តើអ្វីទៅជាសេវាហិរញ្ញប្បទានពាណិជ្ជកម្ម?

 

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជួយដល់អាជីវកម្មក្នុងការទិញ និងលក់ទំនិញទាំងក្នុងស្រុក និងអន្តរជាតិ ឱ្យកាន់តែមានសុវត្ថិភាព និងរលូនជាងមុន។

សេវាកម្មនេះក៏ជួយគាំទ្រដល់ប្រតិបត្តិការជួញដូររបស់លោកអ្នកតាមរយៈ៖

  • កាត់បន្ថយហានិភ័យលើការទូទាត់ប្រាក់ និងការដឹកជញ្ជូនទំនិញ
  • បង្កើនដើមទុនបង្វិលនិងលំហូរសាច់ប្រាក់ឱ្យប្រសើរឡើង
  • ផ្តល់នូវភាពជឿជាក់ជាមួយនឹងការទទួលស្គាល់ពីធនាគារ ជូនដល់អ្នក ជាមួយអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនានា 

 

តើសេវាកម្មនេះស័ក្តិសមសម្រាប់អ្នកនរណា?

 

ពាណិជ្ជករនាំចូល, ពាណិជ្ជករនាំចេញ, អ្នកចែកចាយ, ម្ចាស់រោងចក្រ, អ្នកម៉ៅការ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដោយមិនថាលោកអ្នកធ្វើប្រតិបត្តិ្កការពាណិជ្ជកម្មជាប្រចាំ ឬតិចតួចក្នុងមួយឆ្នាំៗក៏ដោយ។

 

 

ហេតុអ្វីត្រូវការប្រើប្រាស់សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

បញ្ហាប្រឈមទូទៅ

 

  • “ខ្ញុំមិនប្រាកដថា អ្នកផ្គត់ផ្គង់ ឬអ្នកទិញរបស់ខ្ញុំ អាចនឹងធ្វើការទូទាត់ប្រាក់បានទាន់ពេលវេលានោះទេ”
  • “ទឹកប្រាក់របស់ខ្ញុំត្រូវបានជាប់គាំង ក្នុងអំឡុងពេលទំនិញកំពុងដឹកជញ្ជូន”
  • “អតិថិជនរបស់ខ្ញុំ តម្រូវឱ្យមានលិខិតធានា ទើបព្រមធ្វើកិច្ចសន្យា”
  • “ឯកសារ និងលក្ខខណ្ឌតម្រូវក្នុងការដឹកជញ្ជូន មានភាពស្មុគស្មាញខ្លាំង”

សេវាហិរញ្ញប្បទានពាណិជ្ជកម្មនឹងជួយដល់លោកអ្នក៖

 

  • ទទួលបានការទូទាត់ប្រាក់ ដោយទំនុកចិត្តខ្ពស់
  • ទទួលបានទំនិញ ជាមួយលក្ខខណ្ឌច្បាស់លាស់ជាងមុន
  • ទទួលបានជោគជ័យចំពោះការដេញថ្លៃ និងទទួលបានកិច្ចសន្យាប្រកបដោយសុវត្ថិភាព
  • រក្សាដើមទុនបង្វិលរបស់អ្នកឱ្យមានចរន្តប្រើប្រាស់បានជាប់ជានិច្ច

ផលិតផលនៃសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

 

លិខិតធានាពីធនាគារ
កសាងទំនុកចិត្តជាមួយអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្ម ដោយមិនចាំបាច់បង្កកសាច់ប្រាក់របស់អ្នក។

លិខិតធានាពីធនាគារ ជួយដល់ការដេញថ្លៃ និងកិច្ចសន្យាផ្សេងៗ ដោយផ្តល់នូវការធានាដែលមានការគាំទ្រពីធនាគារ។





ស័ក្តិសមសម្រាប់៖
  • ការធានាសុវត្ថិភាពលើការដេញថ្លៃ
  • ការធានាលើការអនុវត្តកិច្ចសន្យា
  • ការធានាលើការទូទាត់ប្រាក់ជាមុន
  • កាតព្វកិច្ចផ្សេងៗតាមកិច្ចសន្យា
បេឡានិច័យ
ការទូទាត់ពាណិជ្ជកម្មក្នុងតម្លៃទាប ជាមួយការគ្រប់គ្រងឯកសារតាមរយៈធនាគារ។

គឺជាជម្រើសដ៏មានប្រសិទ្ធភាពចំពោះការចំណាយ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយដៃគូដែលមានទំនាក់ទំនងល្អស្រាប់។ ធនាគារនឹងគ្រប់គ្រងឯកសារ និងបញ្ចេញឯកសារទាំងនោះទៅតាមលក្ខខណ្ឌនៃការទូទាត់ ឬការយល់ព្រមដែលបានព្រមព្រៀងគ្នា។


ស័ក្តិសមសម្រាប់៖
  • ដៃគូពាណិជ្ជកម្មដែលសហការជាមួយគ្នាជាប្រចាំ
  • ប្រតិបត្តិការដែលចង់សន្សំសំចៃលើការចំណាយ
  • អាជីវកម្មដែលចង់បានលំហូរ ច្បាស់លាស់ជាងការទូទាត់បែបបើក
លិខិតឥណទាន
ធានាសុវត្ថិភាពលើការទូទាត់ប្រាក់សម្រាប់ការនាំចូល និងការនាំចេញ។

លិខិតឥណទាន គឺជាជម្រើសដ៏ប្រសើរនៅពេលលោកអ្នកចាប់ផ្តើមធ្វើការជាមួយអ្នកផ្គត់ផ្គង់ ឬដៃគូទិញថ្មីៗ ដែលមានការដោះស្រាយលើការដឹកជញ្ជូនទំនិញមានតម្លៃខ្ពស់ ឬនៅពេលចង់បានការធានាលើការទូទាត់ប្រាក់ឱ្យកាន់តែរឹងមាំ។



ស័ក្តិសមសម្រាប់៖
  • អ្នកផ្គត់ផ្គង់ ឬដៃគូទិញថ្មីៗនៅក្រៅប្រទេស
  • ការដឹកជញ្ជូនទំនិញដែលមានតម្លៃខ្ពស់
  • ក្នុងលក្ខខណ្ឌដែល ដែលភាគីទាំងសងខាង ចង់បានលក្ខខណ្ឌច្បាស់លាស់ជាមួយគ្នា
ឥណទានសក្ខីបត្រ
ទទួលបានទំនិញមុន និងអាចបង់ប្រាក់តាមក្រោយ ជួយបង្កើនលំហូរសាច់ប្រាក់សម្រាប់អាជីវកម្មរបស់អ្នក។

សេវាឥណទានសក្ខីបត្រជំនឿទុកចិត្ត ជួយដល់ពាណិជ្ជករអ្នកនាំចូលឱ្យអាចទទួលបានទំនិញ ដើម្បីយកទៅលក់ ឬផលិតជាមុន និង ទូទាត់សងត្រឡប់មកវិញតាមកាលបរិច្ឆេទកំណត់ដែលបានព្រមព្រៀង (យោងតាមការអនុម័ត)។




ស័ក្តិសមសម្រាប់៖
  • អ្នកនាំចូលដែលត្រូវការកាត់បន្ថយសម្ពាធលើដើមទុនបង្វិល
  • អ្នកចែកចាយ និងអាជីវករលក់ទំនិញដែលលំហូរចរាចរទំនិញលឿន
  • តម្រូវការស្តុកទំនិញតាមរដូវកាល
ហិរញ្ញប្បទានវិក្កយបត្រពាណិជ្ជកម្ម
បម្លែងវិក្កយបត្ររបស់អ្នកផ្គត់ផ្គង់ទៅជាហិរញ្ញប្បទានរយៈពេលខ្លី ដើម្បីឱ្យប្រតិបត្តិការពាណិជ្ជកម្មកាន់តែរលូន

TIF ជួយឱ្យអ្នកទិញ និងអ្នកនាំចូលអាចទទួលបានហិរញ្ញប្បទានរយៈពេលខ្លី ដោយផ្អែកលើវិក្កយបត្រពាណិជ្ជកម្មដែលបានបញ្ជាក់ច្បាស់លាស់ពីអ្នកផ្គត់ផ្គង់។ បន្ទាប់ពីប្រតិបត្តិការ និងការផ្លាស់ទីទំនិញ ឬសេវាកម្ម ត្រូវបានផ្ទៀងផ្ទាត់ ធនាគារនឹងបញ្ចេញឥណទាន និងទូទាត់ទៅអ្នកផ្គត់ផ្គង់ដោយផ្ទាល់។



ស័ក្តិសមសម្រាប់៖
  • អ្នកនាំចូលដែលត្រូវការហិរញ្ញប្បទានរយៈពេលខ្លីសម្រាប់ទូទាត់ទៅអ្នកផ្គត់ផ្គង់
  • ប្រតិបត្តិការពាណិជ្ជកម្មដែលផ្អែកលើវិក្កយបត្រដែលបានបញ្ជាក់
  • អាជីវកម្មដែលកំពុងគ្រប់គ្រងគម្លាតពេលវេលានៃការទូទាត់
  • ការរក្សាលំហូរសាច់ប្រាក់ឱ្យកាន់តែរលូនក្នុងអំឡុងពេលលទ្ធកម្ម
ហិរញ្ញប្បទានលើគណនីត្រូវទទួល
បម្លែងវិក្កយបត្រដែលមិនទាន់ទទួលបានការទូទាត់ទៅជាសាច់ប្រាក់ និងបង្កើនដើមទុនប្រតិបត្តិការ។

ARF ជួយឱ្យអាជីវកម្មអាចទទួលបានហិរញ្ញប្បទានពីវិក្កយបត្រដែលមានសិទ្ធិ និងមិនទាន់ទទួលបានការទូទាត់ពីអ្នកទិញ។ បន្ទាប់ពីធនាគារផ្ទៀងផ្ទាត់ប្រតិបត្តិការពាក់ព័ន្ធរួច សាច់ប្រាក់នឹងត្រូវបានផ្តល់ជូន ដើម្បីគាំទ្រតម្រូវការលំហូរសាច់ប្រាក់ភ្លាមៗ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។



ស័ក្តិសមសម្រាប់៖
  • អាជីវកម្មដែលមានវិក្កយបត្រមិនទាន់ទូទាត់ពីអ្នកទិញ
  • ការពង្រឹងដើមទុនប្រតិបត្តិការរយៈពេលខ្លី
  • ការកាត់បន្ថយសម្ពាធលំហូរសាច់ប្រាក់ ខណៈកំពុងរង់ចាំការទូទាត់
  • ក្រុមហ៊ុនដែលមានប្រាក់ត្រូវទទួលពីអតិថិជនជាប្រចាំ

 

 

ផលិតផលណាមួយដែលខ្ញុំគួរជ្រើសរើស

 

មិនច្បាស់ថាសេវាណាដែលស័ក្តិសមនឹងលោកអ្នកមែនទេ? សូមពិនិត្យសេចក្តីណែនាំដ៏ងាយស្រួលនេះ៖

  • ត្រូវការការការពារចាំបាច់សម្រាប់ការទូទាត់ការនាំចូល/នាំចេញ  →  សេវាលិខិតឥណទាន
  • ត្រូវការជំនួយដល់ការដេញថ្លៃ ឬកិច្ចសន្យា →  សេវាលិខិតធានាពីធនាគារ 
  • ត្រូវការសេវាដែលមានតម្លៃទាប និងការគ្រប់គ្រងលើឯកសារ → សេវាបេឡាវិច័យ
  • ត្រូវការទំនិញឥឡូវនេះ ហើយបង់ប្រាក់នៅពេលក្រោយ → សេវាឥណទានសក្ខីបត្រជំនឿទុកចិត្ត

 

ហេតុអ្វីជ្រើសរើសធនាគារ វីង?

 

ធ្វើឱ្យការធ្វើពាណិជ្ជកម្មកាន់តែស្រួល រហ័ស និងប្រើប្រាស់បានយ៉ាងងាយ

  • ងាយស្រួលប្រើប្រាស់សម្រាប់សហគ្រាសធុនតូច និងមធ្យម (ចាប់ផ្តើមពីតម្លៃដ៏សមរម្យ)
  • ដំណើរការច្បាស់លាស់ និងមានការណែនាំ
  • ដំណើរការបានរហ័ស ពេលដែលឯកសារត្រូវបានបំពេញគ្រប់គ្រាន់ និងត្រឹមត្រូវ
  • មានតម្លៃប្រម៉ូសិន ផ្តល់ជូនលើសេវាកម្មដែលបានជ្រើសរើស
  • អាចប្រើប្រាស់បានជាមួយ  GDCE e-payment៖ អាចបង់ពន្ធគយ/ពន្ធដារ និងតម្លៃសេវានាំចូល-នាំចេញ តាមរយៈកិច្ចសហការរវាងធនាគារ វីង និង GDCE e-payment

 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន