ការចាត់ចែងការទូទាត់ដែលមានទំហំទឹកប្រាក់ច្រើន, ការដាក់ប្រាក់បញ្ញើ, ឬការផ្ទេរប្រាក់លែងជារឿងស្មុគស្មាញទៀតហើយ។ ជាមួយនឹងសៀវភៅមូលប្បទានបត្រ ធនាគារ វីង មិនថាលោកអ្នកជាអតិថិជនទូទៅ,  អាជីវករ និងស្ថាប័នហិរញ្ញវត្ថុនោះឡើយ អ្នកអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងមានសុវត្ថិភាព, រហ័ស និងមិនចាំបាច់កាន់សាច់ប្រាក់ច្រើនឡើយ។ នេះគឺជាមធ្យោបាយដ៏ឆ្លាតវៃដែលផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ 

តើមូលប្បទានបត្រ ធនាគារ វីង គឺជាអ្វី?

 

មូលប្បទានបត្រ ធនាគារ វីង គឺចេញដោយ ធនាគារ វីង សម្រាប់ការទូទាត់ទៅកាន់អ្នកទទួលផលដែល អ្នកចង់ផ្តល់ជូន។ ទឹកប្រាក់នឹងត្រូវបានកាត់ចេញពីគណនីរបស់អ្នកភ្លាមៗ ហើយក្រដាសមូលប្បទានបត្រ នឹងបោះពុម្ពជូននៅនឹងកន្លែងតែម្តង។ អ្នកអាចប្រគល់មូលប្បទានបត្រ នេះជូនដៃគូអាជីវកម្ម ឬអ្នកលក់បានភ្លាមៗ ដែលធានាបាននូវការទូទាត់មួយដ៏មានសុវត្ថិភាព  រហ័ស និងប្រសិទ្ធភាព។ 

មិនថាសម្រាប់ការចំណាយផ្ទាល់ខ្លួន ឬការទូទាត់សម្រាប់ប្រតិបត្តិការអាជីវកម្មនោះឡើយ មូលប្បទានបត្រ ធនាគារ វីង ជួយឱ្យអ្នកចាត់ចែងការទូទាត់ដែលមានសាច់ប្រាក់ច្រើនបានយ៉ាងងាយស្រួល សុវត្ថិភាព និងប្រកបដោយទំនុកចិត្តបំផុត។   

ហេតុអ្វីគួរជ្រើសរើស មូលប្បទានបត្រ ធនាគារ វីង?

ផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក

ផ្ទេរប្រាក់ទៅកាន់គ្រប់ធនាគារក្នុងស្រុក
បានយ៉ាងងាយស្រួល

ការទូទាត់ដែលមានភាពបត់បែន

ធ្វើប្រតិបត្តិការទូទាត់ ដកប្រាក់ ឬដាក់ប្រាក់ចូល
ក្នុងគណនីរបស់អ្នកនៅធនាគារណាក៏បាន

សុវត្ថិភាព ហើយងាយស្រួល៖

ធ្វើប្រតិបត្តិការសាច់ប្រាក់ច្រើនប្រកបដោយសុវត្ថិភាព
ដោយមិនចាំបាច់កាន់សាច់ប្រាក់តាមខ្លួននោះឡើយ

លក្ខណៈពិសេស 

មុខងារពិសេស 
បរិយាយ 
ទំហំសៀវភៅ សៀវភៅមូលប្បទានបត្រនីមួយៗមាន 25 សន្លឹក ងាយស្រួលក្នុងការគ្រប់គ្រង 
ជម្រើសរូបិយប័ណ្ណ អាចចេញមូលប្បទានបត្រជាប្រាក់ដុល្លារ ឬប្រាក់រៀល 
ទូទាត់នៅគ្រប់ធនាគារក្នុងស្រុក មូលប្បទានបត្រ ធនាគារ វីង អាចទៅប្តូរជាសាច់ប្រាក់ ឬដាក់ចូលគណនីនៅធនាគារ​ណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា 
សុពលភាព មានសុពលភាព 6 ខែ គិតចាប់ពីថ្ងៃចេញមូលប្បទានបត្រ 
ការបោះពុម្ពមូលប្បទានបត្រ មូលប្បទានបត្រនឹងបោះពុម្ពជូន នៅពេលស្នើសុំនៅសាខាណាមួយរបស់ធនាគារ វីង 
ថ្លៃសេវា ត្រឹមតែ 5 ដុល្លារ ប៉ុណ្ណោះ ក្នុងមួយក្បាល 

របៀបប្រើប្រាស់សៀវភៅមូលប្បទានបត្រ៖

ស្នើសុំសៀវភៅមូលប្បទានបត្រ

អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅ
ជិតអ្នក ឬទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើង។

សរសេរមូលប្បទានបត្រ

បំពេញព័ត៌មានលម្អិតមួយចំនួនអំពីការទូទាត់របស់
អ្នកដកសាច់ប្រាក់ ឬដាក់ប្រាក់ចូលគណនី។

ធ្វើប្រតិបត្តិការតាមរយៈមូលប្បទានបត្រ

ប្រើប្រាស់មូលប្បទានបត្រនោះនៅធនាគារណាមួយ
ក៏បាន ដើម្បីបញ្ចប់ប្រតិបត្តិការរបស់លោកអ្នកភ្លាមៗ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន