មិនធ្លាប់មានបទពិសោធបង់ពន្ធកន្លងមកមែនទេ? ចាប់ផ្តើមពីទីនេះ

អនុវត្តតាមជំហានងាយៗទាំងនេះ មុនពេលទៅកាន់សាខាធនាគារ វីង៖

តើមានពន្ធអ្វីខ្លះដែលអ្នកត្រូវបង់?   

ពន្ធលើមធ្យោបាយដឹកជញ្ជូន

 

ធ្លាប់បង់ពន្ធយានយន្តរួចមកហើយមែនទេ?  
បង់ពន្ធជាលើកដំបូងមែនទេ?   

សូមរៀបចំឯកសារណាមួយដែលអ្នកមានដូចខាងក្រោម៖  

  • បណ្ណសម្គាល់ការបង់ពន្ធ (កាតយានយន្ត) ឬ
  • បណ្ណសម្គាល់យានយន្ត (កាតគ្រី) ឬ
  • លតាបត្របង់ពន្ធឆ្នាំចាស់  

តម្រូវឱ្យមានឯកសារបន្ថែម រួមមាន៖  

  • ទម្រង់បែបបទប្រកាសពន្ធ៖ ចំនួន 02 ច្បាប់ (ទម្រង់ VT001)
  • អត្តសញ្ញាណបណ្ណម្ចាស់កម្មសិទ្ធិ
  • វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) មានសុពលភាពចុងក្រោយ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន
សម្គាល់៖ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) គឺនឹងតម្រូវឱ្យភ្ជាប់មកជាមួយសម្រាប់រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ 

សូមពិនិត្យមើលលក្ខខណ្ឌនៃតម្រូវការចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ មុនពេលអ្នកធ្វើការបង់ប្រាក់លើកដំបូង។ 

ពន្ធលើអចលនទ្រព្យ

 

អចលនទ្រព្យរបស់អ្នកបានចុះបញ្ជីហើយឬនៅ?  

សូមរៀបចំឯកសារណាមួយដូចខាងក្រោម៖  

  • បណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ (កាត) ឬ
  • បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ (ឆ្នាំចាស់) ឬ
  • សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធលើអចលនទ្រព្យដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ  ឬសាខាពន្ធដារ ខេត្ត/ខណ្ឌ

សូមពិនិត្យមើលលក្ខខណ្ឌតម្រូវការចុះបញ្ជីរបស់អគ្គនាយកដ្ឋានពន្ធដារ  មុនពេលអ្នកធ្វើការបង់ប្រាក់លើកដំបូង។ 

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ 

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

សូមរៀបចំដូចខាងក្រោម៖  

  • សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធដីធ្លីមិនបានប្រើប្រាស់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ ខេត្ត/ខណ្ឌ។ 

សូមរៀបចំដូចខាងក្រោម៖  

  • សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ  ឬសាខាពន្ធដារ ខេត្ត/ខណ្ឌ

ពន្ធប្រចាំខែ  

 

ពន្ធប្រចាំខែដែលត្រូវបង់អាចរួមមាន៖  

  • ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
  • ពន្ធលើប្រាក់បៀវត្ស  
  • ពន្ធកាត់ទុក  
  • ពន្ធអាករលើតម្លៃបន្ថែម (VAT)  
  • អាករសម្រាប់បំភ្លឺសាធារណៈ  
  • អាករលើការស្នាក់នៅ  
  • ពន្ធផ្សេងទៀតរបស់ អគ្គនាយកដ្ឋានពន្ធដារ 
អ្វីដែលអ្នកត្រូវរៀបចំ 
  • សូមនាំយកឯកសារប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ឬឯកសារបង់ពន្ធ ដែលមានដូចជា E-Filing, Pre-Filing, P101 ឬទម្រង់បែបបទ/ឯកសារយោងសម្រាប់ការបង់ពន្ធផ្សេងទៀតដែលមានការអនុញ្ញាតប្រើប្រាស់ពីអគ្គនាយកដ្ឋានពន្ធដារ ។ 

ពន្ធប្រចាំឆ្នាំ  

 

ពន្ធប្រចាំឆ្នាំដែលត្រូវបង់អាចរួមមាន៖  

  • ពន្ធប៉ាតង់  
  • ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ
  • ពន្ធតែមប្រិ៍-ផ្លាកយីហោ (ស្លាកអាជីវកម្ម)  
  • ពន្ធតែមប្រិ៍សារពើពន្ធលើផ្ទាំងផ្សាយពាណិជ្ជកម្ម (ផ្ទាំងប៉ាណូ)  
  • ពន្ធផ្សេងទៀតរបស់អគ្គនាយកដ្ឋានពន្ធដារ  
អ្វីដែលអ្នកត្រូវរៀបចំ   
  • សូមភ្ជាប់មកជាមួយនូវទម្រង់បែបបទបង់ពន្ធដែលពាក់ព័ន្ធ ដូចជា Tol e-Filing, P101 ឬទម្រង់បែបបទ/ឯកសារយោងការបង់ពន្ធផ្សេងទៀតដែលអនុញ្ញាតប្រើប្រាស់ពីអគ្គនាយកដ្ឋានពន្ធដារ។ 

សូមចំណាំ៖ ទម្រង់បែបបទប្រកាសពន្ធ និងសេវាបោះពុម្ពប័ណ្ណប៉ាតង់ គឺឥតគិតថ្លៃ។

មុនពេលអ្នកទៅកាន់សាខាធនាគារ វីង 

 

ដើម្បីជួយឱ្យការបង់ពន្ធរបស់អ្នកកាន់តែរលូន សូមប្រាកដថាអ្នកបាន៖  

✓ ដឹងពីប្រភេទពន្ធដែលអ្នកត្រូវបង់ 
✓ រៀបចំទម្រង់បែបបទប្រកាសពន្ធ ឬឯកសារពាក់ព័ន្ធសម្រាប់ការបង់ពន្ធ 
✓ ភ្ជាប់យកទៅជាមួយឯកសារចាំបាច់នានា  
✓ ពិនិត្យមើលព័ត៌មានអ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវ 
✓ នាំយកឯកសារបញ្ជាក់ ឬបណ្ណបង់ពន្ធពីមុនមកជាមួយ ក្នុងករណីបើមាន  
✓ ពិនិត្យមើលតម្រូវការបន្ថែម ប្រសិនបើអ្នកកំពុងបង់ប្រាក់ ឬចុះបញ្ជីជាលើកដំបូង  

 

របៀបបង់ពន្ធនៅសាខាធនាគារ វីង  

 

1. រៀបចំ 

រៀបចំព័ត៌មាន និងឯកសារពន្ធដែលពាក់ព័ន្ធនានា។ 

 

2. ទៅកាន់សាខា  

ទៅកាន់សាខាធនាគារ វីង ណាមួយ។ (សូមនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកមកជាមួយ ប្រសិនគណនីធនាគារ វីង របស់អ្នក មិនទាន់ជាគណនីពេញលេញ (Full-KYC) នោះទេ)។ 

 

3. ដាក់ស្នើ 

ផ្តល់ព័ត៌មាន និងឯកសារពន្ធរបស់អ្នកទៅកាន់ផ្នែកបម្រើសេវាអតិថិជននៅតាមសាខារបស់យើង។ 

 

4. ផ្ទៀងផ្ទាត់

ពិនិត្យមើលព័ត៌មានអ្នកជាប់ពន្ធ ប្រភេទពន្ធ និងចំនួនប្រាក់ពន្ធដែលត្រូវបង់។ 

 

5. បង់ប្រាក់  

ធ្វើការបង់ប្រាក់តាមចំនួនដែលអ្នកត្រូវបង់។ 

 

6. រក្សាវិក្កយបត្របង់ប្រាក់របស់អ្នក  

ទទួលបាន និងរក្សាទុកបង្កាន់ដៃបញ្ជាក់ការបង់ពន្ធ ឬវិក្កយបត្របង់ប្រាក់របស់អ្នក។  

ហេតុអ្វីគួរបង់ពន្ធនៅធនាគារ វីង? 

ផ្តល់ភាពងាយស្រួល

អាចបង់ពន្ធបានគ្រប់ប្រភេទនៅធនាគារ វីង។

ដំណើរការបង់ប្រាក់ងាយស្រួល

អាចបង់បាននៅគ្រប់សាខាធនាគារ វីង។

មានសុវត្ថិភាព

ធ្វើការបង់ប្រាក់ក្នុងប្រព័ន្ធដែលមានសុវត្ថិភាពរបស់ធនាគារ វីង។

គួរឱ្យទុកចិត្ត

ធនាគារ វីង បានធ្វើការជួយសម្របសម្រួសេវាកម្មប្រមូលចំណូលពន្ធដោយមានការសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ។

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ
1. ខ្ញុំមិនដែលបង់ពន្ធពីមុនមកទេ។ តើខ្ញុំគួរចាប់ផ្តើមពីណាទៅ?
ដំបូង សូមកំណត់ពីប្រភេទពន្ធដែលអ្នកត្រូវបង់ជាមុនសិន។ អ្នកអាចពិនិត្យមើលឯកសារចាំបាច់ខាងលើ ហើយរៀបចំព័ត៌មានរបស់អ្នក និងទៅកាន់សាខាធនាគារ វីង។
2. តើការបង់ពន្ធសម្រាប់ផ្ទាល់ខ្លួន និងអាជីវកម្មអាចបង់ពន្ធតាមរយៈធនាគារ វីង បានដែរឬទេ?
បាន! ការបង់ពន្ធសម្រាប់ផ្ទាល់ខ្លួន និងអាជីវកម្មអាចប្រើប្រាស់សេវាកម្មបង់ពន្ធនៅធនាគារ វីង បាន ដោយស្ថិតក្រោមលក្ខខណ្ឌតម្រូវនៃពន្ធនីមួយៗ។
3. តើខ្ញុំត្រូវបង់ពន្ធចំនួនប៉ុន្មាន?
ចំនួនទឹកប្រាក់បង់ពន្ធ នឹងត្រូវបានកំណត់ស្របតាមលក្ខខណ្ឌរបស់អគ្គនាយកដ្ឋានពន្ធដារ និងកាតព្វកិច្ចពន្ធរបស់អ្នក។
4. តើខ្ញុំនឹងទទួលបានវិក្កយបត្របង់ប្រាក់ដែរឬទេ?
បាន! អ្នកនឹងទទួលបានបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ ឬវិក្កយបត្របង់ប្រាក់ ស្របតាមដំណើរការបង់ប្រាក់ដែលបានកំណត់។
5. តើខ្ញុំអាចរកជំនួយបាននៅឯណា?
សូមអញ្ជើញមកកាន់សាខាធនាគារ វីង ឬទាក់ទងមកធនាគារ វីង តាមរយៈបណ្តាញទំនាក់ទំនងនានាសម្រាប់អតិថិជនរបស់យើង។
6. តើមានថ្លៃសេវាអ្វីដែរឬទេ?
សេវាកម្មបង់ពន្ធទាំងអស់ គឺនឹងផ្តល់ជូនឥតគិតថ្លៃ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន