ត្រូវការទុនបន្ថែម ដើម្បីបន្តដំណើរការអាជីវកម្មរបស់អ្នកឱ្យរលូនមែនទេ?

 

ការធ្វើអាជីវកម្ម ត្រូវការគ្រប់គ្រងចំណាយប្រចាំថ្ងៃ ស្តុកទំនិញ និងរៀបចំសម្រាប់ការពង្រីក។ ពេលខ្លះ លោកអ្នកត្រូវការទុនបន្ថែម ដើម្បីធានាឱ្យអាជីវកម្មដំណើរការបានរលូន ឬឆ្ពោះទៅកាន់ជំហានបន្ទាប់ ប៉ុន្តែការស្នើកម្ចីអាចមានភាពស្មុគស្មាញ និងចំណាយពេលយូរ។

 

កម្ចីសម្រាប់ដៃគូអាជីវករ វីង គឺជាដំណោះស្រាយ

 

កម្ចីនេះ ត្រូវបានរចនាឡើងពិសេសសម្រាប់ដៃគូអាជីវករ វីង ដោយផ្តល់ឱ្យលោកអ្នកនូវការចូលប្រើប្រាស់ទុនបង្វិលបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដើម្បីគ្រប់គ្រងអាជីវកម្មដោយទំនុកចិត្ត។

 

មិនថាលោកអ្នកត្រូវការទុនសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ពង្រីកហាង ឬទិញស្តុកបន្ថែមទេ ធនាគារ វីង នឹងជួយឱ្យលោកអ្នកទទួលបានទុនដែលត្រូវការ បានយ៉ាងលឿន និងងាយស្រួល។

 

ជាមួយនឹងដំណើរការដាក់ពាក្យសាមញ្ញ ការអនុម័តរហ័ស និងការបញ្ចូលប្រាក់ទៅគណនីដោយផ្ទាល់ លោកអ្នកអាចផ្តោតលើការរីកចម្រើនអាជីវកម្ម ដោយគ្មានការពន្យារពេល។

ហិរញ្ញប្បទានបត់បែន សមស្របសម្រាប់អាជីវកម្មរបស់អ្នក

 

ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយកម្ចីដែលអនុវត្តបានជាក់ស្តែង តម្លៃសមរម្យ និងរចនាឡើងស្របតាមរបៀបដំណើរការរបស់អាជីវករ៖

 

  • ខ្ចីប្រាក់បានរហូតដល់៖ 50,000 ដុល្លារអាមេរិក
  • អត្រាការប្រាក់ពិសេសចាប់ពី៖ 7.5% ក្នុងមួយឆ្នាំ
  • មិនត្រូវការទ្រព្យធានា
  • លក្ខខណ្ឌសងត្រឡប់មានភាពបត់បែន៖ រហូតដល់ 36 ខែ
  • ឥតគិតថ្លៃសេវា សម្រាប់ការសងមុនកាលកំណត់

របៀបដាក់ពាក្យស្នើសុំ

 

  • ជំហានទី 1៖ ប្រើអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារ វីង ដែលនៅជិត
  • ជំហានទី 2៖ បំពេញព័ត៌មានមូលដ្ឋាន
  • ជំហានទី 3៖ រង់ចាំការអនុម័ត
  • ជំហានទី 4៖ ទទួលបានថវិកា

 

សូមដាក់ពាក្យស្នើសុំកម្ចីសម្រាប់ដៃគូអាជីវករ វីង ឥឡូវនេះ តាមរយៈអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារ វីង ដែលនៅជិតលោកអ្នក។

 

អំពំផលិតផល

 

ទំហំកម្ចីរហូតដល់ 50,000 ដុល្លារអាមេរិក
រូបិយប័ណ្ណរៀល ឬដុល្លារ
លក្ខខណ្ឌផ្តល់ជូនមានសញ្ជាតិខ្មែរ អាយុចាប់ពី 18  ដល់  65  ឆ្នាំ  
រយៈពេលអាជីវកម្ម  តិចបំផុត 6 ខែ 
កិច្ចសន្យាអាជីវកម្ម  ជួល ឬផ្ទាល់ខ្លួន 
រយៈពេលកម្ចី រហូតដល់ 36  ខែ  
អត្រាការប្រាក់  ចាប់ពី 7.5%  ក្នុងមួយឆ្នាំ  
ថ្លៃសេវាកម្ចី 1%
ទ្រព្យធានា មិនតម្រូវឱ្យមាន  

ទំនាក់ទំនង

 

  • ទៅកាន់សាខាធនាគារ វីង ណាមួយ
  • សាកសួរទៅកាន់បុគ្គលិក វីង ប្រចាំតំបន់របស់លោកអ្នក មាននៅទូទាំងប្រទេស
  • ទូរសព្ទ៖ +855 23 999 989
  • អ៊ីម៉ែល៖ care.centre@wingbank.com.kh
  • ឆាត ឬខល តាមរយៈមុខងារ “បតជំនួយ” នៅក្នុងអេប Wing Bank
  • ឆាតទៅកាន់ហ្វេប៊ុលផ្លូវការរបស់ធនាគារ វីង