គណនីសន្សំ និង បញ្ញើ
កាត
គ្រប់គ្រង គណនី
សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
កម្ចីអាជីវកម្ម
សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
អត្តសញ្ញាណរបស់ វីង
ការយល់ដឹង និងផលប៉ះពាល់
ការចូលប្រើប្រាស់ និងសេវាកម្ម
Security Awareness Center
លក្ខណៈពិសេស
ការទូទាត់ និង ការផ្ទេរប្រាក់
រង្វាន់ និងឡៃយស្ទាយ៍
ជំនួយ និងវីងឆាត
តំណភ្ជាប់រហ័ស
ដៃគូសហការ
ផ្ទេរប្រាក់ក្នុងស្រុកតាមរយៈ The NCS គឺជាមធ្យោបាយផ្ទេរប្រាក់ដែលមានសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ ក្នុងការផ្ទេរប្រាក់ទៅនរណាម្នាក់ក្នុងប្រទេសកម្ពុជា។ ជាមួយនឹង អេប Wing Bank ដែលងាយស្រួលប្រើរបស់យើង, អ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកណាមួយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ធនាគារ វីងផ្តល់នូវមធ្យោបាយផ្ទេរប្រាក់ក្រៅប្រទេស ដ៏ងាយស្រួលពីប្រទេសកម្ពុជា ទៅប្រទេសថៃ។ ជាមួយនឹងថ្លៃសេវាផ្ទេរប្រាក់ចាប់ពី $4 ក្នុងមួយប្រតិបត្តិការ អ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីអ្នកទទួលនៅប្រទេសថៃបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ អ្វីដែលអ្នកត្រូវមានគឺគណនីធនាគារ វីង, អេប Wing Bank និងស្មាតហ្វូន។
ធនាគារ វីង និង Sacombank-SBRបានចាប់ដៃគូគ្នាផ្តល់ជូននូវសេវាផ្ទេរប្រាក់ពីកម្ពុជា ទៅប្រទេសវៀតណាមកាន់តែងាយស្រួល ជាមួយតម្លៃទាបសមរម្យ។ តាមរយៈមុខងារផ្ទេរប្រាក់ដែលមាននៅលើអេប Wing Bank អ្នកនឹងកាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់បានគ្រប់ពេល ជារូបិយប័ណ្ណដុល្លារ ឬវៀតណាមដុង ហើយអាចជ្រើសរើសមធ្យោបាយទទួលប្រាក់បានច្រើនប្រភេទដូចជា ផ្ទេរប្រាក់ទៅគណនីធនាគារអ្នកទទួល, ដកសាច់ប្រាក់ និងដឹកដល់ផ្ទះជាដើម។
ធនាគារ វីងយល់ច្បាស់ពីសារ:សំខាន់នៃសាច់ប្រាក់ដែលរកបានដោយលំបាករបស់លោកអ្នក! មិនថាអ្នករស់នៅក្នុង ឬក្រៅប្រទេសនោះទេ សេវាផ្ទេរប្រាក់ក្រៅប្រទេសរបស់យើង ត្រូវបង្កើតឡើងជាពិសេសសម្រាប់អ្នក ដើម្បីផ្តល់នូវបទពិសោធន៍ផ្ទេរប្រាក់ដែលមានភាពរលូន និងដើម្បីភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាទីស្រលាញ់របស់លោកអ្នកជុំវិញពិភពលោកកាន់តែងាយស្រួល។
ផ្ទេរ និងទទួលប្រាក កាន់តែងាយស្រួលជាមួយ Western Union និង ធនាគារ វីង។ ឥឡូវនេះ អ្នកអាចផ្ទេរ និងទទួលប្រាក់បានយ៉ាងរលូន ទៅជុំវិញពិភពលោក តាមអេប Wing Bank, សាខា ធនាគារ វីង និងតាមទីតាំង វីង ដែលនៅជិតលោកអ្នកបំផុត។ មិនថាអ្នកត្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ ឬទទួលប្រាក់ពីបរទេសនោះទេ ធនាគារ វីង និង Western Union ធ្វើឲ្យការផ្ទេរ និងទទួលប្រាក់របស់អ្នកកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។
សូមណែនាំ SBI Cosmoney—សេវាផ្ទេរប្រាក់ដែលជឿទុកចិត្តពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា! SBI Cosmoney គឺជាដំណោះស្រាយផ្ទេរប្រាក់ដោយរលូន និងល្អបំផុតពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា។ ជាមួយនឹងសេវាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អ្នកដែលរស់នៅប្រទេសកូរ៉េទាំងអស់អាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជា បានយ៉ាងស្រួល។