ហេតុអ្វីបានជាការរក្សាសុវត្ថិភាពកាត គឺជារឿងដ៏ចាំបាច់

 

នៅក្នុងយុគសម័យឌីជីថល កាតធនាគាររបស់អ្នក គឺជាច្រកដ៏សំខាន់នៃ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​។ បច្ចុប្បន្ន ទំនោរនៃការ​ប្រើប្រាស់កាតធនាគារ ហាក់បាននឹងកំពុងប្រឈមនឹងហានិភ័យពីការឆបោក ដែលកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ស្របពេលជាមួយគ្នានេះធនាគារ វីង ក៏នឹងប្តេជ្ញាចិត្តផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុជូនលោកអ្នកហើយក៏ត្រូវការការចូលរួមចំណែក ពីអតិថិជនអ្នកប្រើប្រាស់ទាំងអស់ផងដែរ។

 

តាមរយៈការណែនាំដែលបង្កើតឡើងដើម្បីផ្តល់នូវចំណេះដឹង និងគន្លឹះសំខាន់ៗដែលលោកអ្នកអាចរក្សាសុវត្ថិភាពកាត និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការគំរាមកំហែងដែលអាចកើតមាន។ សូមចំណាយពេល ពីរ ឬបីនាទី​ ដើម្បីអាន​គន្លឹះ​សំខាន់ៗដែលយើងខ្ញុំលើកយកមកបង្ហាញ ​ដើម្បីយល់ដឹងអំពីរបៀប​កំណត់​អត្តសញ្ញាណ​នៃការ​ឆបោក​ និង ចៀសវាងកំហុស ដែលធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នកប្រឈមនឹងហានិភ័យ។

គន្លឹះងាយៗដើម្បីរក្សាសុវត្ថិភាពកាត

អ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់សុវត្ថិភាពកាត

គួរធ្វើ

 

✅ ចងចាំលេខកូដសម្ងាត់ (PIN) របស់អ្នក៖ កុំចែករំលែក និងត្រូវផ្លាស់ប្តូរទៀងទាត់ជាប្រចាំ។
✅ ប្រើលេខកូដសម្ងាត់រឹងមាំ៖ ត្រូវប្រាកដថាលេខកូដសម្ងាត់សម្រាប់ការទូទាត់អនឡាញរបស់អ្នកគឺ រឹងមាំ និងប្លែកៗ។
✅ រាយការណ៍បាត់កាតភ្លាមៗ៖ សកម្មភាពនេះអាចបញ្ឈប់ការចូលប្រើប្រាស់កាតដោយមិនមានការអនុញ្ញាត។
✅ ប្រុងប្រយ័ត្នចំពោះការលួចលើយន្តហោះ៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលអ្នកធ្វើដំណើរ។
✅ បិទ/បង្កក កាតរបស់អ្នកប្រសិនជាបាត់ ឬមានការលួច៖ ប្រើអេបធនាគារ ឬទាក់ទងមកកាន់ធនាគារដោយផ្ទាល់។
✅ រក្សាកាតរបស់អ្នកឱ្យមានសុវត្ថិភាព៖ ត្រូវតាមដានប្រតិបត្តិការកាតរបស់អ្នកទាំង ដេប៊ីត ឬក្រេឌីត។

មិនគួរធ្វើ


❌ កុំចែករំលែកព័ត៌មានកាតរបស់អ្នក៖ ចៀសវាងការផ្តល់ព័ត៌មានកាតតាមទូរសព្ទ ឬអ៊ីម៉ែល។
❌ កុំកត់ត្រាលេខកូដ PIN របស់អ្នក៖ ទន្ទេញលេខកូដសម្ងាត់ឱ្យបានចាំ ជាជាងកត់ត្រាទុកនៅទីតាំងណាមួយ។
❌ កុំមិនអើពើចំពោះប្រតិបត្តិការគួរឱ្យសង្ស័យ៖ រាយការណ៍ភ្លាមៗប្រសិនជា មានប្រតិបត្តិការមិនប្រក្រតីណាមួយកើតឡើងលើកាតរបស់អ្នក។
❌ កុំទុកកាតរបស់អ្នកក្នុងវ៉ាលីធ្វើដំណើរ៖ ចៀសវាងការរក្សាទុកកាតរបស់អ្នកដោយផ្ទាល់ក្នុងវ៉ាលីធ្វើដំណើរ ឬក្នុងកាបូបដែលគ្មានការត្រួតពិនិត្យ។

ការយល់ដឹង និងចៀសវាងការចាញ់បោកជនឆបោក

 

ការឆបោក Phishing ៖ 
ប្រុងប្រយ័ត្នលើការផ្ញើជាអ៊ីម៉ែល ឬសារ​ ស្នើសុំព័ត៌មាន​​​លម្អិតនៃកាតធនាគារ របស់អ្នក។ Phishing គឺ​ជា​វិធីសាស្រ្ត​បោក​បញ្ឆោត​ ដែលបង្កើតឡើងដើម្បីបញ្ចុះបញ្ចូលអ្នកឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួន។​ ដូច្នេះត្រូវ​ផ្ទៀងផ្ទាត់ និងប្រាកដថាបុគ្គលដែលទាក់ទងមកគឺជាស្ថាប័នពិតប្រាកដ មុនពេលឆ្លើយតបទៅនឹងសំណើណាមួយអំពីព័ត៌មានលម្អិតកាតរបស់អ្នក។

 

ការផ្តល់ជូនដែលលើសពីការពិត៖ 
ចៀសវាងការផ្តល់ជូនណាដែលលើសពីការពិត ការផ្តល់ជូន ឬប្រូម៉ូសិនណាដែលល្អហួសពេក អាចជាល្បិចបោកបញ្ឆោតរបស់ជនខិលខូច។ ជនឆបោកភាគច្រើន តែងតែប្រើប្រាស់ ការផ្តល់ជូនពិសេសៗគួរឱ្យទាក់ទាញ ដើម្បីបោកបញ្ឆោតឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬរហូតឈានដល់ការបង់ប្រាក់​ជាដើម។

 

វិស្វកម្មសង្គម៖ 
ចៀសវាងការបង្ហាញ ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួនទៅក្នុងវេបសាយដែលគ្មានប្រភពច្បាស់លាស់ ការបោកបញ្ឆោតបែបវិស្វកម្មសង្គម (Social Engineering) គឺជាការបោកបញ្ឆោតដែល​ធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់​មានជំនឿ​ចិត្ត​។ សូមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឬស្ថាប័នជាមុនសិន​មុនពេលចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន