កិច្ចព្រមព្រៀងសម្រាប់អតិថិជនទាំងនេះ កំណត់អំពីសិទ្ធិ កាតព្វកិច្ច ទំនួលខុសត្រូវ និងការទទួលខុសត្រូវរបស់អតិថិជន ពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផល និងសេវានីមួយៗ។ លោកអ្នកត្រូវបានលើកទឹកចិត្តឱ្យអានខចែង និងលក្ខខណ្ឌទាំងនេះដោយយកចិត្តទុកដាក់ មុនពេលប្រើប្រាស់ផលិតផល និងសេវាណាមួយ។ 

1. សម្រាប់អតិថិជនបុគ្គល

 

     1.1. កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជនរបស់ធនាគារ វីង

          កំណែ៖ 2.0

          កាលបរិច្ឆេទចូលជាធរមាន៖ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026

 

     សង្ខេបអំពីការផ្លាស់ប្តូរ 

     បានពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងសម្រាប់អតិថិជន ដើម្បីគ្របដណ្តប់លើផលិតផល និងសេវាដែលអាចអនុវត្តបានរបស់ក្រុមហ៊ុនក្រោម RGC រួមមាន៖ 

  • ធនាគារ វីង និងរ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ភីអិលស៊ី 
  • ដកចេញកិច្ចព្រមព្រៀងសម្រាប់អតិថិជនពាក់ព័ន្ធនឹងសៀវភៅគណនី មូលប្បទានបត្រ ការណែនាំកម្ចី និងឧបករណ៍គ្រប់គ្រងថវិកា 
  • បញ្ចូលកិច្ចព្រមព្រៀងសម្រាប់អតិថិជនស្តីពីគណនីអសកម្ម ទៅក្នុងកិច្ចព្រមព្រៀងស្តីពីការបើកគណនី 
  • បន្ថែមកិច្ចព្រមព្រៀងសម្រាប់អតិថិជនស្តីពី Trust Receipt 
  • បន្ថែមការណែនាំឱ្យកាន់តែច្បាស់លាស់អំពីឯកជនភាពទិន្នន័យ ទំនួលខុសត្រូវរបស់អតិថិជន និងតម្រូវការសុវត្ថិភាព 
  • បានធ្វើបច្ចុប្បន្នភាពលើវិធាននៃការអនុលោម និងការប្រើប្រាស់សេវា ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិជាធរមានរបស់ក្រុមហ៊ុននីមួយៗក្រោម RGC 

 

           កំណែពីមុន  

 

           កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជនរបស់ធនាគារ វីង

           កំណែ៖ 1.0
           កាលបរិច្ឆេទចេញផ្សាយ៖ ថ្ងៃទី 02 ខែមករា ឆ្នាំ 2026

 

           ខចែង និងលក្ខខណ្ឌទូទៅរបស់ធនាគារ វីង

           កំណែ៖ 1.0
           កាលបរិច្ឆេទចេញផ្សាយ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2023

     1.2. កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជនរបស់ RGC

 

          ក្រុមហ៊ុនដែលចូលរួម 

 

          កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជនរបស់ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ភីអិលស៊ី
          កំណែ៖ 1.0

          កាលបរិច្ឆេទចូលជាធរមាន៖ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026

2. សម្រាប់អតិថិជនក្រុមហ៊ុន

 

      ខចែង និងលក្ខខណ្ឌសម្រាប់ការបើកគណនីក្រុមហ៊ុន
      កំណែ៖ 1.0

      កាលបរិច្ឆេទចូលជាធរមាន៖ ថ្ងៃទី 01 ខែមករា ឆ្នាំ 2026

 

 សង្ខេបអំពីការផ្លាស់ប្តូរ 

  • ការចេញផ្សាយលើកដំបូងនៃខចែង និងលក្ខខណ្ឌសម្រាប់ការបើកគណនីក្រុមហ៊ុន 
  • គ្របដណ្តប់លើតម្រូវការមូលដ្ឋានសម្រាប់ការបើក និងការរក្សាគណនីអាជីវកម្ម ឬគណនីក្រុមហ៊ុន 
  • កំណត់អំពីទំនួលខុសត្រូវជាមូលដ្ឋានពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃព័ត៌មាន សកម្មភាពគណនី និងការអនុលោមតាមបទប្បញ្ញត្តិ 
     

សំណួរញឹកញាប់

ត្រូវការជំនួយបន្ថែម? អ្នកអាចស្វែងរកចម្លើយ ដែលតែងតែសួរញឹកញាប់បាននៅទីនេះ
1. តើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាអ្វី?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាកិច្ចព្រមព្រៀងរួមមួយសម្រាប់អតិថិជន ដែលកំណត់លក្ខខណ្ឌ និងខចែងនានា សម្រាប់ គ្រប់គ្រងទំនាក់ទំនងរវាងលោកអ្នក និងក្រុមហ៊ុនពាក់ព័ន្ធដែលនៅក្រោម ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group Companies Ltd) (តទៅនេះហៅថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​”)។ កិច្ចព្រមព្រៀងនេះរួមមាន​ លក្ខខណ្ឌជាក់លាក់ និងទូទៅ ដែលអនុវត្តចំពោះ កិច្ចព្រមព្រៀងទាំងមូលព្រមទាំងឧបសម្ព័ន្ធនានាដែលមានកិច្ចព្រមព្រៀងទូទៅសម្រាប់ ផលិតផល និង/ឬសេវាកម្មនីមួយៗនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ កិច្ចព្រមព្រៀងចម្បង សម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានរៀបចំឡើងសម្រាប់ ការទទួលយកជាមុននៅពេលចាប់ផ្តើមការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបណាមួយ ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា លោកអ្នកនឹងត្រូវបានចង ភ្ជាប់តែចំពោះកិច្ចព្រមព្រៀងចម្បងអតិថិជនជាក់លាក់ទៅលើផលិតផល ឬសេវាកម្មដែល លោកអ្នកបានដំណើរការ ឬប្រើប្រាស់តែប៉ុណ្ណោះ។ ឧទាហរណ៍៖ ប្រសិនបើលោកអ្នកបើកគណនីធនាគារជាមួយធនាគារ វីង នោះ កិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជនស្តីពីការបើក និងប្រតិបត្តិការគណនីនឹងមានសុពលភាព និងចងភ្ជាប់ កាតព្វកិច្ចរវាងលោកអ្នក និងធនាគារវីង។ ចំណែកឯកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន ផ្សេងទៀត ដែលទាក់ទងនឹងផលិតផល ឬសេវាកម្មផ្សេងៗនឹងមិនមានសុពលភាព ចំពោះ លោកអ្នកឡើយ លុះត្រាតែលោកអ្នកបានដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មទាំងនោះ។
2. ហេតុអ្វីខ្ញុំត្រូវទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អនុញ្ញាត ឱ្យលោកអ្នកបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនីមួយៗ តាមរយៈកិច្ចព្រមព្រៀងតែមួយ និងជួយកាត់បន្ថយភាពស្មុគស្មាញដោយមិនចាំបាច់ឱ្យលោកអ្នក ធ្វើការយល់ព្រមលើកិច្ចព្រមព្រៀងដាច់ដោយឡែកជាបន្តបន្ទាប់ រាល់ពេលដែលលោកអ្នក ស្នើសុំជាវ ដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ប្រសិនបើលោកអ្នកជ្រើសរើសមិនទទួលយកកិច្ចព្រមព្រៀងចម្បង សម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប លោកអ្នកអាចនឹងមិនអាច ប្រើប្រាស់ផលិតផល ឬសេវាកម្ម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឡើយ។
3. តើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងត្រូវអនុវត្តចំពោះខ្ញុំនៅពេលណា?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងអនុវត្ត ចំពោះលោកអ្នក នៅពេលដែលលោកអ្នកបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់ អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំចុះ ឈ្មោះប្រើប្រាស់ (Onboarding) បើកដំណើរការ (Activation) ឬប្រើប្រាស់ផលិតផល ឬសេវាកម្មពាក់ព័ន្ធដែលផ្តល់ដោយក្រុមហ៊ុនណាមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
4. តើក្រុមហ៊ុនណាខ្លះស្ថិតក្រោមកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប?
កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអនុវត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានចូលរួមក្នុងការរៀបចំ កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក ព្រមទាំងក្រុមហ៊ុនផ្សេងទៀតដែលអាចត្រូវបានបន្ថែម ឬធ្វើបច្ចុប្បន្នភាព នាពេលអនាគត។
5. តើការទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានន័យថាខ្ញុំនឹងក្លាយជាអតិថិជនរបស់ក្រុមហ៊ុនទាំងអស់ក្រោម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយស្វ័យប្រវត្តិឬទេ?
មិនមែនទេ។ ការទទួលយក កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មិនមានន័យថាលោកអ្នកត្រូវបានចុះឈ្មោះប្រើប្រាស់ផលិតផល និង សេវាកម្មទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយស្វ័យប្រវត្តិនោះទេ។ លោកអ្នកនឹងក្លាយជាអតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាក់លាក់ណាមួយ លុះត្រាតែលោកអ្នកបានដាក់ពាក្យស្នើសុំ បើកដំណើរការ (Activate) ឬប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននោះតែប៉ុណ្ណោះ។​ សូមចំណាំថា ការទទួលយកជាមុននូវកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានគោលបំណងផ្តល់នូវភាពងាយស្រួលដល់ ការប្រើប្រាស់ សេវាកម្មរបស់លោកអ្នក និងធ្វើឱ្យមានតម្លាភាព ដែលលោកអ្នកអាចចូលទៅកាន់កិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលរួមបញ្ចូលនូវ កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មទាំងអស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគ្រប់ពេលវេលា ហើយកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃផលិតផល ឬសេវាកម្មនីមួយៗនៅក្រោមកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងមិនមានអានុភាព ឬសុពលភាពអនុវត្តចំពោះលោកអ្នកឡើយ លុះត្រា តែលោកអ្នកបានជាវ ដំណើរការ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មជាក់លាក់ទាំងនោះ។
6. តើខ្ញុំអាចទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានយ៉ាងដូចម្តេច?
លោកអ្នកអាចទទួលយកកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាមរយៈបណ្តាញទំនាក់ទំនងអតិថិជន ដែលផ្តល់ជូនដោយក្រុមហ៊ុនសាម៉ី មានដូចជា កម្មវិធីទូរស័ព្ទ (Mobile Application) ថ្នាលចុះឈ្មោះអនឡាញ (Online Onboarding Platform) សាខា បណ្តាញដែលមានភ្នាក់ងារជួយសម្របសម្រួល ឬបណ្តាញ ផ្សេងទៀតដែលត្រូវបានអនុញ្ញាត។ បន្ទាប់ពីលោកអ្នកបានទទួលយកកិច្ចព្រមព្រៀងនេះ រួចហើយជាទូទៅលោកអ្នកមិនតម្រូវឱ្យទទួលយកកិច្ចព្រមព្រៀងនេះម្តងទៀតឡើយ នៅពេល ប្រើប្រាស់ផលិតផល ឬសេវាកម្មបន្ថែមដែលផ្តល់ដោយក្រុមហ៊ុនពាក់ព័ន្ធ។ ទោះជាយ៉ាងណា ក៏ដោយ លោកអ្នកអាចតម្រូវឱ្យផ្តល់ព័ត៌មាន ឯកសារ ការយល់ព្រម និង/ឬ ការបញ្ជាក់បន្ថែមទៅ លើកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់សំណើសុំប្រើប្រាស់ផលិតផល ឬសេវាកម្មណាមួយ ដើម្បីអនុលោមតាមគោលការណ៍ផ្ទៃ ក្នុងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឬដែលតម្រូវដោយច្បាប់ជាធរមាន។
7. តើក្រុមហ៊ុនដែលនៅក្រោម ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នីមួយៗទទួលខុសត្រូវ ចំពោះផលិតផល និងសេវាកម្មរបស់ខ្លួនដែរឬទេ?
បាទ/ចាស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនីមួយៗគឺជានីតិបុគ្គលដាច់ដោយ ឡែកពីគ្នា ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលិតផល សេវាកម្ម ប្រតិបត្តិការ និងកាតព្វកិច្ចអនុលោមតាមបទប្បញ្ញត្តិជាធរមាន។​ ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណួរ ណាមួយទាក់ទងនឹងផលិតផល ឬសេវាកម្មជាក់លាក់ដែលផ្តល់ដោយក្រុមហ៊ុនពាក់ព័ន្ធ លោកអ្នក អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធដើម្បីទទួលបានជំនួយ ឬដំណោះស្រាយ បញ្ហារបស់លោកអ្នក។
8. តើខ្ញុំអាចស្វែងរក​កំណែចុងក្រោយនៃកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅកន្លែងណា ហើយខ្ញុំអាចទាក់ទងអ្នកណាបាន ប្រសិនបើខ្ញុំមានសំណួរអំពី កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជន?
លោកអ្នកអាចសែ្វងរកកំណែចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានតាមរយៈគេហទំព័រនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កម្មវិធីទូរស័ព្ទ (Mobile Application) ថ្នាលចុះឈ្មោះអតិថិជន (Customer Onboarding Platform) ឬតាមមធ្យោបាយផ្សេងៗដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនីមួយៗបានកំណត់។​​ ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹង កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សូមទាក់ទងក្រុមការងារបម្រើសេវាកម្មអតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាមរយៈបណ្តាញសេវាកម្មអតិថិជនដែលក្រុមហ៊ុនបានកំណត់។
9. តើទិន្ន័យរបស់ខ្ញុំ និងឯកសារពាក់ព័ន្ធ ត្រូវចែករំលែកទៅកាន់ក្រុមហ៊ុនក្នុងចំណោម ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែរឬទេ? ប្រសិនបើមាន តើទិន្នន័យនោះត្រូវបានចែករំលែកនៅពេលណា និងក្នុងកម្រិតណា?
បាទ/ចាស។ ទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នកអាចនឹងត្រូវបានចែករំលែក ទៅក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្របតាមច្បាប់ជាធរមាន គោលការណ៍ឯកជនភាព និងការយល់ព្រមរបស់លោកអ្នកដែលបានផ្តល់នៅក្នុងកិច្ចព្រមព្រៀង ចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ទោះជាយ៉ាងណា ការទទួលយក កិច្ចព្រមព្រៀងចម្បងសម្រាប់អតិថិជននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មិនមានន័យថា ទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នក នឹងត្រូវបាន ចែករំលែកដោយស្វ័យប្រវត្តិទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងអស់ឡើយ។ ជាទូទៅទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធរបស់លោកអ្នកនឹងត្រូវបាន ចែករំលែក តែនៅពេលដែលចំាបាច់ក្នុងការផ្តល់សេវាកម្ម ឬផលិតផលដែលលោកអ្នកស្នើសុំដាក់ ពាក្យស្នើសុំ ដំណើការ ជាវ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មនោះប៉ុណ្ណោះ។ ព័ត៌មាន និងឯកសារពាក់ព័ន្ធដែលអាចត្រូវបានចែករំលែកទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងកម្រិតដែលតម្រូវឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអាចដំណើរការ ឬអនុវត្តសេវាកម្ម ឬផលិតផលរបស់ខ្លួនសម្រាប់លោកអ្នក (ដូចដែលលោកអ្នកបានយល់ព្រម ឬស្នើសុំ) ដែលអាចរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព័ត៌មាន អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ព័ត៌មានទំនាក់ទំនង អាសយដ្ឋាន ព័ត៌មានផ្សេងទៀត និងឯកសារពាក់ព័ន្ធ ដែលសមស្រប និងចាំបាច់សម្រាប់គោលបំណងទាំងនោះ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន