ជាមួយនឹង 0FX — ការផ្តល់ជូនពិសេសលើការប្តូរប្រាក់ជារូបិយប័ណ្ណបរទេសដោយមិនមានការបន្ថែម Margin ពីធនាគារ វីង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អតិថិជន។
ការផ្តល់ជូននេះ សម្រាប់តែប្រតិបត្តិការប្តូរប្រាក់ដែលស្របតាមលក្ខខណ្ឌ ចាប់ពី 5,000 ដុល្លារអាមេរិកឡើងទៅ (ឬចំនួនសមមូល) នៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេស។ ជាមួយការផ្តល់ជូនក្នុងប្រូម៉ូសិននេះ ធនាគារ វីង នឹងមិនមានតម្លៃជើងសា (Margin) លើការប្តូរប្រាក់ ក្នុងរយៈពេលនៃប្រូម៉ូសិននេះឡើយ។
ហេតុអ្វីគួរប្តូរប្រាក់ជាមួយធនាគារ វីង?
អតិថិជនដែលត្រូវការដៃគូផ្តល់សេវាប្តូរប្រាក់ដោយផ្អែកលើ តម្លៃ សុវត្ថិភាព ភាពងាយស្រួល និងភាពរហ័ស។ ជាមួយធនាគារ វីង លោកអ្នកនឹងទទួលបានលក្ខខណ្ឌផ្តល់ជូនពិសេសទាំងនេះក្នុងពេលតែមួយ៖
- ទទួលបានតម្លៃប្តូរប្រាក់កាន់តែចំណេញតាមរយៈប្រូម៉ូសិន 0FX លើប្រតិបត្តិការដែលបំពេញតាមលក្ខខណ្ឌ
- ជាបណ្តាញធនាគារដែលផ្តល់សុវត្ថិភាព និងទំនុកចិត្តខ្ពស់ក្នុងការប្តូរប្រាក់
- អាចប្តូរបាននៅគ្រប់ 27 សាខាទូទាំងប្រទេស
- ផ្តល់សេវាប្រឹក្សាយោបល់ជូនអតិថិជន 24/7
អ្វីដែល 0FX នឹងផ្តល់ក្នុងប្រូម៉ូសិននេះ
ការផ្តល់ជូន 0FX អនុវត្តចំពោះតែអត្រាតម្លៃប្តូរប្រាក់រូបិយប័ណ្ណបរទេសតែប៉ុណ្ណោះ។ សម្រាប់ប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌ ធនាគារ វីង នឹងមិនបូកបន្ថែមតម្លៃជើងសា (Margin) លើអត្រាប្តូរប្រាក់ក្នុងអំឡុងពេលនៃប្រូម៉ូសិននេះឡើយ។ លក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានក្នុងប្រូម៉ូសិន រួមមាន៖
- ចំនួនទឹកប្រាក់ក្នុងប្រតិបត្តិការប្តូរប្រាក់ចាប់ពី 5,000 ដុល្លារអាមេរិកឡើងទៅ ឬសមមូល
- ជាប្រភេទរូបិយប័ណ្ណដែលត្រូវបានអនុញ្ញាតក្នុងប្រូម៉ូសិន
- ជាអតិថិជនរូបវន្តបុគ្គល ដែលមានគ្រប់លក្ខខណ្ឌ
- ប្រតិបត្តិការត្រូវធ្វើឡើងនៅសាខាធនាគារ វីង
- បំពេញគ្រប់លក្ខខណ្ឌចាំបាច់ក្នុងអំឡុងពេលប្រូម៉ូសិន
អ្វីថ្លៃសេវាដែលមិនរាប់បញ្ចូលក្នុងប្រូម៉ូសិន 0FX
ការផ្តល់ជូននៃប្រូម៉ូសិនសម្រាប់ 0FX អនុវត្តទៅលើតែទៅលើ Margin នៃការប្តូរប្រាក់ប៉ុណ្ណោះ។ ប្រូម៉ូសិននេះមិនមែនមានន័យថា គ្រប់សេវាកម្មទាំងអស់នៃប្រតិបត្តិការ គឺឥតគិតថ្លៃនោះទេ។ អាស្រ័យលើប្រភេទប្រតិបត្តិការ តម្លៃសេវាផ្សេងៗអាចនឹងនៅតែអនុវត្ត រួមមាន៖
- តម្លៃសេវាផ្ទេរប្រាក់
- តម្លៃសេវាផ្សេងៗ
- តម្លៃសេវាពាក់ព័ន្ធនឹងបណ្តាញប្រតិបត្តិការ
- ការគិតថ្លៃផ្សេងៗទៀតទៅតាមប្រភេទប្រតិបត្តិការជាក់ស្តែង
តើអ្នកណាខ្លះដែលអាចទទួលបានប្រូម៉ូសិន 0FX
- អតិថិជនស្ថិតក្នុងកម្រិតអាទិភាព
- អ្នកទទួលប្រាក់ផ្ទេរពីក្រៅប្រទេស
- ម្ចាស់អាជីវកម្មខ្នាតតូច / អាជីវករលក់រាយ
- អតិថិជនថ្មីរបស់ធនាគារ