ប្រសិនបើលោកអ្នកជាពាណិជ្ជករនាំចូល ពាណិជ្ជករនាំចេញ អ្នកបញ្ជូនទំនិញ ឬភ្នាក់ងារបញ្ចេញទំនិញ លោកអ្នកប្រាកដជាយល់ច្បាស់សម្ពាធអំពី៖ ពេលវេលាខ្លីសម្រាប់ការបញ្ចេញទំនិញ ហើយការយឺតយ៉ាវតែបន្តិចបន្តួច ក៏អាចនាំឱ្យមានការកកស្ទះទំនិញ និងខាតបង់ថវិកាបន្ថែម។ កម្មវិធីដំបូងគេបង្អស់ដែលស្របតាមស្ដង់ដារ GDCE របស់ធនាគារ វីង ត្រូវបានបង្កើតឡើងដើម្បីជួយអាជីវកម្មគ្រប់គ្រងពេលវេលាបង់ពន្ធ និងរក្សាប្រតិបត្តិការដឹកទំនិញឱ្យស្របតាមលំហូរនៃការបញ្ចេញទំនិញជាក់ស្តែង (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
ការផ្តល់ជូនពីសម្រាប់កម្មវិធីនេះ
ការបញ្ចេញទំនិញភាគច្រើនតែងតែអាស្រ័យលើជំហានសំខាន់ៗ ដែលតម្រូវឱ្យបានទាន់ពេលវេលា។ ការបង់ពន្ធ យឺតយ៉ាវអាចកើតឡើងប្រសិនបើ៖
- សាច់ប្រាក់កំពុងជាប់ក្នុងប្រតិបត្តិការផ្សេងទៀត
- ការបង់ប្រាក់ត្រូវធ្វើឡើងជាបន្ទាន់ដែលមិនបានត្រៀមទុក
- តម្រូវការផ្សេងៗ (ដូចជាលិខិតធានាពីធនាគារ) ដែលធ្វើឱ្យដំណើរការមានភាពយឺតយ៉ាវ
កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយភាពស្មុគស្មាញនៅពេលវេលាបន្ទាន់ ដើម្បីឱ្យប្រតិបត្តិការអាជីវកម្មរបស់អ្នកមានភាពច្បាស់លាស់។
កម្មវិធីនេះស័ក្តិសមសម្រាប់ប្រភេទអ្នកប្រើប្រាស់
ពាណិជ្ជករនាំចូល ពាណិជ្ជករនាំចេញ អ្នកចែកចាយ ផលិតករ អ្នកម៉ៅការ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ទោះបីជាការធ្វើប្រតិបត្តិការពាណិជ្ជកម្មប្រចាំ ឬត្រឹមតែពីរបីដងក្នុងមួយឆ្នាំក៏ដោយ។