បេសកកម្ម ជីបជីប ប្រមូលផ្តុំទៅដោយប្រូម៉ូសិន ការផ្តល់ជូនពិសេស និងឱកាសចាប់រង្វាន់ផ្សងសំណាងមានភាពងាយស្រួលដែលអាចទទួលបានតាមអេប Wing Bank ជាផ្នែកមួយនៃសេវាធនាគារឌីជីថល ដោយអាចរក្សារង្វាន់ទាំងនោះនៅក្នុងអេបតែមួយ។ អតិថិជនអាចឃើញបេសកកម្មដែលត្រូវបំពេញយ៉ាងងាយស្រួល, អាចគ្រប់គ្រងរង្វាន់ដែលទទួលបាន និងតាមដានចំនួនសំបុត្រមាសដែលខ្លួនមាន សម្រាប់ការចាប់រង្វាន់ប្រចាំខែ។
តើបេសកកម្ម ជីបជីប ជាអ្វី?
បេសកកម្ម ជីបជីប គឺជាការផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់អេប Wing Bank ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការប្រើប្រាស់អេបប្រចាំថ្ងៃកាន់តែមានតម្លៃ និងទទួលបានរង្វាន់កាន់តែច្រើន។
តាមរយៈបេសកកម្ម ជីបជីប អតិថិជននៅក្នុងប្រទេសកម្ពុជាអាចបំពេញបេសកកម្មផ្សេងៗគ្នានៅក្នុងអេប Wing Bank រួមមាន៖ ការផ្ញើ និងទទួលប្រាក់ក្នុងស្រុកតាមរយៈការផ្ទេរប្រាក់ប្រចាំថ្ងៃ, ការទូទាត់ទូទៅ, ការទូទាត់វិក្កយបត្រសម្រាប់សេវាសាធារណៈដូចជា ទឹក-ភ្លើង អ៊ីនធឺណិត, ស្នើកម្ចី, ការបញ្ចូលទឹកប្រាក់ទូរសព្ទ, មុខងារនៃប្រាក់បញ្ញើមានកាលកំណត់ និងសន្សំដើម្បីគោលដៅ ដើម្បីគ្រប់គ្រងការសន្សំ និងប្រាក់បញ្ញើនៅក្នុងអេបរបស់ខ្លួន។
បំពេញបេសកកម្មកាន់តែច្រើន ទទួលបានរង្វាន់កាន់តែច្រើន។