ធនាគារ វីង ដាក់ឱ្យប្រើកាតវីសា ខសស្ទឹមម៉ាយ ផ្តល់ជូនបទពិសោធន៍ចាយវាយបែបជាខ្លួនឯង និងមានសុវត្ថិភាពទូទាំងពិភពលោក

ធនាគារ វីង បានដាក់ឱ្យប្រើប្រភេទកាតថ្មីជាផ្លូវការគឺ វីសា ខសស្ទឹមម៉ាយកាត ជាប្រភេទដេប៊ីត និងក្រេឌីត ដែលអនុញ្ញាតឱ្យអតិថិជនអាចរចនាកាតផ្ទាល់ខ្លួនជាមួយរូបភាពដែលខ្លួនជ្រើសរើស ខណៈពេលទទួលបានការទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងអាចប្រើប្រាស់បានទូទាំងពិភពលោកដែលទទួលទូទាត់តាមកាតវីសា។

ចេញផ្សាយនៅ: Feb 27, 2026

ធនាគារ វីង បានដាក់ឱ្យប្រើប្រភេទកាតថ្មីជាផ្លូវការគឺ វីសា ខសស្ទឹមម៉ាយកាត ជាប្រភេទដេប៊ីត និងក្រេឌីត ដែលអនុញ្ញាតឱ្យអតិថិជនអាចរចនាកាតផ្ទាល់ខ្លួនជាមួយរូបភាពដែលខ្លួនជ្រើសរើស ខណៈពេលទទួលបានការទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងអាចប្រើប្រាស់បានទូទាំងពិភពលោកដែលទទួលទូទាត់តាមកាតវីសា។ ផលិតផលថ្មីនេះ បានបញ្ចូលគ្នារវាងភាពជាខ្លួនឯង ជាមួយបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ និងការទទួលស្គាល់ជាសកលរបស់វីសា។

 

អតិថិជនអាចព្រីនរូបភាពរបស់ខ្លួនឯងផ្ទាល់ដែលមានដូចជា៖ រូបថតផ្ទាល់ខ្លួន រូបគ្រួសារ ទេសភាព ឬសត្វចិញ្ចឹម ជាដើម។ រូបភាពត្រូវដាក់ស្នើជាទ្រង់ទ្រាយផ្តេក (Horizontal) ជាមួយទំហំរូបភាពគុណភាពចាប់ពី 4000 x 3000 ភីកសែល និងទំហំឯកសារចន្លោះពី 3MB ដល់ 5MB។ សម្រាប់ប្រភេទរូបភាព លោកអ្នកអាចដាក់បានដូចជា៖ JPG, PNG, SVG, TIFF, BMP, JPEG, JPE, JIF និង JFIF។ គ្រប់រូបភាពទាំងអស់នឹងត្រូវបានពិនិត្យ និងអនុម័តជាមុនសិន មុនពេលព្រីន។

 

កាតវីសា ខសស្ទឹមម៉ាយ ដេប៊ីត មានថ្លៃបោះពុម្ព USD 5 និងថ្លៃប្រចាំឆ្នាំ USD 6។ ម្ចាស់កាតអាចដកប្រាក់ដោយឥតគិតថ្លៃនៅម៉ាស៊ីន ATM របស់ធនាគារ វីង ទូទាំងប្រទេស និងអាចចំណាយប្រចាំថ្ងៃរហូតដល់ USD 5,000។

 

សម្រាប់អតិថិជនដែលចង់បានអត្ថប្រយោជន៍បន្ថែម កាតវីសា ខសស្ទឹមម៉ាយ ក្រេឌីត លោកអ្នកអាចមានជម្រើស Gold និង Platinum។ ទាំងពីរប្រភេទមានថ្លៃបោះពុម្ព USD 5 ដូចគ្នា ខណៈដែលថ្លៃប្រចាំឆ្នាំសម្រាប់ Gold គឺ USD 50 និង Platinum គឺ USD 250។ ម្ចាស់កាតក្រេឌីតអាចរីករាយជាមួយអត្ថប្រយោជន៍ពិសេស រួមមានការធានារ៉ាប់រងការធ្វើដំណើររហូតដល់ 1 លានដុល្លារ សិទ្ធិចូលប្រើប្រាស់ឡោនជ៍ព្រលានយន្តហោះ សម្រាប់ប្រភេទដែលមានសិទ្ធិ រយៈពេលបង់សងដោយគ្មានការប្រាក់រហូតដល់ 55 ថ្ងៃ និងអាចដកប្រាក់ជាមុនរហូតដល់ 50% នៃទំហំឥណទានដែលបានអនុម័តជូន។

 

កាតវីសា ដេប៊ីត អាចស្នើបានសម្រាប់អតិថិជនដែលបានបំពេញ Full KYC មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។ កាតវីសា ក្រេឌីត ផ្តល់ជូនជម្រើសមានបញ្ចាំ និងគ្មានបញ្ចាំ អាស្រ័យលើលក្ខខណ្ឌប្រាក់ចំណូល ឬទ្រព្យធានា។ អតិថិជនអាចដាក់ពាក្យភ្លាមៗតាមអេប Wing Bank ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ដែលនៅជិត។

 

តាមរយៈកាតថ្មីនេះ ធនាគារ វីង បន្តពង្រឹងផលប័ត្រវីសារបស់ខ្លួន ដោយផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុច្នៃប្រឌិត មានសុវត្ថិភាព និងផ្តោតលើអតិថិជន សមស្របតាមរបៀបរស់នៅសម័យថ្មី។

 

អំពីការប្រើប្រាស់រូបភាព

រូបភាពដែលអាចប្រើបាន

រូបភាពដែលមិនអាចប្រើបាន

  • រូបថតផ្ទាល់ខ្លួន
  • រូបថតជាមួយសមាជិកគ្រួសារ 
  • រូបទេសភាពទេសភាព និងធម្មជាតិ 
  • រូបសត្វចិញ្ចឹម និងសត្វផ្សេងៗ 

 

 

ប្រភេទ format: JPG, PNG, SVG, TIFF, BMP, JPEG, JPG, JPE, JIF, and JFIF 

  • រូបភាពដែលមានសភាពព្រឹល
  • រូបថតរបស់អ្នកដទៃដែលគ្មានការអនុញ្ញាត
  • រូបភាពអាសអាភាស
  • រូបរបស់អ្នកនយោបាយ, គណបក្សនយោបាយ, សេចក្តីថ្លែងការណ៍នយោបាយ ឬសាសនា
  • រូបថតគ្រឿងស្រវឹង, គ្រឿងញៀន, អាវុធ, អំពើហិង្សានឬសម្ភារៈខុសច្បាប់នានា
  • ទង់ជាតិ,ឡូហ្គោ, និមិត្តសញ្ញា, រូបតំណាង, រូបតុក្កតា ឬស្លាកសញ្ញានានា 
  • លេខទូរសព្ទ ឬ URL ណាមួយ
  • ឈ្មោះផលិតផល ឬម៉ាកយីហោផលិតផលណាមួយ
  • សិល្បករល្បីៗ អត្តពលិក តន្ត្រីករ ឬឥស្សរជនសាធារណៈ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026