ធ្វើឱ្យរាល់ទឹកប្រាក់នៃ ប្រតិបត្តិការរបស់អ្នកប្រព្រឹត្តទៅដោយសុវត្ថិភាព រលូន និងមិនមានក្តីបារម្ភទៀតឡើយ ជាមួយសេវារក្សាទុក ឬ សេវាសុវត្ថិភាពរបស់ធនាគារ វីង។ ក្នុងនាមជាអន្តរការី (ភាគីទីបី) ដែលផ្តល់នូវភាពជឿជាក់ យើងគ្រប់គ្រងមូលនិធិ ឬសាច់ប្រាក់រវាងអ្នកទិញ និងអ្នកលក់ដោយធានាបាននូវសុវត្ថិភាព ការពារភាគីទាំងសងខាង បញ្ចៀសហានិភ័យ និងកសាងទំនុកចិត្ត។ មិនថាអ្នកកំពុងទិញ ឬលក់អចលនទ្រព្យ ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗនោះឡើយ ក្រុមការងារជំនាញរបស់យើងធានាបានថា រាល់ប្រតិបត្តិការអាចដោះស្រាយប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។
សេវារក្សាសុវត្ថិភាពរបស់ ធនាគារ វីង ជួយការពារលោកអ្នកបានដោយរបៀបណា?
ជាមួយសេវារក្សាសុវត្ថិភាព របស់ធនាគារ វីង ប្រតិបត្តិការរបស់អ្នកស្ថិតក្នុងការគ្រប់គ្រងដ៏មានសុវត្ថិភាព៖
- ការគ្រប់គ្រងមូលនិធិប្រកបដោយសុវត្ថិភាព៖ ការទូទាត់ត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព រហូតដល់ការលក់ ឬការទិញត្រូវបានបញ្ចប់ជាស្ថាពរ។
- ការការពារហានិភ័យ៖ កាត់បន្ថយជម្លោះ និងការយល់ច្រឡំរវាងអ្នកទិញ និងអ្នកលក់។
- ផ្តល់ជំនួយពីអ្នកជំនាញ៖ ក្រុមការងាររបស់យើងនឹងណែនាំអ្នកគ្រប់ជំហាន ដើម្បីធានាបាននូវប្រតិបត្តិការដ៏រលូន និងងាយស្រួល។
- ទំនុកចិត្តខ្ពស់៖ ភាគីទាំងពីរអាចជឿជាក់បានថា ប្រតិបត្តិការនឹងត្រូវបញ្ចប់ដោយសុវត្ថិភាព និងយុត្តិធម៌។
ប្រភេទនៃសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក
| ប្រភេទ | បរិយាយ |
| បរធនបាលកិច្ចពាណិជ្ជកម្ម | បង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់បរធនបាលទាយក (អ្នកទទួលផល) ឬបុគ្គលដែលបានចាត់តាំង។ |
| បរធនបាលកិច្ចសាធារណៈ | បង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ |
| បរធនបាលកិច្ចសង្គម | បង្កើតឡើងនៅពេលដែលបរធនបាលកិច្ចបរិច្ចាគទ្រព្យសម្បត្តិសម្រាប់បុព្វហេតុសង្គម ដូចជា វប្បធម៌ ការអប់រំ សាសនា ឬ វិទ្យាសាស្ត្រ |
| បរធនបាលកិច្ចបុគ្គល | បង្កើតឡើងដើម្បីផ្ទេរទ្រព្យសម្បត្តិ ឬមូលនិធិទៅឱ្យបរធនបាល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬសម្រាប់អ្នកទទួលផលដែលបានចាត់តាំង |
| បរធនបាលកិច្ចហិរញ្ញវត្ថុ | សំដៅមូលលើមូលនិធិហិរញ្ញប្បទាន ឬ អនុបំណុល ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងអភិវឌ្ឍវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា |