សេវាកម្មបើកប្រាក់បៀវត្សរហ័ស និងដោយគ្មានការរំខាន គឺស្ថិតនៅក្នុងដៃរបស់អ្នកជាមួយនឹងដំណោះស្រាយពី Wingbiz+។ 

 

មិនថាអាជីវកម្មរបស់អ្នកមានទំហំ ឬប្រភេទណាក៏ដោយ ធនាគារ វីង បានបង្កើតមធ្យោបាយបើកប្រាក់បៀវត្សដ៏ល្អឥតខ្ចោះ ដែលធានាដល់ប្រតិបត្តិការរបស់អ្នកទាន់ពេលវេលា និងសុវត្ថិភាព។ ជាមួយនឹងប្រព័ន្ធ iBanking របស់យើងដែលអាចធានានូវការផ្តល់ជូនបទពិសោធន៍ជូនដល់អតិថិជនដែលដ៏ល្អបំផុតមួយក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទាំងអស់បាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រាប់ទាំងនិយោជក និងនិយោជិត។ 

 

អ្វីដែលកាន់តែពិសេស ចាប់ពីថ្ងៃនេះតទៅ ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីពិសេសមួយសម្រាប់និយោជកទាំងអស់មកពីគ្រប់ប្រភេទទាំងសហគ្រាស រោងចក្រ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដែលអ្នកអាចធ្វើការបើកប្រាក់បៀវត្សឱ្យនិយោជិតរបស់អ្នកតាមរយៈប្រព័ន្ធ iBanking របស់ធនាគារ​ វីង ដោយមិនគិតថ្លៃសេវា។ 

 

Wingbiz+ លើសពីសេវាកម្មបើកប្រាក់បៀវត្ស! 

កំណើនផលិតភាពការងារ

  • គ្រាន់តែចុចតែមួយដង ដើម្បីបើកប្រាក់បៀវត្សទៅកាន់បុគ្គលិកទាំងអស់របស់អ្នក
  • ចំណាយពេលតិច សម្រាប់ដំណើរការបើកប្រាក់បៀវត្ស ដោយមិនចាំបាច់តម្រង់ជួរ
  • កាត់បន្ថយចំនួនបុគ្គលិក និងការចំណាយ
  • ទទួលបានការប្រឹក្សាដោយផ្ទាល់ និងរហ័សពីបុគ្គលិកជំនាញរបស់ Wingbiz+

 

ប្រតិបត្តិការមានភាពសុក្រិត 

  • គ្មានហានិភ័យសម្រាប់សាច់ប្រាក់ និងការរាតត្បាតនៃជំងឺឆ្លងនានា 
  • តម្រូវការកាន់តែតិចតួចសម្រាប់ឯកសារ និងការចុះឈ្មោះ 
  • ដំណើរការបើកប្រាក់ខែមានភាពជាក់លាក់ ទោះបីមានការផ្លាស់ប្តូរបុគ្គលិក
  • តាមដានរបាយការណ៍បើកប្រាក់បៀវត្ស ការទូទាត់វិក្កយបត្រ និងប្រតិបត្តិការផ្សេងទៀតបានយ៉ាងងាយស្រួលនៅក្នុង Wing Business Portal

 

អត្ថប្រយោជន៍ផ្នែកហរិញ្ញវត្ថុ  

  • គិតថ្លៃ សេវាដំណើរការបើកប្រាក់បៀវត្សតាមរយៈ iBanking
  • ឥតគិតថ្លៃ សេវាសម្រាប់ឆ្នាំដំបូង សម្រាប់កាត វីង វីសា ហ្គោល និង ផ្លាទីនីម ក្រេឌីតកាត ដែលមានទំហំឥណទានរហូតដល់  50,000 ដុល្លារអាមេរិក និងឥតការប្រាក់សម្រាប់ការទូទាត់សងមុនរយៈពេល 55 ថ្ងៃ
  • ឥតគិតថ្លៃ សេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង និង NCS លើ iBanking រហូតដល់ 500,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ
  • ទទួលបានអត្រាការប្រាក់ខ្ពស់  សម្រាប់គណនីសន្សំសាជីវកម្ម
  • អាចស្នើកម្ចីបើកប្រាក់បៀវត្ស ឱ្យបុគ្គលិកភ្លាមៗរហូតដល់ 200,000 ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា និងឥតគិតថ្លៃសេវាស្នើកម្ចី
  • ឥតគិតថ្លៃ សេវាប្រចាំឆ្នាំសម្រាប់ iBanking
  • ឥតគិតថ្លៃ ការបង់វិក្កយបត្រផ្សេងៗតាមរយៈ iBanking (ឧទាហរណ៍៖ បសស (NSSF), សេវាទឹកភ្លើង និងសេវាផ្សេងៗទៀត)
  • ទទួលបានអត្រាប្តូរប្រាក់ពិសេស និង ចំណេញកាន់តែច្រើនជាមួយអត្រាប្តូរប្រាក់ដើម ចាប់ពី $5,000 ឡើងទៅ។ 

លោកអ្នកអាចទាក់ទងបុគ្គលិកផ្តល់ប្រឹក្សាអតិថិជន ឬ ទំនាក់ទំនងតាមទូរសព្ទលេខ 078 988 442 សម្រាប់អត្រាប្តូរប្រាក់ពិសេសនេះ។

អត្ថប្រយោជន៍គោលសម្រាប់និយោជិត

ដកប្រាក់ឥតគិតថ្លៃ

សម្រាប់ការដកប្រាក់ដោយឥតកំណត់ តាមរយៈអេប Wing Bank នៅតាមភ្នាក់ងារ វីង ជាង 12,000 កន្លែង, ភ្នាក់ងារ វីងម៉ាស្ទ័រ, សាខាធនាគារ និងតាមម៉ាស៊ីន ATM ទូទាំងប្រទេស

សេវាវីង ម៉ាស្ទ័រកាត ដេប៊ីតកាត ឥតគិតថ្លៃ

ឥតគិតថ្លៃ សេវាប្រចាំឆ្នាំ សម្រាប់ វីង ម៉ាស្ទ័រកាត ដេប៊ីតកាត រយៈពេល 3 ឆ្នាំ

ស្នើកម្ចីឌីជីថល មិនចាំបាច់មានទ្រព្យធានា

អាចស្នើកម្ចីឌីជីថល ដោយមិនចាំបាច់មានទ្រព្យធានា រហូតដល់ 5,000 ដុល្លារអាមេរិក

អត្រាការប្រាក់ខ្ពស់

ទទួលបានអត្រាការប្រាក់ខ្ពស់ សម្រាប់លើគណនីសន្សំ, គណនីបញ្ញើមានកាលកំណត់ និងគណនីសន្សំដើម្បីគោលដៅ

សេវាកម្ម និងប្រូម៉ូសិននានា

ទទួលបានការផ្តល់ជូន តាមរយៈសេវាកម្ម និងប្រូម៉ូសិននានាតាមអេប Wing Bank

ធានារ៉ាប់រងអាយុជីវិត

ធានារ៉ាប់រងអាយុជីវិតរហូតដល់ $10,000

អត្ថប្រយោជន៍បន្ថែម

    បញ្ចូលទឹកលុយទូរសព្ទបានគ្រប់ប្រព័ន្ធ គ្រប់ពេលវេលា 
    ផ្ទេរប្រាក់ទៅកាន់ 195 ប្រទេស និងតំបន់ ទូទាំងពិភពលោកយ៉ាងងាយស្រួល 
    ទូទាត់វិក្កយបត្រតាមអេប Wing Bank យ៉ាងងាយស្រួល ដូចជា សេវាទឹក-ភ្លើង សំបុត្រឡានក្រុង ធានារ៉ាប់រង ថ្លៃសាលា បង់សងប្រាក់កម្ចី និងដៃគូជាច្រើនទៀត 
    រីករាយជាមួយសេវាកម្មដឹកជញ្ជូនពី Wingmall 
    អាចទទួលបានប្រាក់កម្ចីនានា ឧ. ប្រាក់កម្ចីទិញផ្ទះ យានយន្ត និងការបង់រំលស់នានា 
    ម៉ោងបម្រើអតិថិជន៖ 8:00 ព្រឹក – 8:00 យប់, 7 ថ្ងៃ/សប្តាហ៍ 
    រីករាយជាមួយសេវាកម្ម និងការផ្តល់ជូនជាច្រើនទៀតយ៉ាងងាយស្រួលនៅលើអេប Wing Bank 

 

   លក្ខខន្តិកៈសម្រាប់អ្នកប្រើប្រាស់ iBanking

 

    ដើម្បីធានានូវតម្លាភាព និងបទពិសោធន៍ធនាគារដែលមានសុវត្ថិភាព ធនាគារ វីង សូមលើកទឹកចិត្តឱ្យលោកអ្នកពិនិត្យមើល លក្ខខណ្ឌ និងសុទ្ទិសន្ធានសម្រាប់សេវា iBanking ជាប្រចាំ។

 

    ការពិនិត្យមើលនេះ នឹងជួយឱ្យលោកអ្នកយល់ច្បាស់អំពី សិទ្ធិ កាតព្វកិច្ច និងការធ្វើបច្ចុប្បន្នភាពសេវាកម្មនានា ដែលពាក់ព័ន្ធនឹងសេវាធនាគារអ៊ីនធឺណិត (Internet Banking) របស់ធនាគារ វីង។

 

    សូមអានព័ត៌មានលម្អិតខាងក្រោមដោយយកចិត្តទុកដាក់។

 

    សេវាធនាគារអ៊ីនធឺណិត (iBanking)

 

    សង្ខេបការធ្វើបច្ចុប្បន្នភាព៖

 

  • កំណត់ច្បាស់អំពី បទប្បញ្ញត្តិ កាតព្វកិច្ច និងតម្រូវការសុវត្ថិភាព សម្រាប់ការប្រើប្រាស់សេវាធនាគារអ៊ីនធឺណិតរបស់ធនាគារ វីង។
  • បញ្ជាក់អំពី សេវាធនាគារឌីជីថលដែលអាចប្រើប្រាស់បាន រួមមាន ការផ្ទេរប្រាក់ សេវាបៀវត្ស ការទូទាត់វិក្កយបត្រ និងឧបករណ៍រាយការណ៍ផ្សេងៗ។
  • ពង្រឹង កាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ទាក់ទងនឹងសុវត្ថិភាពគណនី ការរក្សាទុកព័ត៌មានផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការការពារការក្លែងបន្លំ។
  • រៀបរាប់អំពី សិទ្ធិរបស់ធនាគារ វិធានការការពារទិន្នន័យ ការកំណត់លើសេវាកម្ម និងដំណើរការដោះស្រាយវិវាទ។
 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន