មិនថាជាការទិញទំនិញតាមអនឡាញ រហូតដល់ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស វីសាកាត របស់ធនាគារ វីង ផ្តល់ជូនលោកអ្នកនូវសេរីភាព ភាពបត់បែន និងគ្រប់ប្រតិបត្តិការ ដែលអាចគ្រប់គ្រងបានដោយផ្ទាល់យ៉ាងងាយស្រួលតាមរយៈអេប Wing Bank របស់លោកអ្នក។

  ជ្រើសរើសប្រភេទកាត ដែលស័ក្តិសមសម្រាប់លោកអ្នក

 

  • វីសា ឌីជីថល៖ បង្កើតបានភ្លាមៗសម្រាប់ការទូទាត់តាមអនឡាញ ដោយមិនចាំបាច់ប្រើប្រាស់សន្លឹកកាត។
  • វីសា ដេប៊ីតកាត៖ រចនាឡើងជាពិសេសសម្រាប់ការចំណាយប្រចាំថ្ងៃ និងដកសាច់ប្រាក់បានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
  • វីសា ក្រេឌីតកាត៖ ចំណាយមុនទូទាត់តាមក្រោយ ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែប។

 

  អ្វីដែលនឹងធ្វើឱ្យអ្នកពេញចិត្តចំពោះកាតនេះ

 

  • រចនាឡើងដោយមិនបង្ហាញលេខនៅលើសន្លឹកកាត ដើម្បីបង្កើនសុវត្ថិភាពខ្ពស់។
  • ទូទាត់តាមអនឡាញ ប៉ះ ឆូត ឬដកសាច់ប្រាក់បានគ្រប់ទីកន្លែងដែលជាដៃគូវីសា ឬ ស៊ីអេសអេស។
  • ដកសាច់ប្រាក់សុទ្ធដោយឥតគិតថ្លៃនៅតាមម៉ាស៊ីន ATM របស់ធនាគារ វីង ទូទាំងប្រទេស។
  • ទទួលបានសារជូនដំណឹងអំពីប្រតិបត្តិការភ្លាមៗ។
  • ទទួលបានការផ្តល់ជូនពិសេសពីដៃគូសហការរបស់ធនាគារ វីង និង វីសា។

ប្រភេទកាត

វីសា ឌីជីថលកាត

បង្កើត និងប្រើប្រាស់បានភ្លាមៗ សម្រាប់ការទូទាត់
អនឡាញប្រកបដោយសុវត្ថិភាព។

វីសា ដេប៊ីតកាត

ទូទាត់ដោយផ្ទាល់ពីគណនីរបស់អ្នក
សម្រាប់ការចំណាយប្រចាំថ្ងៃ។

វីសា ហ្គោល ក្រេឌីតកាត

រីករាយជាមួយឥណទានដែលមានភាពបត់បែន
សម្រាប់ការចំណាយ និងការទូទាត់ប្រចាំថ្ងៃ។

វីសា ផ្លាទីនីម ក្រេឌីតកាត

ទទួលបានទំហំឥណទានកាន់តែខ្ពស់
ជាមួយអត្ថប្រយោជន៍ពិសេសពីកាត។

វីសា អ៊ីនហ្វីនីត ក្រេឌីតកាត

រីករាយជាមួយអត្ថប្រយោជន៍ពិសេសសម្រាប់ការធ្វើដំណើរ
ជីវិតបែបប្រណីត និងសិទ្ធិពិសេសពីកាត។

វីសា ខសស្ទឹមម៉ាយកាត  

 

ជីវិតរស់នៅរបស់ខ្ញុំ កាតរបស់ខ្ញុំ លក្ខណៈពិសេសរបស់ខ្ញុំ 

 

បង្ហាញភាពលេចធ្លោ ឬការចងចាំដ៏រីករាយបំផុត នៅលើដេប៊ី ឬក្រេឌីតកាតរបស់លោកអ្នក។ លោកអ្នកអាចប្រើប្រាស់បានតាមតម្រូវការ មិនថាការទិញទំនិញតាមអនឡាញ រហូតដល់ការធ្វើដំណើរទៅក្រៅប្រទេស វីង វីសា ខសស្ទឹមម៉ាយកាត នឹងផ្តល់នូវសេរីភាព ភាពបត់បែន និងការគ្រប់គ្រងតាមតម្រូវការ តាមរយៈអេប Wing Bank ។ 

ថ្លៃសេវា និងដែនកំណត់

 

ឌីជីថលកាត

ប្រភេទសេវាកម្មថ្លៃសេវា និងដែនកំណត់
ថ្លៃចេញកាតកាតទី 1 ដល់ ទី 3៖ ឥតគិតថ្លៃ; កាតទី 4 ដល់ទី 10៖ 1 ដុល្លារ ក្នុងមួយកាត.
សមតុល្យទាបបំផុត5 ដុល្លារអាមេរិក
ថ្លៃសេវាប្រចាំខែ0.50 ដុល្លារអាមេរិក
ទឹកប្រាក់ទិញច្រើនបំផុតក្នុងមួយថ្ងៃ5,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការទិញបានច្រើនបំផុត99 ដងក្នុងមួយថ្ងៃ
ថ្លៃសេវាការទិញ មិនមែនដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ 2.5% នៃចំនួនប្រតិបត្តិការសរុប
ថ្លៃសេវាបដិសេធអនឡាញក្នុងមួយប្រតិបត្តិការ 0.40 ដុល្លារ (ករណីសមតុល្យមិនគ្រប់គ្រាន់)
ថ្លៃសេវាទិញទំនិញនៅក្រៅប្រទេស1% (ក្រៅពីប្រទេសកម្ពុជា)

 

សម្គាល់៖
  • អតិថិជនម្នាក់អាចបង្កើតឌីជីថលកាតបានច្រើនបំផុតចំនួន 12 កាត (វីសា៖ 2 កាត, ម៉ាស្ទ័រកាត៖ 10 កាត)
  • តម្រូវឱ្យមានគណនីពេញលេញ
  • ថ្លៃសេវាប្រចាំខែនឹងត្រូវកាត់ទុកជាមុន
  • ត្រូវមានសមតុល្យទាបបំផុត 5 ដុល្លារអាមេរិក ក្នុងគណនី

 

 

ដេប៊ីតកាត 

ប្រភេទសេវាកម្មថ្លៃសេវា និងដែនកំណត់
ថ្លៃបោះពុម្ភរូបភាពលើ វីសា ខសស្ទឹមម៉ាយកាត5 ដុល្លារអាមេរិក 
ថ្លៃសេវាប្រចាំឆ្នាំ6 ដុល្លារអាមេរិក (ឥតគិតថ្លៃសេវា សម្រាប់ឆ្នាំដំបូង)
ថ្លៃសេវាដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ វីងឥតគិតថ្លៃ
ថ្លៃសេវាដកសាច់ប្រាក់តាមម៉ាស៊ីន ATM ឬម៉ាស៊ីនឆូតកាតរបស់ធនាគារផ្សេង2% (ទាបបំផុត 5 ដុល្លារអាមេរិក)
ថ្លៃសេវាការទិញ ដកសាច់ប្រាក់ មិនមែនប្រាក់ ដុល្លារអាមេរិក2.5% នៃចំនួនប្រតិបត្តិការ
ចំនួនទឹកប្រាក់អាចទិញបានប្រចាំថ្ងៃ  5,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការអាចទិញបានប្រចាំថ្ងៃ99 ដង
ចំនួនសាច់ប្រាក់អាចដកបានប្រចាំថ្ងៃ5,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការអាចដកបានប្រចាំថ្ងៃ  5 ដងក្នុង
ថ្លៃសេវាបដិសេធប្រតិបត្តិការឥតគិតថ្លៃ
ថ្លៃសេវាពិនិត្យសមតុល្យ ជាមួយម៉ាស៊ីនធនាគារផ្សេង0.50 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ
ថ្លៃសេវាប្តូរលេខសម្ងាត់  ឥតគិតថ្លៃ
សុពលភាពកាត5 ឆ្នាំ

 

លក្ខខណ្ឌស្នើ
  • មានគណនីធនាគារ វីង ដែលពេញលេញ
  • មានអាយុចាប់ពី 18 ឆ្នាំ
  • អាចប្រើបានជាមួយគណនី វីង គ្រប់ប្រភេទ
  • អាចស្នើបានសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា
  • មានឯកសារបញ្ជាក់អត្តសញ្ញាណ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន 

 

តម្រូវការបន្ថែមសម្រាប់ជនបរទេស
  • ទិដ្ឋាការត្រូវតែនៅមានសុពលភាព
  • កំពុងរស់នៅក្នុងប្រទេសកម្ពុជាលើសពី  182 ថ្ងៃ 
  • មានកិច្ចសន្យាការងារ ឬអាជីវកម្មដែលបានចុះបញ្ជី  

 

ក្រេឌីតកាត

ប្រភេទសេវាកម្មវីសា ហ្គោល ក្រេឌីតកាតវីសា​ ផ្លាទីនីម ក្រេឌីតកាត
ថ្លៃសេវាបោះពុម្ភរូបភាពលើកាត (សម្រាប់ជម្រើស វីសា ខសស្ទឹមម៉ាយកាត) 5 ដុល្លារអាមេរិក 5 ដុល្លារអាមេរិក 
ថ្លៃសេវាប្រចាំឆ្នាំ (កាតដើម)50 ដុល្លារអាមេរិក250 ដុល្លារអាមេរិក
ថ្លៃសេវាប្រចាំឆ្នាំ  (កាតបន្ថែម)10 ដុល្លារអាមេរិក50 ដុល្លារអាមេរិក
ថ្លៃសេវាសម្រាប់ការដកប្រាក់ជាមុន2% នៃទឹកប្រាក់ក្នុងប្រតិបត្តិការនីមួយៗ (ទាបបំផុត 5 ដុល្លារអាមេរិក)  2% នៃទឹកប្រាក់ក្នុងប្រតិបត្តិការនីមួយៗ (ទាបបំផុត 5 ដុល្លារអាមេរិក)
អត្រាការប្រាក់លើការដកប្រាក់ជាមុន2% ក្នុងមួយខែ2% ក្នុងមួយខែ
អត្រាការប្រាក់លើការទិញទំនិញ1.5% ក្នុងមួយខែ1.5% ក្នុងមួយខែ
ថ្លៃសេវាការទិញ ឬការដកសាច់ប្រាក់ជាមុន មិនមែនប្រាក់ ដុល្លារអាមេរិក2.5% នៃចំនួនប្រតិបត្តិការ 2.5% នៃចំនួនប្រតិបត្តិការ
ថ្លៃសេវាបង់ប្រាក់យឺត5% នៃចំនួនទឹកប្រាក់ត្រូវបង់ទាបបំផុត5% នៃចំនួនទឹកប្រាក់ត្រូវបង់ទាបបំផុត
ដែនកំណត់ទិញប្រចាំថ្ងៃ លើម៉ាស៊ីន POS ឬអនឡាញ5,000 ដុល្លារអាមេរិក50,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការទិញច្រើនបំផុតប្រចាំថ្ងៃ99 ដង99 ដង
ទំហំទឹកប្រាក់អាចដកបានជាមុន50% នៃទំហំឥណទាន (រហូតដល់ 5,000 ដុល្លារអាមេរិក)50% នៃទំហំឥណទាន (រហូតដល់ 50,000 ដុល្លារអាមេរិក)
ចំនួនទឹកប្រាក់អាចដកបានជាមុនក្នុងមួយប្រតិបត្តិការ1,000 ដុល្លារអាមេរិក1,000 ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការសម្រាប់ការដកប្រាក់មុនប្រចាំថ្ងៃ5 ដង5 ដង
ថ្លៃសេវាបដិសេធប្រតិបត្តិការ  ឥតគិតថ្លៃឥតគិតថ្លៃ
ថ្លៃសេវាពិនិត្យសមតុល្យ (នៅធនាគារផ្សេង)0.50 ដុល្លារអាមេរិក 0.50 ដុល្លារអាមេរិក 
ថ្លៃសេវាចេញកាតថ្មី10 ដុល្លារអាមេរិក15 ដុល្លារអាមេរិក
ថ្លៃសេវាប្តូរលេខកូដសម្ងាត់ឥតគិតថ្លៃឥតគិតថ្លៃ
សុពលភាពកាត5 ឆ្នាំ5 ឆ្នាំ

 

Shape

លក្ខខណ្ឌស្នើ 

 

អាយុសម្រាប់អ្នកប្រើប្រាស់ 

  • អ្នកប្រើប្រាស់គោល៖ មានអាយុចាប់ពី  18 ឆ្នាំឡើងទៅ
  • អ្នកប្រើប្រាស់កាតបន្ថែម៖ មានអាយុចាប់ពី15 ឆ្នាំឡើងទៅ

Shape 

លក្ខខណ្ឌស្នើសម្រាប់តាមកម្រិត វីសា ក្រេឌីតកាត

កម្រិតកាត ប្រភេទលក្ខខណ្ឌលក្ខខណ្ឌតម្រូវ ដើម្បីស្នើ 
ហ្គោលឥតទ្រព្យធានា
  • ចំណូលទាបបំផុត៖  200 ដុល្លារ  (ប្រាក់ខែគោល ឬជាប្រាក់ចំណេញ) 
  • តម្រូវឱ្យការបញ្ជាក់លើចំណូល
  • មិនតម្រូវឱ្យមានការធានាពីក្រុមហ៊ុន ឬរូបវន្តបុគ្គល
  • សម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ  
មានទ្រព្យធានា
  • មានគណនីបញ្ញើមានកាលកំណត់ នៅធនាគារ វីង 
  • គណីបញ្ញើមានកាលកំណត់៖​ត្រូវមានរយៈ យ៉ាងតិច 6 ខែ ដែលបន្តដោយស្វ័យប្រវត្តិ
  • ទំហំឥណទាន៖ បានរហូតដល់ 90% នៃទ្រព្យធានា
  • តម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(សម្រាប់ជនបរទេស)
ផ្លាទីនីមឥតទ្រព្យធានា
  • ចំណូលទាបបំផុត៖  2000 ដុល្លារ  (ប្រាក់ខែគោល ឬជាប្រាក់ចំណេញ) 
  • តម្រូវឱ្យការបញ្ជាក់លើចំណូល
  • មិនតម្រូវឱ្យមានការធានាពីក្រុមហ៊ុន ឬរូបវន្តបុគ្គល
  • សម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ
មានទ្រព្យធានា
  • មានគណនីសន្សំ /គណនីចរន្ត /គណនីបញ្ញើមានកាលកំណត់នៅធនាគារ វីង
  • គណីបញ្ញើមានកាលកំណត់៖​ត្រូវមានរយៈ យ៉ាងតិច 6 ខែ ដែលបន្តដោយស្វ័យប្រវត្តិ
  • ទំហំឥណទាន៖ បានរហូតដល់ 90% នៃទ្រព្យធានា
  • តម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(សម្រាប់ជនបរទេស)

Shape

តម្រូវការបន្ថែមសម្រាប់ជនបរទេស

*(អាចស្នើបានសម្រាប់តែម៉ាស្ទ័រកាត វ័នកាត មានទ្រព្យធានាតែប៉ុណ្ណោះ)

  • ទិដ្ឋាការត្រូវតែនៅមានសុពលភាព
  • កំពុងរស់នៅក្នុងប្រទេសកម្ពុជាលើសពី  182 ថ្ងៃ 
  • មានកិច្ចសន្យាការងារ ឬអាជីវកម្មដែលបានចុះបញ្ជី  

 

Shape

កំណត់សម្គាល់ 
  • ទឹកប្រាក់ដែលបានប្រើប្រាស់ ត្រូវតែទូទាត់ឱ្យបានគ្រប់ចំនួន មុននឹងបញ្ឈប់ការប្រើប្រាស់។
  • ធនាគារអាចមានសិទ្ធដកហូតទ្រព្យធានាដើម្បីទូទាត់សង ករណីតម្រូវឱ្យមានការសងប្រាក់ត្រឡប់មកវិញ។

 

របៀបស្នើ

ឌីជីថលកាត

ស្នើបានភ្លាមៗតាមរយៈអេប Wing Bank

សន្លឹកកាត

ស្នើបាននៅគ្រប់សាខាធនាគារ វីង

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន