ត្រៀមអាជីវកម្មរបស់អ្នកឱ្យរួចរាល់សម្រាប់គ្រប់ឱកាស 

 

តម្រូវការអាជីវកម្មអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស។ អ្នកអាចត្រូវការទុនសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ទិញស្តុកទំនិញ គាំទ្រសាច់ប្រាក់បង្វិល ឬវិនិយោគសម្រាប់ដំណាក់កាលរីកចម្រើនបន្ទាប់។ 

 

ឥណទានបង្វិលសម្រាប់អាជីវកម្មពីធនាគារ វីង ផ្តល់ឱ្យអ្នកនូវលទ្ធភាពប្រើប្រាស់ឥណទានបង្វិល ជាមួយលក្ខខណ្ឌដែលមានភាពបត់បែន ដើម្បីឱ្យអាជីវកម្មរបស់អ្នកអាចឆ្លើយតបបានរហ័ស និងត្រៀមខ្លួននៅពេលត្រូវការទុន។  

 

 

ហេតុអ្វីគួរជ្រើសរើសឥណទានបង្វិលសម្រាប់អាជីវកម្មពីធនាគារ វីង? 

ទទួលបានទុនតាមតម្រូវការអាជីវកម្ម

អាចប្រើប្រាស់ទុនបាន នៅពេលអាជីវកម្មរបស់អ្នកត្រូវការគាំទ្រដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬគោលបំណងផ្សេងៗដែលបានអនុម័ត។

ជម្រើសមាន និងគ្មានទ្រព្យធានា

ជ្រើសរើសឥណទានបង្វិលមានទ្រព្យធានា ឬឥណទានបង្វិលគ្មានទ្រព្យធានា ដោយមិនចាំបាច់ដាក់ទ្រព្យ ស្របតាមការវាយតម្លៃឥណទានរបស់ធនាគារ វីង។

ការសងប្រាក់ដែលសមស្របនឹងសាច់ប្រាក់បង្វិល

បង់តែការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅពេលឥណទានដល់កាលកំណត់ ដើម្បីជួយអាជីវកម្មរបស់អ្នកគ្រប់គ្រងសាច់ប្រាក់បង្វិលកាន់តែមានប្រសិទ្ធភាព។

ព័ត៌មានផលិតផល

ឥណទានបង្វិលសម្រាប់អាជីវកម្មមានទ្រព្យធានា 

 

ឥណទានបង្វិលសម្រាប់អាជីវកម្មមានទ្រព្យធានា សមស្របសម្រាប់អតិថិជនដែលត្រូវការឥណទានបង្វិលដែលមានភាពបត់បែន និងអាចប្រើទ្រព្យដែលធនាគារទទួលយក ដូចជា ប្លង់រឹង ឬប្លង់ទន់ ជាទ្រព្យធានា។ 

 

ជម្រើសនេះអាចជួយដល់អតិថិជនដែលត្រូវការទំហំឥណទានធំ លក្ខខណ្ឌកម្ចីដែលមានភាពបត់បែន និងហិរញ្ញប្បទានសម្រាប់ដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន។  

ឥណទានបង្វិលសម្រាប់អាជីវកម្មគ្មានទ្រព្យធានា 

 

ឥណទានបង្វិលសម្រាប់អាជីវកម្មគ្មានទ្រព្យធានា ត្រូវបានរៀបចំឡើងសម្រាប់សហគ្រាសធុនតូច និងមធ្យម និងដៃគូក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សាជីវកម្ម ដែលត្រូវការទុនក្នុងចំនួនច្រើន ដោយមិនចាំបាច់យកទ្រព្យទៅដាក់ធានា។ 

 

ជម្រើសនេះផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានដោយគ្មានទ្រព្យធានា សម្រាប់ដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬតម្រូវការផ្សេងៗដែលបានអនុម័ត ស្របតាមការវាយតម្លៃឥណទានរបស់ធនាគារ វីង។  

ប្រៀបធៀបជម្រើសឥណទានបង្វិលសម្រាប់អាជីវកម

លក្ខណៈ 
ឥណទានបង្វិលមានទ្រព្យធានា 
ឥណទានបង្វិលគ្មានទ្រព្យធានា 
សមស្របសម្រាប់ អាជីវកម្មដែលមានទ្រព្យធានា និងត្រូវការឥណទានដែលមានភាពបត់បែន សហគ្រាសធុនតូច និងមធ្យម និងដៃគូក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សាជីវកម្ម ដែលត្រូវការទុនដោយមិនចាំបាច់ដាក់ទ្រព្យធានា 
ទំហំឥណទាន រហូតដល់ 500,000 ដុល្លារ ឬច្រើនជាងនេះ ឬសមមូលជាប្រាក់រៀល រហូតដល់ 500,000 ដុល្លារ ឬសមមូលជាប្រាក់រៀល 
អត្រាការប្រាក់ ចាប់ពី 7.5% ក្នុងមួយឆ្នាំ ចាប់ពី 8% 
រយៈពេលឥណទាន មានភាពបត់បែន មានភាពបត់បែន 
លក្ខខណ្ឌ ទទួលឥណទាន បុគ្គលជនជាតិខ្មែរ សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម បុគ្គលជនជាតិខ្មែរ សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម 
លក្ខខណ្ឌអាយុ អាយុពី 18 ដល់ 65 ឆ្នាំ នៅពេលឥណទានដល់កាលកំណត់ អាយុពី 18 ដល់ 65 ឆ្នាំ នៅពេលឥណទានដល់កាលកំណត់ 
គោលបំណងឥណទាន ដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន ដើមទុនបង្វិល ការពង្រីកអាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន 
ទ្រព្យធានា ប្លង់រឹង ឬប្លង់ទន់ មិនតម្រូវឱ្យមានទ្រព្យធានា 
វិធីបង់សង បង់ការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅពេលឥណទានដល់កាលកំណត់ បង់ការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅពេលគណនីឥណទានដល់កាលកំណត់ 

 

ឯកសារតម្រូវ  

 

ការស្នើសុំមានភាពងាយស្រួល ហើយលក្ខខណ្ឌកម្ចីដែលមានភាពបត់បែនរបស់យើង ត្រូវបានរៀបចំឡើងដើម្បីគាំទ្រទាំងតម្រូវការអាជីវកម្ម និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ 

 

ឯកសារតម្រូវអាចរួមមាន៖ 

  • ឯកសារបញ្ជាក់អត្តសញ្ញាណ និងលំនៅឋានរបស់អតិថិជន 
  • ឯកសារបញ្ជាក់ចំណូលពីអាជីវកម្ម ឬប្រាក់បៀវត្ស 
  • ឯកសារបន្ថែមអាចត្រូវបានទាមទារ ស្របតាមគោលការណ៍ឥណទានរបស់ធនាគារ វីង។  

របៀបស្នើសុំ 

 

ជ្រើសរើសវិធីដែលងាយស្រួលបំផុតសម្រាប់អ្នក៖ 

 

  1. អញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ដើម្បីពិភាក្សាជាមួយក្រុមការងាររបស់យើង។ 
  2. ទាក់ទងមន្ត្រីឥណទានប្រចាំតំបន់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ 
  3. ទូរសព្ទទៅកាន់សេវាបម្រើអតិថិជនធនាគារ វីង តាមលេខ 023 999 989។ 
  4. ឆាត ឬទូរសព្ទតាមមុខងារ Help ក្នុងកម្មវិធីធនាគារ វីង។ 
  5. ផ្ញើសារទៅកាន់ទំព័រ Facebook ផ្លូវការដែលមានសញ្ញាបញ្ជាក់របស់ធនាគារ វីង។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន