អ្នករស់នៅប្រទេសកូរ៉េខាងត្បូង អាចរីករាយជាមួយមធ្យោយបាយផ្ទេរប្រាក់ថ្មី ទៅកាន់ប្រទេសកំណើត តាមក្រុមហ៊ុនផ្ទេរប្រាក់ SentBe ដែលបានចាប់ដៃគ្នាជាមួយ ធនាគារ វីង ក្នុងការផ្តល់នូវសេវាផ្ទេរប្រាក់ រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ដែលរស់នៅប្រទេសកម្ពុជាបានកាន់តែរហ័ស ហើយសាច់ប្រាក់នឹងវេរចូលគណនីធនាគារ វីងអ្នកទទួលបានភ្លាមៗ។ បន្ថែមពីនេះ អ្នកទទួលក៏អាចជ្រើសរើសវិធី ដកប្រាក់ដោយផ្ទាល់ពីវីង គ្រប់ទីកន្លែងបានផងដែរ។


 

ប្រយោជន៍

 

  • រហ័ស៖ ការផ្ទេរប្រាក់ធ្វើឡើងត្រឹមតែប៉ុន្មាននាទី ហើយទឹកប្រាក់នឹងត្រូវវេរចូលគណនីអ្នកទទួលភ្លាមៗ
  • ងាយស្រួល៖ ការផ្ទេរប្រាក់តាម SentBe គឺមានភាពងាយស្រួល លោកអ្នកអាចផ្ទេរប្រាក់អនឡាញ ឬតាមកម្មវិធីទូរស័ព្ទ។
  • សុវត្ថិភាព៖ ប្រើប្រាស់នូវវបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលអាចការពារនូវសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។
  • តម្លៃសេវាសមរម្យ៖ ផ្តល់សេវាផ្ទេរប្រាក់ដែលមានតម្លៃប្រកួតប្រជែង និងទាបសមរម្យ

 

 

របៀបទទួលប្រាក់ផ្ទេរ

 

  • ដោនឡូតអេប SentBe
  • ចុះឈ្មោះប្រើប្រាស់ និងបញ្ជាក់៖ បញ្ជាក់លេខទូរស័ព្ទ, អត្តសញ្ញាណប័ណ្ណ, ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងគណនីធនាគារ លើអេប SentBe ឬវេបសាយ។​
  • ទម្រង់ផ្ទេរប្រាក់៖ ចូលប្រើប្រាស់, ហើយបំពេញព័ត៌មានផ្ទេរប្រាក់មួយចំនួន រួចចុចផ្ទេរ
  • អ្នកនឹងទទួលបានការជូនដំណឹងពី សំណើផ្ទេរប្រាក់តាមរយៈ សារ, អ៊ីម៉ែល, ឬ សារ Kakaotalk។

របៀបទទួលប្រាក់ផ្ទេរ

ចំណាំ៖ អតិថិជនត្រូវតែមានគណនីធនាគារ វីង ពេញលេញ.

ទទួលតាមរយៈគណនីធនាគារ វីងផ្ទាល់

អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

Via Cash pick up

អញ្ជើញទៅកាន់វីង ដែលនៅជិត
ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដដកប្រាក់ 8 ខ្ទង់

លក្ខខណ្ឌ និងដែនកំណត់

 

  • សម្រាប់ការដកសាច់ប្រាក់តាមវីង៖ ផ្ទេរបានរហូតដល់ 1,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • សម្រាប់ទទួលប្រាក់តាមរយៈគណនីធនាគារ វីង៖ ផ្ទេរបានរហូតដល់ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃ។