ធនាគារ វីង សូមធ្វើការណែនាំមុខងារថ្មី “បតជំនួយ” ។  មុខងារថ្មីនេះ ផ្តល់ជូននូវភាព​ងាយ​ស្រួល​ដល់អតិថិជន សម្រាប់ការ​ជជែក​ផ្ទាល់​ជា​មួយ​សហការី ឬជំនួយភ្លាមៗណាមួយ។ ផ្នែកបម្រើអតិថិជនរបស់យើងនឹងនៅបំពេញតម្រូវការរបស់អ្នក 24/7 ដើម្បី​ដោះស្រាយ​នូវរាល់បញ្ហាទាក់ទងនឹងផលិតផល និងសេវាកម្មរបស់យើង។

អត្ថប្រយោជន៍

ភាពងាយស្រួល

អ្នកមិនចាំបាច់បញ្ចូលអ៊ីម៉ែល ឬ លេខទូរសព្ទ ដើម្បីអាចទាក់ទងមក​កាន់​ផ្នែក​បម្រើអតិថិជន​យើង​នោះ​ទេ​ មានតែអេប Wing Bank គឺគ្រប់គ្រាន់។

ភាពរហ័ស

ជំនួសឱ្យការរង់ចាំជជែកដោយផ្ទាល់ជាមួយសហការីយើងខ្ញុំ ​អ្នកអាចទទួលបាន​ជំនួយ​ភ្លាមៗតាមរយៈ​ការ​ជ្រើសរើស​​សំណួរ​ចម្លើយ​ដែលមានស្រាប់ ​ដែលរចនាឡើងសម្រាប់ភាពងាយស្រួលរបស់អ្នក។

ភាពបត់បែន

មិនចាំបាច់រង់ចាំ អ្នកអាច​ទទួល​បាន​ការ​ឆ្លើយ​តបភ្លាមៗ​ពីមុខងារ​វីងឆាត។ ​លើសពីនេះ​អ្នកក៏​អាច ទាក់ទង​ដើម្បី​ជជែក​ដោយ​ផ្ទាល់​ជា​មួយ​សហការី​យើង​បាន​ភ្លាម​ដោយ​មិន​ចាំ​បាច់​​បញ្ចប់​​ការ​សន្ទនា​។

តើខ្ញុំអាចធ្វើអ្វីបានខ្លះតាមរយៈ វីងឆាតនេះ?

ផ្ញើសារជាអក្សរ

ផ្ញើសារជាសំឡេង

អាចដាក់ពិន្ទុសហការី រាល់ពេលដែលអ្នកបញ្ចប់ការសន្ទនាជាមួយ វីងឆាត

ផ្ញើឯកសារភ្ជាប់ជារូបភាព វីដេអូ ឬឯកសារផ្សេងៗ

ផ្ញើ Emoji

ខាងក្រោមនេះជាមុខងារចាំបាច់មួយចំនួនក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯងតាមអេប Wing​ Bank៖

របៀបបើកគណនីឱ្យដំណើរការឡើងវិញតាមរយៈ Wing Help

 

សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីបើកគណនីរបស់លោកអ្នកឱ្យដំណើរការឡើងវិញដោយសុវត្ថិភាព តាមរយៈ Wing Help៖

 

  1. បើកអេប Wing Bank។
  2. ចុច Help។
  3. ជ្រើសរើស Unblock Account។
  4. បញ្ចូលលេខកូដ OTP ថ្មីដែលបានទទួលតាម SMS។
  5. អនុវត្តតាមការណែនាំដែលបង្ហាញនៅលើអេក្រង់ ដើម្បីបញ្ចប់ដំណើរការ។

 

បន្ទាប់ពីបញ្ចប់រួច គណនីរបស់លោកអ្នកនឹងអាចប្រើប្រាស់បានវិញ។

របៀបកំណត់លេខសម្ងាត់ PIN ឡើងវិញតាមរយៈ Wing Help

 

សូមអនុវត្តតាមជំហានខាងក្រោម ដើម្បីកំណត់លេខសម្ងាត់ PIN របស់លោកអ្នកឡើងវិញដោយសុវត្ថិភាព តាមរយៈ Wing Help៖

 

  1. បើកអេប Wing Bank។
  2. ចុច Help។
  3. ជ្រើសរើស PIN Reset។
  4. ជ្រើសរើសគណនីដែលលោកអ្នកចង់កំណត់លេខសម្ងាត់ PIN ឡើងវិញ។
  5. អនុវត្តតាមការណែនាំដែលបង្ហាញនៅលើអេក្រង់ ដើម្បីបញ្ចប់ដំណើរការ។

 

បន្ទាប់ពីបញ្ចប់រួច លោកអ្នកអាចប្រើលេខសម្ងាត់ PIN ថ្មី ដើម្បីចូលប្រើគណនីរបស់លោកអ្នកឡើងវិញ។

ដាក់ដំណើរការគណនីឡើងវិញ

 

ដើម្បីបើកគណនីរបស់លោកអ្នកឱ្យដំណើរការឡើងវិញ ឬកំណត់លេខសម្ងាត់ PIN ឡើងវិញ យើងខ្ញុំត្រូវការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នកជាមុនសិន។ សូមផ្តល់ព័ត៌មានមូលដ្ឋានមួយចំនួនដែលភ្ជាប់ជាមួយគណនីធនាគារ វីង របស់លោកអ្នក ដើម្បីឱ្យយើងខ្ញុំអាចបញ្ជាក់ថាគណនីនេះជាកម្មសិទ្ធិរបស់លោកអ្នក និងជួយឱ្យលោកអ្នកអាចបន្តសំណើនេះបានដោយសុវត្ថិភាព។

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន