សូមណែនាំ SBI Cosmoney—សេវាផ្ទេរប្រាក់ដែលជឿទុកចិត្តពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា! SBI Cosmoney គឺជាដំណោះស្រាយផ្ទេរប្រាក់ដោយរលូន និងល្អបំផុតពីប្រទេសកូរ៉េខាងត្បូង មកកម្ពុជា។ ជាមួយនឹងសេវាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អ្នកដែលរស់នៅប្រទេសកូរ៉េទាំងអស់អាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅកម្ពុជា បានយ៉ាងស្រួល។ មិនថាជាការផ្ទេរទៅកាន់គណនីធនាគារ វីង របស់អ្នកទទួល ឬដកសាច់ប្រាក់ដោយផ្ទាល់នោះទេ—SBI Cosmoney និង ធនាគារ វីង ធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកកាន់តែងាយស្រួល។
ប្រយោជន៍
- ថ្លៃសេវាទាប៖ SBI Cosmoney ផ្តល់ជូននូវសេវាផ្ទេរប្រាក់ទាបដែលប្រតិបត្តិការផ្ទេរប្រាក់ធ្វើឡើងមិនត្រូវឆ្លងកាត់ អន្តរការីធនាគារផ្សេងនោះឡើយ។
- រហ័ស៖ ផ្តល់នូវសេវាផ្ទេរប្រាក់ដែលមានភាពរហ័ស និងអាចទទួលបានភ្លាមៗ។
- សុវត្ថិភាព៖ រាល់ទិន្នន័យនៃការផ្ទេរប្រាក់ត្រូវបាន អ៊ិនគ្រីបទុកនៅក្នុងប្រព័ន្ធសុវត្ថិភាព—អ្នកអាចធ្វើការផ្ទេរប្រាក់ដោយងាយស្រួល និងទំនុកចិត្តខ្ពស។
របៀបផ្ទេរប្រាក់
- អ្នកផ្ញើ ត្រូវដោនឡូតកម្មវិធីទូរស័ព្ទរបស់ SBI Cosmoney រួចចុះឈ្មោះប្រើប្រាស់ ដោយប្រើ អ៊ីម៉ែល ឬលេខទូរស័ព្ទ និងបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនជាមួយ អត្តសញ្ញាណប័ណ្ណ និងគណនីធនាគារ
- ជ្រើសរើសប្រទេស “កម្ពុជា” ដើម្បីធ្វើការផ្ទេរប្រាក់ រួចបំពេញព័ត៌មានចាំបាច់ទាំងអស់របស់អ្នកផ្ញើ និងអ្នកទទួល
- ចុចលើពាក្យ “ផ្ទេរប្រាក់” ដើម្បីបញ្ចប់ប្រតិបត្តិការ
- បន្ទាប់ពីដំណើរការផ្ទេរប្រាក់រួចរាល់ អ្នកអាចពិនិត្យមើល ស្ថានភាព នៃការផ្ទេរប្រាក់របស់អ្នក ដោយគ្រាន់តែចុចប៊ូតុង “ប្រវត្តិប្រតិបត្តិការ” នោះអ្នកនឹងទទួលបានសារជូនដំណឹងតាម SMS នៅពេលដែលការផ្ទេរប្រាក់បានរួចរាល់។