ចុច រង្វាន់ ដើម្បីចូលទៅកាន់ បេសកកម្មជីបជីប ហើយ មើលថាតើមានបេសកកម្មអ្វីខ្លះដែលបានកំណត់ជូនអ្នក បន្ទាប់មកបំពេញ ដើម្បីចាប់ផ្តើមទទួលបានរង្វាន់។

បេសកកម្មនីមួយៗអាចផ្តល់រង្វាន់ជូនអ្នកជាវីងភ័ញ ដែលអ្នកអាចចាយវាយបាននៅតាមហាងដៃគូ ឬ សំបុត្រមាស ដែលផ្តល់ឱកាសឱ្យអ្នកឈ្នះរង្វាន់ធំៗ រំភើបៗជាច្រើនពីការចាប់ឆ្នោតផ្សងសំណាង។ អ្នកបំពេញបេសកកម្មកាន់តែច្រើន ឱកាសទទួលបានរង្វាន់កាន់តែច្រើន ពិសេសអាចឱ្យអ្នកមានឱកាសឡើងលើតារាងចំណាត់ថ្នាក់កំពូល។

background glow
cloud

ដើមកំណើតរបស់ ជីបជីប

តោះមកស្គាល់ដើមកំណើតរបស់ ជីបជីប! សូមទស្សនាសាច់រឿងខាងក្រោម ដើម្បីដឹងថាតើបក្សីតូចមួយនេះ មានដើមកំណើតមកពីណា ជួបមិត្តថ្មីៗណាខ្លះ និងក្លាយជាផ្នែកមួយនៃធនាគារ វីងយ៉ាងដូចម្តេច? ផ្នែកនេះប្រមូលផ្តុំវីដេអូសាច់រឿងរបស់ ជីបជីប វីដេអូតួអង្គ និងវីដេអូហេរ៉ូទាំងអស់ ដើម្បីឱ្យអ្នកអាចទស្សនាបានគ្រប់មាតិកានៅកន្លែងតែមួយ។
ទស្សនាសាច់រឿងដើមកំណើត

ស្វែងយល់ពីអ្វីដែល ជីបជីប អាចជួយអ្នកធ្វើបានក្នុងអេប Wing Bank

ជីបជីប មិនមែនមានតែក្នុងសាច់រឿងប៉ុណ្ណោះទេ។ នៅក្នុងអេប Wing Bank ជីបជីប ជួយធ្វើឱ្យបទពិសោធន៍ប្រើប្រាស់អេបរបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ ងាយស្រួលតាមដាន និងទទួលបានរង្វាន់កាន់តែច្រើន។ចាប់ពីបេសកកម្ម និងរង្វាន់ រហូតដល់មុខងារមានប្រយោជន៍ផ្សេងៗក្នុងអេប ជីបជីប ជួយណែនាំអតិថិជនឱ្យស្វែងយល់ពីអ្វីៗដែលពួកគេអាចធ្វើបាននៅក្នុងអេប Wing Bank។
អ្វីខ្លះដែលអ្នកអាចស្វែងយល់បាន

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន