WingFlex គឺជាបណ្តុំនៃសេវាកម្មប្រចាំថ្ងៃដែលកំពុងរីកចម្រើន ដែលនាំមកនូវសេវាធនាគារ ការកម្សាន្ត ការទិញទំនិញ អាហារ ការធ្វើដំណើរ និងព្រឹត្តិការណ៍ផ្សេងៗបញ្ចូលគ្នា ក្នុងបទពិសោធន៍ដ៏រលូនតែមួយ។ មុខងារនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែសាមញ្ញ ឆ្លាតវៃ និងរីករាយជាងមុន  ដោយមិនចាំបាច់ចាកចេញពីអេប។    

 

មិនថាអ្នកជាអ្នកចូលចិត្តមើលកុន អ្នកចូលចិត្តទិញទំនិញ អ្នកចូលកុម្ម៉ង់អាហារ ឬអ្នកចូលចិត្តដើរលេងនោះទេ WingFlex នឹងធ្វើឱ្យបទពិសោធន៍ដែលអ្នកចូលចិត្តបំផុតនៅនឹងចុងម្រាមដៃរបស់អ្នក។   

 

ជាមួយ WingFlex អ្នកមិនត្រឹមតែអាចគ្រប់គ្រងលុយកាក់របស់អ្នកប៉ុណ្ណោះទេ  អ្នកថែមទាំងអាចស្វែងរក កក់សេវាកម្ម កុម្ម៉ង់ និងរីករាយជាមួយជីវិតបានកាន់តែច្រើន ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ សេវាកម្ម និងមុខងារថ្មីៗកំពុងត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដែលធ្វើឱ្យ WingFlex ក្លាយជាគោលដៅចម្បងសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។    

 

 

តើអ្នកអាចធ្វើអ្វីបានខ្លះជាមួយ WingFlex

កុម្ម៉ង់អាហារ តាម Wingmall

កំពុងឃ្លានមែនទេ? កុម្ម៉ង់អាហារ និងភេសជ្ជៈពីហាងជាច្រើនតាមរយៈ Wingmall ហើយរីករាយជាមួយភាពងាយស្រួលក្នុងការទទួលបានមុខម្ហូបដែលអ្នកចូលចិត្ត ដឹកដល់កន្លែងរបស់អ្នកយ៉ាងសាមញ្ញ និងរហ័ស។

ធ្វើដំណើរ តាម VET Transport

ត្រៀមធ្វើដំណើរមែនទេ? កក់សំបុត្រទូក ឬឡានក្រុងទៅកាន់គោលដៅនានានៅទូទាំងប្រទេសកម្ពុជា វៀតណាម និងឡាវ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ ជាមួយ VET Transport នៅលើ WingFlex។

សេវាដឹកជញ្ជូនក្នុងស្រុក តាម Ekareach Express

ត្រូវការផ្ញើអីវ៉ាន់ឱ្យបានលឿនមែនទេ? Ekareach Express ជួយឱ្យអ្នករៀបចំសេវាដឹកជញ្ជូនក្នុងស្រុកបានយ៉ាងរហ័ស និងងាយស្រួល ដោយផ្ទាល់តាមរយៈ WingFlex។

ទិញ eSIM និងគម្រោង តាម Cellcard

ត្រូវការអ៊ីនធឺណិតទូរសព្ទ ឬគម្រោងថ្មីមែនទេ? ទិញ Cellcard eSIM និងគម្រោងទូរសព្ទដោយផ្ទាល់ក្នុង WingFlex ដើម្បីភ្ជាប់ការប្រើប្រាស់បានកាន់តែលឿន និងកាន់តែងាយស្រួល។

ទិញ International eSIM តាម BOXO

ត្រៀមធ្វើដំណើរទៅក្រៅប្រទេសមែនទេ? ទិញ International eSIM ពី BOXO ក្នុង WingFlex ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងបានកាន់តែងាយស្រួល នៅពេលលោកអ្នកស្ថិតនៅក្រៅប្រទេស។

ទិញ eSIM និងគម្រោង តាម Metfone

ត្រូវការភ្ជាប់គម្រោងអ៊ីនធឺណែត, បញ្ចូលលុយទូរសព្ទ, ឬ eSIM សម្រាប់ប្រព័ន្ធ Metfone មែនទេ? សេវាកម្មទាំងនេះមាននៅ WingFlex។ ត្រូវការពេលណាក៏បាន ក្នុងអេប Wing Bank របស់អ្នក។

ទិញសេវាកម្ម TV360

រីករាយទស្សនាខ្សែភាពយន្ត និងប៉ុស្តិ៍ទូរទស្សន៍ដែលអ្នកចូលចិត្ត តាមរយៈ WingFlex។ មើលបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទិញសេវាកម្មឥឡូវនេះ តាមរយៈអេប Wing Bank។

ហេតុអ្វីត្រូវប្រើ WingFlex?   

 

  • ចូលប្រើប្រាស់ បណ្តុំឡៃយស្ទាយ៍ដ៏សម្បូរបែបបានលឿនជាងមុន  ដោយមិនចាំបាច់ដោនឡូតអេបបន្ថែម។   
  • វេទិកាដែលកំពុងរីកចម្រើន ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល, រីករាយជាមួយសេវាកម្មជាច្រើនព្រោះយើងបាននឹងកំពុងបន្តពង្រីកសេវាកម្មឥតឈប់ឈរ។   
  • ការទូទាត់មានភាពរលូន និងមានសុវត្ថិភាពជាមួយធនាគារ វីង, រីករាយជាមួយប្រតិបត្តិការដែលដំណើរការដោយរលូនគ្រប់ពេល។ 
  • ទទួលបានការបញ្ជាក់តាមឌីជីថលភ្លាមៗសម្រាប់រាល់ប្រតិបត្តិការ។  

C:\Users\sedtha.chhon\AppData\Local\Microsoft\Windows\INetCache\Content.MSO\A998E099.tmp  

C:\Users\sedtha.chhon\AppData\Local\Microsoft\Windows\INetCache\Content.MSO\C734A70F.tmpរបៀបដំណើរការ 

 

  1. ចូលទៅកាន់អេប  Wing Bank  
  2. ចុចលើ WingFlex នៅផ្ទាំងដើម  
  3. ស្វែងរកមុខងារ​ និងសេវាកម្មដ៏សម្បូរបែប 
  4. ជ្រើសរើស ការធ្វើដំណើរ សំបុត្រកុន ព្រឹតិ្តការណ៍ អាហារ ភេសជ្ជៈ ការធ្វើដំណើរ ទិញទំនិញ បញ្ចូលលុយទូរសព្ទ ឬមុខងារជាច្រើនទៀត 
  5. បញ្ចប់ការទូទាត់របស់អ្នកដោយសុវត្ថិភាពនៅក្នុងអេប  
  6. ទទួលបានការបញ្ជាក់តាមរយៈឌីជីថលភ្លាមៗ 
  7. រីករាយជាមួយសេវាកម្មដែលរហ័ស និងងាយស្រួល  

 

តើអ្នកណាខ្លះអាចប្រើប្រាស់ WingFlex បាន?

 

  • ផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់ 
  • មិនតម្រូវឱ្យមានការចុះឈ្មោះបន្ថែមឡើយ 
  • ការប្រើប្រាស់មានភាពសាមញ្ញ និងងាយស្រួលយល់ 
  •  អាចចូលប្រើប្រាស់បាន 24ម៉ោង ក្នុង7ថ្ងៃ គ្រប់ពេលដែលអ្នកត្រូវការ   

 

ចូលរួមជាមួយប្រព័ន្ធអេកូឡូស៊ីរបស់ WingFlex 

 

WingFlex គឺលើសពីមុខងារ ការកុម្ម៉ង់អាហារ និងការកម្សាន្ត តែគឺជាបណ្តុំសេវាកម្មដែលកំពុងរីកចម្រើនសម្រាប់ការធ្វើដំណើរ ការកម្សាន្ត របៀបរស់នៅ សេវាកម្មឌីជីថល និងច្រើនទៀត។ 

 

  • សម្រាប់អាជីវកម្ម៖  បង្ហាញសេវាកម្មរបស់អ្នកនៅលើ  WingFlex និងទាក់ទាញដល់អតិថិជនរាប់លាននាក់។ មិនថាជាវិស័យធ្វើដំណើរ ទូរគមនាគមន៍ ការកម្សាន្ត ឬឡៃយស្ទាយ៍នោះទេ យើងស្វាគមន៍កិច្ចសហការដែលធ្វើឱ្យបទពិសោធន៍ប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង។   
  • សម្រាប់អតិថិជនប្រើប្រាស់៖ មានមតិយោបល់សម្រាប់សេវាកម្ម ឬមុខងារថ្មីមែនទេ? សូមចែករំលែកគំនិតរបស់អ្នកដើម្បីជួយធ្វើឱ្យអនាគតរបស់  WingFlex កាន់តែប្រសើរឡើង។   WingFlex ទទួលយកគំនិតកែលម្អ ផ្តល់ជូននូវបត់បែន និងវិវឌ្ឍជានិច្ច សូមក្លាយជាផ្នែកមួយ ដើម្បីភ្ជាប់អ្នកប្រើប្រាស់ជាមួយនឹងសេវាកម្មដែលពួកគេចូលចិត្ត។  

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន