ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

រាជធានីភ្នំពេញ ថ្ងៃទី30 ខែតុលា ឆ្នាំ2026៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ភីអិលស៊ី បានផ្តល់ការធានារ៉ាប់រងលើផលប័ត្រឥណទាន ដែលមានទំហំទឹកប្រាក់ជាង 100 លានដុល្លារអាមេរិក ជូនដល់អតិថិជនចំនួន 15,000 នាក់ គិតត្រឹមខែតុលា ឆ្នាំ2026នេះ។ ស្ថាប័នទាំងពីរក៏បានបង្ហាញពីសន្ទុះកំណើនរួមគ្នាយ៉ាងរឹងមាំក្នុងឆ្នាំ២០២៦ ដោយទំហំផលប័ត្រកើនឡើងជាង 500% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

តាមរយៈភាពជាដៃគូនេះ អតិថិជនទូទៅ គ្រួសារ និង អាជីវកម្មនានា អាចទទួលបានសេវាធានារ៉ាប់រងទូទៅរបស់ អ៊ីនហ្វីនីធី យ៉ាងងាយស្រួលតាមរយៈបណ្តាសាខារបស់ធនាគារ វីង ដែលសេវាកម្មទាំងនោះរួមមាន៖ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ម៉ូតូ រថយន្តឯកជន យានយន្តសម្រាប់ធ្វើអាជីវកម្ម និងធានារ៉ាប់រងអគ្គិភ័យ។ 

 

ឥឡូវនេះ អតិថិជនដែលអញ្ជើញមកទទួលសេវាធនាគារប្រចាំថ្ងៃនៅតាមសាខាធនាគារ វីង អាចរៀបចំការការពារ និងទិញធានារ៉ាប់រងសម្រាប់ម៉ូតូ រថយន្ត ទីតាំងអាជីវកម្ម ឬសម្រាប់ក្រុមគ្រួសាររបស់ពួកគេ បាននៅកន្លែងតែមួយយ៉ាងងាយស្រួលបំផុត។ 

 

យោងតាម​របាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា បុព្វលាភធានារ៉ាប់រងទូទៅនៅកម្ពុជាមានទំហំរហូតដល់ 166.1 លានដុល្លារអាមេរិក កាលពីឆ្នាំ2025 ដែលជាកំណើន 6% បើធៀបនឹងឆ្នាំមុន។ 

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន យើងមានគោលបំណងផ្តល់ជូនអតិថិជននូវជម្រើសធានារ៉ាប់រងទូទៅដែលសមស្របបំផុតទៅតាមតម្រូវការរបស់ពួកគាត់។ យើងមានមោទនភាពដែលអាចផ្តល់ជូនផលិតផលធានារ៉ាប់រងដែលស័ក្តិសមនឹងតម្រូវការរបស់អតិថិជន ខណៈដែលអត្រាទូទាត់សំណងបច្ចុប្បន្នសម្រេចបាន 100%។” 

 

ក្នុងឱកាស​នោះ លោក តិក ស៊ូទៀង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន បានលើកឡើងផងដែរថា៖ "តាមរយៈការចាប់ដៃគូជាមួយធនាគារ វីង យើងអាចជួយឱ្យអតិថិជនកាន់តែច្រើន បានយល់ដឹងពីជម្រើសធានារ៉ាប់រងផ្សេងៗ ដែលមានសម្រាប់ការពារគ្រួសារ ទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគាត់។" 

 

សូមការពារអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ជាមួយនឹងដំណោះស្រាយពីក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន នៅថ្ងៃនេះ។ លោកអ្នកអាចស្វែងយល់បន្ថែមពីជម្រើសធានារ៉ាប់រងសម្រាប់ការការពារផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬអាជីវកម្ម បាននៅតាមបណ្តាញសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជា ឬទាក់ទងមកកាន់លេខ 023 999 989 ដើម្បីទទួលបានព័ត៌មានលម្អិត និងប្រឹក្សាយោបល់ផ្សេងៗ៕ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026