ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា ដែលត្រូវបានស្គាល់លើការជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថល ធនាគារ វីង ធ្វើឱ្យសេវាកម្មទាំងនេះកាន់តែងាយស្រួលសម្រាប់អាជីវកម្មដែលចង់បម្រើអតិថិជនឱ្យបានកាន់តែច្រើន។ ប្រសិនបើអាជីវកម្មលោកអ្នកមិនទាន់អាចគាំទ្រវិធីសាស្ត្រទូទាត់ទាំងនេះបានទេ នោះលោកអ្នកអាចនឹងបាត់បង់ឱកាសលក់ និងអតិថិជនសក្តានុពលដ៏សំខាន់។ ជាមួយ វីង KHQR ម្ចាស់អាជីវកម្មអាចទទួលការទូទាត់ប្រាក់ជាអន្តរជាតិបានតាមរយៈ វីង KHQR តែមួយគត់ និងទទួលបានសាច់ប្រាក់ចូលគណនីជាប្រាក់រៀលដោយផ្ទាល់។ នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញ មានសុវត្ថិភាព និងងាយស្រួល ក្នុងការគាំទ្រដល់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ កាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ និងជួយឱ្យអាជីវកម្មនៅកម្ពុជា អាចបម្រើភ្ញៀវអន្តរជាតិបានកាន់តែមានសុវត្ថិភាព។

ហេតុអ្វីបានជាការទូទាត់បែបនេះមានសារៈសំខាន់?

ទទួលការទូទាត់ពីអតិថិជនអន្តរជាតិបានកាន់តែងាយស្រួល

ប្រើប្រាស់ វីង KHQR តែមួយ សម្រាប់ការទូទាត់ឆ្លងប្រទេសដែលបានជ្រើសរើស

ទទួលបានសាច់ប្រាក់ចូលក្នុងគណនីជាប្រាក់រៀលដោយផ្ទាល់

គាំទ្រប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់ប្រាក់ឱ្យបានលឿន និងរលូនជាងមុន

ត្រៀមអាជីវកម្មរបស់លោកអ្នក សម្រាប់ការពង្រីកសេវាកម្មទូទាត់ឆ្លងប្រទេសបន្ថែមទៀតនាពេលអនាគត

ជម្រើសនៃការទូទាត់ដែលមានស្រាប់

សូមជ្រើសរើសជម្រើសនៃការទូទាត់ខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីទីផ្សារដែលគាំទ្រ ដៃគូសហការ អត្ថប្រយោជន៍សម្រាប់ពាណិជ្ជករ និងរបៀបចាប់ផ្ដើមទទួលការទូទាត់តាមរយៈ វីង KHQR។

ការទូទាត់ឆ្លងប្រទេសជាមួយប្រទេសវៀតណាម និងឡាវ

ទទួលការទូទាត់ប្រាក់ពីអេបធនាគារនានាដែលជាដៃគូសហការ នៅប្រទេសវៀតណាម និងឡាវ តាមរយៈ
វីង KHQR។ ដឹងបន្ថែម

ទូទាត់ពី Alipay+ ជាមួយ វីង KHQR

ទទួលការទូទាត់ពីអតិថិជនអន្តរជាតិ ដែលប្រើប្រាស់កាបូបលុយឌីជីថលសកលដែលគាំទ្រ តាមរយៈ
វីង KHQR តែមួយគត់។ ដឹងបន្ថែម

ទូទាត់ពី WeChat Pay ជាមួយ វីង KHQR

ទទួលការទូទាត់ពីអតិថិជនអន្តរជាតិ ដែលប្រើប្រាស់កាបូបលុយឌីជីថលសកលដែលគាំទ្រ តាមរយៈ
វីង KHQR តែមួយគត់។ ដឹងបន្ថែម

របៀបដំណើរការ

 

អតិថិជនគ្រាន់តែស្កេន វីង KHQR របស់លោកអ្នក ដោយប្រើប្រាស់អេបធនាគារ ឬកាបូបលុយឌីជីថលដែលគាំទ្រពីប្រទេសរបស់ពួកគេ។ ប្រតិបត្តិការទូទាត់នឹងត្រូវបានដំណើរការដោយសុវត្ថិភាព ហើយអាជីវកម្មរបស់លោកអ្នកនឹងទទួលបានសាច់ប្រាក់ជាប្រាក់រៀល ចូលទៅក្នុងគណនីពាណិជ្ជករដោយផ្ទាល់។ 

 

Shape

តើសេវាកម្មនេះស័ក្តិសមសម្រាប់នរណា?

 

វីង KHQR សម្រាប់ការទូទាត់ឆ្លងប្រទេស ស័ក្តិសមសម្រាប់អាជីវកម្មដែលបម្រើសេវាកម្មជាប្រចាំដល់ភ្ញៀវទេសចរ អ្នកធ្វើដំណើរក្នុងតំបន់ និងអតិថិជនអន្តរជាតិ រួមមានដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេ សណ្ឋាគារ និងអាជីវកម្មបដិសណ្ឋារកិច្ច ហាងលក់ទំនិញងាយស្រួល និងបណ្ដាពាណិជ្ជករផ្សេងៗដែលមានអតិថិជនចេញចូលច្រើន។ 

 

Shape

ចាប់ផ្ដើមទទួលយកជម្រើសនៃការទូទាត់កាន់តែច្រើន

 

ពង្រីកអាជីវកម្មរបស់លោកអ្នក ជាមួយវិធីសាស្ត្រដ៏ងាយស្រួល និងឆ្លាតវៃក្នុងការទទួលការទូទាត់អន្តរជាតិដែលបានជ្រើសរើស តាមរយៈ វីង KHQR។ 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន